ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​គាស់​ផ្ទះប្រ​ជាពលរដ្ឋ​ម្នាក់​ត្រូវ​​ក្មួយ​ម្ចាស់​ផ្ទះ​ឃើញ​ទាន់​ដេញ​វាយ​របួសធ្ងន់​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ទាន់​ដេញ​ចាប់​បាន​វាយ​រង​របួស​ធ្ងន់​ហើយ​យក​អាវ​ចង​ស្លាប​សេក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​។ ហេតុ​ការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៤ និង​២០​នាទី​ទៀប​​ភ្លឺ ថ្ងៃទី៣០ កញ្ញា ២០១៤ នៅ​ចំណុច​ផ្ទះលេខ​៣២E1 ក្រុមទី៣ ភូមិ​៧ សង្កាត់ផ្សារ​កណ្តាល ខណ្ឌ​ដូន​

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ទាន់​ដេញ​ចាប់​បាន​វាយ​រង​របួស​ធ្ងន់​ហើយ​យក​អាវ​ចង​ស្លាប​សេក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​។ ហេតុ​ការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៤ និង​២០​នាទី​ទៀប​​ភ្លឺ ថ្ងៃទី៣០ កញ្ញា ២០១៤ នៅ​ចំណុច​ផ្ទះលេខ​៣២E1 ក្រុមទី៣ ភូមិ​៧ សង្កាត់ផ្សារ​កណ្តាល ខណ្ឌ​ដូន​ពេញ​។ ជន​សង្ស័យ​ឈ្មោះ សុខ វី ភេទប្រុស អាយុ​៣៣ឆ្នាំ ស្នាក់នៅ​ម្តុំវត្តបុទុម​ សង្កាត់ចតុមុខ ។

ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថានៅ​មុន​ពេល​កើតហេតុ គឺក្មួយ​ប្រុស​ម្ចាស់​ផ្ទះ​បាន​ចុុះពីលើ​ផ្ទះ​គឺឃើញ​ជនសង្ស័យ​កំពុង​គាស់​ទ្វារ​កញ្ចក់​ផ្ទះ​របស់​ម្តាយ​មីង​នៅជាន់​ទី១​ ហើយ​ក៏បាន​ស្រែក​ថា​ចោរ​ៗ ធ្វើ​ឱ្យ​ជន​សង្ស័យភ័យ ក៏យក​កាំបិត​បំរុង​ចាក់​ក្មួយ​ម្ចាស់​ផ្ទះ ។ ប៉ុន្តែចាក់មិន​ត្រូវជន​សង្ស័យ​ក៏បាន​រត់ចុះទៅក្រោម​ផ្ទះ​គេច​ខ្លួន​ ក៏មាន​ការ​ភ្ញាក់​ផ្អើល​ដល់​​ម្ចាស់​ផ្ទះ និង​ប្រជាពលរដ្ឋ​ក្បែរ​ខាង​សហការ​គ្នា​ដេញ​ចាប់បាន​ជន​សង្ស័យនៅ​ផ្លូវ​លេខ​១៤៨ កែង​ផ្លូវ​លេខ​១៥ ហើយ​នាំ​គ្នា​ស្វាគមន៍ជន​សង្ស័យ​ម្នាក់មួយ​ដៃ ម្នាក់​មួយ​ជើង​របួស​ធ្ងន់​រួច​យក​អាវ​ចងដៃ​ស្លាប​សេក​ប្រគល់​ទៅ​ឱ្យ​សមត្ថ​កិច្ច ។

ក្រោយពេល​កើតហេតុ​សមត្ថ​កិច្ច​ប៉ុស្តិ៍ផ្សារ​កណ្តាល បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​ព្យាបាល​ព្រោះ​ជន​សង្ស័យ​របួស​ធ្ងន់ ចំណែក​ម្ចាស់​ផ្ទះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ផ្សារ​កណ្តាល​មួយ​។ ជន​សង្ស័យ​ពេល​ព្យាបាល​ជា​និង​ត្រូវ​នាំ​ខ្លួន​មក​កាន់​ប៉ុស្តិ៍​ប៉ូលិស​សាក​សួរនិង​កសាង​សំណុំរឿង​ទៅ​តាមនិតិវិធី​ច្បាប់​ ។