ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកាមរី​​​បើក​បត់ឆ្វេង​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ CBR បើកមក​បុក​ចំចំហៀង​ខាង​ឆ្វេង​របួសស្រាលអ្នក​ជិះ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្តកាមរី​​​មួយ​គ្រឿង​​បើក​បត់​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​​ធុន​ធំ​មួយ​គ្រឿង​បើក​មក​ពី​​ក្រោយ​ចាប់ហ្រ្វាំង​មិន​ទាន់​ជ្រុល​ទៅបុក​ចំចំហៀង​ខាង​ឆ្វេង​​រថយន្ត​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​សំណាង​ល្អ​អ្នក​ជិះ​រង​របួស​ស្រាល​ចំណែក​រថយន្ត និង​ម៉ូតូ​រង​ការខូច​ខាត​តិច​តួច​ទាំង​សង​ខាង​ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្តកាមរី​​​មួយ​គ្រឿង​​បើក​បត់​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​​ធុន​ធំ​មួយ​គ្រឿង​បើក​មក​ពី​​ក្រោយ​ចាប់ហ្រ្វាំង​មិន​ទាន់​ជ្រុល​ទៅបុក​ចំចំហៀង​ខាង​ឆ្វេង​​រថយន្ត​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​សំណាង​ល្អ​អ្នក​ជិះ​រង​របួស​ស្រាល​ចំណែក​រថយន្ត និង​ម៉ូតូ​រង​ការខូច​ខាត​តិច​តួច​ទាំង​សង​ខាង​ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩​យប់ ថ្ងៃ​ទី ៣០ កញ្ញា ២០១៤​ នៅ​ចំណុច​មុខ​ក្រុម​ហ៊ុន សិុន​ទ្រី តាម​​ផ្លូវ​ព្រះ​មុនីវង្ស ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គឺ​មាន​រថយន្តម៉ាក​កាមរី​ មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ 2M-7227 បើក​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ដោយ​បុរស​ម្នាក់​ទៀត ធ្វើ​ដំណើរតាម​ផ្លូវ​ណព្រះមុនីវង្ស ក្នុង​ទិសដៅពីជើង​ទៅ​ត្បូង ខណៈមក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​បើក​បត់​ឆ្វេង​ឆ្លង​ផ្លូវ ​ក៏ត្រូវ​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង ម៉ាក CBR ពណ៌ក្រហម ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1CD-0395 ជិះ​​ដោយ​បុរស​ម្នាក់​ស្រប​ទិស​គ្នា​បើក​មក​ពី​​ក្រោយ​ចាប់ហ្រ្វាំង​មិន​ទាន់​ជ្រុល​ទៅបុក​ចំចំហៀង​ខាង​ឆ្វេង​​ រថយន្ត​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​សំណាង​ល្អ​អ្នក​ជិះ​រង​របួស​ស្រាល​ ចំណែក​រថយន្ត និង​ម៉ូតូ​រង​ការខូច​ខាត​តិច​តួច​ទាំង​សង​ខាង​ ។​

ក្រោយពេល​កើត​ហេតុ​ភាគីទាំង​ពីរ​បាន​ធ្វើ​ការ​សម្រួល​គ្នា​នៅ​កន្លែង​កើតហេតុ​ដម្បីបញ្ចប់រឿង​។