ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយ​ថ្លៃ​កា.ប់មាថ្លៃមួយ​កាំបិតប័ុង​តោ​ចំសៀត​ផ្កា​ហូរឈាម​ស្រោច​ខ្លួន​បន្ទាប់ពីមាន​ជម្លោះពាក្យសម្តីគ្នា​មួយ​ប្រាវ​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរសម្នាក់​ត្រូវ​ក្មួយ​ថ្លៃ​កា.ប់មួយ​កាំបិតប័ុង​តោ​ចំសៀត​ផ្កា​ហូរឈាម​ស្រោច​ខ្លួន​រង​របួស​ធ្ងន់ បន្ទាប់ពីមាន​ជម្លោះពាក្យ​សម្តី​គ្នា​មួយ​ប្រាវ ។ ហេតុការណ៍នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃទី ២៩ កញ្ញា ២០១៤ នៅ​ក្នុង​ហា​លក់​ចាប់ហួយ និង​ការហ្វេ ស្ថិតនៅ​ផ្ទះលេខ​៤៩Eo​ ផ្លូវលេខ​៨៦ ក្នុង​

រាជធានី​ភ្នំ​ពេញ ៖  បុរសម្នាក់​ត្រូវ​ក្មួយ​ថ្លៃ​កាប់មួយ​កាំបិតប័ុង​តោ​ចំសៀត​ផ្កា​ហូរឈាម​ស្រោច​ខ្លួន​រង​របួស​ធ្ងន់ បន្ទាប់ពីមាន​ជម្លោះពាក្យ​សម្តី​គ្នា​មួយ​ប្រាវ ។ ហេតុការណ៍នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃទី ២៩ កញ្ញា ២០១៤ នៅ​ក្នុង​ហា​លក់​ចាប់ហួយ និង​ការហ្វេ ស្ថិតនៅ​ផ្ទះលេខ​៤៩Eo​ ផ្លូវលេខ​៨៦ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។

ជន​សង្ស័យ​ជាក្មួយ​ថ្លៃ ឈ្មោះ ធឿន ភេទប្រុស អាយុ​៤៤ឆ្នាំ មុខ​របរ​លក់ដូរ ចំណែក​ជន​រង​គ្រោះជាមា​ថ្លៃ​ឈ្មោះ​ស សុខុន អាយុ​៥៣​ឆ្នាំ មុខ​របរ​រត់រឺុម៉កម៉ូតូ ។ ទាំងពីរនាក់រស់នៅ​កន្លែងកើត​ហេតុ​។

ប្រភព​ព័ត៌មាន​ពីកន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា មុនពេលកើត​ហេតុ​បុរស​រង​គ្រោះ​ស្រវឹង​ស្រា​បាន​មក​ដល់​ក្នុង​ហាងលក់​ចាប់​ហួយ​​និង​ការហ្វេ​ របស់​បុរសជាក្មួយ​ថ្លៃ (ជនសង្ស័យ) ​ហើយបាន​និយាយ​ឌៀមដាម ដាក់​ក្មួយ​ថ្លៃ ធ្វើ​ឱ្យ​ក្មួយ​ថ្លៃទ្រាំមិន​បាន​ក៏​​និយាយ​ឌៀម​ដាម​ដាក់ទៅវិញ​ រហូតបង្ក​ទៅជាជម្លោះ​ពាក្យ​សម្តី​កាន់តែខ្លាំង​ហើយ​បុរសជាក្មួយ​ថ្លៃ​ ​បាន​​ទាញ​កាំបិត​ប័ុង​តោ​កាប់ប្រហារទៅលើ​មាថ្លៃ មួយ​កាំបិត​ចំសៀត​ផ្កា​ហូរឈាម​ស្រោ​ច​​ខ្លួន​របួសធ្ងន់ ។ បន្ទាប់ពីកាប់ប្រហារទៅលើ​មាថ្លៃហើយនោះ បុរស​សង្ស័យ​ក៏បាន​រត់គេច​ខ្លួន​បាត់ស្រមោល ធ្វើឱ្យ​បុរស​ជាមាថ្លៃ ដែល​រង​របួសហូរឈាម​ស្រោច​ខ្លួនខឹង​​ក្តៅ​ក្រហាយ ក៏ចាប់ទាញ​សម្ភាររបស់​ក្មួយថ្លៃ ដែល​មាន​នៅក្នុង​ហាង​លើក​បោក​កំទេច​ចោល​តែម្តង ។ តាម​ប្រភពព័ត៌មាន​បាន​បន្តឱ្យ​ដឹង​ថា រវាង​ក្មួយ​ថ្លៃនិង​មា​ថ្លៃ​មួយ​គូនេះ​គឺមាន​ទំនាស់​គ្នា​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ ដោយ​ក្មួយថ្លៃ​ខឹង​និង​មា​ថ្លៃថាឱ្យ​តែស្រវឹង​មក​រក​រឿង ក្នុង​ហាង​របស់​ខ្លួន ហើយ​យក​បារីជក់មិន​ដែល​សង​លុយ​។

ក្រោយពេល​កើត​ហេតុ​ជនរង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ​កាលម៉ែត ។