ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្ចាស់ហាងអីុនធើរណែតម្នាក់​ត្រូវ​ឃាតករដៃឆៅចាក់​ធ្លាយពោះ និង​អារ.កសម្លា.ប់​ក្នុងបន្ទប់ឡៅតឿ​សង្ស័យ​ប៉ុនប៉ង​ចាប់​រំលោ.ភ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ នារីជាម្ចាស់ហាងបើក​បម្រើ​សេវាកម្ម​​អីុន​ធើរណែត​ម្នាក់​ត្រូវ​ជន​សង្ស័យ​សម្ងំ​នៅក្នុង​បន្ទប់​ឡៅតឿ​​​យក​កាំបិត​ចាក់​​ធ្លាយពោះ​​ ​និងអារ.ក​ជាច្រើន​កាំបិត​ខណៈ​នារីរង​គ្រោះ​ឡើង​ទៅរៀប​ចំសម្ភារ ដើម្បី​បិទ​ហាង​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​យប់ ហើយនារី​រង​គ្រោះ​​​បាន​ស្លា.ប់តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​សង្រ្គោះ​នៅមន្ទីរ​ពេទ្យ​។ ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាលពីវេលា​ម៉ោង១០និង​១០​នាទី​យប់ ថ្ងៃ​ទី​២៩ កញ្ញា ២០១៤ នៅ​ក្នុង​ផ្ទះបើក​បម្រើ​សេវាកម្ម​អីុនធើរណែត​យីហោ១៦៨ តាម​ផ្លូវ​២៧១ ស្ថិត​ក្នុង​

រាជ​ធានី​ភ្នំ​ពេញ ៖ នារីជាម្ចាស់ហាងបើក​បម្រើ​សេវាកម្ម​​អីុន​ធើរណែត​ម្នាក់​ត្រូវ​ជន​សង្ស័យ​សម្ងំ​នៅក្នុង​បន្ទប់​ឡៅតឿ​​​យក​កាំបិត​ចាក់​​ធ្លាយពោះ​​ ​និងអារ.ក​ជាច្រើន​កាំបិត​ខណៈ​នារីរង​គ្រោះ​ឡើង​ទៅរៀប​ចំសម្ភារ ដើម្បី​បិទ​ហាង​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​យប់ ហើយនារី​រង​គ្រោះ​​​បាន​ស្លាប់តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​សង្រ្គោះ​នៅមន្ទីរ​ពេទ្យ​។ ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាលពីវេលា​ម៉ោង១០និង​១០​នាទី​យប់ ថ្ងៃ​ទី​២៩ កញ្ញា ២០១៤ នៅ​ក្នុង​ផ្ទះបើក​បម្រើ​សេវាកម្ម​អីុនធើរណែត​យីហោ១៦៨ តាម​ផ្លូវ​២៧១ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់ទឹក​ថ្លា ខណ្ឌសែន​សុខ ។

ប្រភពព័ត៌មាន​ពីកន្លែង​កើតហេតុបាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​ជន​សង្ស័យ​បាន​មក​លេង​ហ្គេម​នៅ​ក្នុង​បន្ទប់ឡៅតឿ​ ក្នុង​ហាង​បើក​អីុនធើរណែត​ខាង​លើ​តាំង​ពីម៉ោង​៥ល្ងាច ដោយ​សម្ងំ​​នៅ​ក្នុង​បន្ទប់នោះ​រហូត​ដល់​ម៉ោង​កើត​ហេតុ​​ ។ ​ដល់ម៉ោង​បិទ​ហាង​នារី​ម្ចាស់​ហាង​បាន​ឡើង​ទៅលើ​បន្ទប់​ឡៅ​តឿដើម្បី​រៀប​ចំសម្ភារ ខណៈ​ឡើង​ទៅដល់​ក៏ឃើញ​ជន​សង្ស័យ​សម្ងំលាក់ខ្លួននៅទីនោះ​ ​ហើយក៏ត្រូវ​ជន​សង្ស័យ​រូប​នោះ​ ដក​កាំបិត​ចាក់​​មក​លើ​នារី​រង​គ្រោះ​ធ្លាយ​​ពោះ​ និង​អារ.ក​ជាច្រើន​កាំបិត បង្កការ​ភ្ញាក់​ផ្អើល​ដល់​បងប្អូន​ប្រុស-ស្រី​​របស់​​នារីរង​គ្រោះ​ដែល​កំពុង​រៀប​ចំ​សម្ភារ​ខាង​ក្រោម ហើយ​ក៏​នាំ​គ្នា​ឡើង​ទៅ​​ប្រតាយ​ប្រតប់​​ជាមួយ​ជនសង្ស័យ​ បន្ទាប់​មក​សមត្ថ​កិច្ច​មក​ដល់​ចាប់​ខ្លួន​ជន​សង្ស័យ​​​តែម្តង ។

ទាន់ទិនឹង​ករណី​ខាង​លើ​នេះ ​នគរបាល​ខណ្ឌសែន​សុខ ​បាន​ដាក់ការ​សង្ស័យ​ថា ជាការប៉ុនប៉ង​រំលោភ​ ព្រោះ​នារី​រង​គ្រោះមិន​មាន​របស់របរ​មាន​តម្លៃនៅជាប់នឹង​ខ្លួននោះទេ ម្យ៉ាងជន​សង្ស័យ​ខាង​លើ ​តែងតែ​​មក​លេង​ហ្គេម​នៅ​កន្លែង​កើតហេតុជាប្រចាំ ។ ដោយឡែក​ក្រុម​គ្រួសារ​របស់នារីរង​គ្រោះ​ដាក់ការ​សង្ស័យ​ថា ​ជាករណីប្លន់ ។

ក្រោយពេល​កើតហេតុ​នារី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្រ្គោះនៅមន្ទីរពេទ្យ​ តែជាអកុ​សល​នារីរង​គ្រោះ​បានដាច់ខ្យល់​​ស្លាប់​តាម​ផ្លូវ​ មុន​នឹង​ទៅដល់មន្ទីរពេទ្យ​។ ចំណែក​ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​នាំខ្លួន​ទៅ​សួរនាំ​ និង​កសាង​សំណុំរឿង​នៅ​អធិការដ្ឋា​ន​ខណ្ឌសែន​សុខ ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​