ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​រាំជាន់​ជើង​គ្នា​​កា.ប់​​ប្រហារ​​ស្លា.ប់ម្នាក់​​ សមត្ថកិច្ច​ក្របួច​ជន​សង្ស័យ​​៦នាក់​​

9 ឆ្នាំ មុន

ខេត្ត​ត្បូង​ឃ្មុំ​ ៖ ក្រុម​ក្មេង​​ទំនើង​៦​នាក់​ក្នុង​ចំណោមគ្នា​​​៧​នាក់ សុទ្ធតែ​ជា​ក្រុម​ជើង​ខ្លាំង​ ត្រូវ​បានសមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​អំពើ​មនុស្សឃាត និង​លួច​​​​​​​មា​ន​ស្ថាន​​ទម្ងន់​(ប្លន់​​) ប្រ​ព្រឹ​ត្តនៅក្នុង​​ឡូ​ត៍កៅស៊ូ​លេខ១០៧​បេ ភូមិ​១០៨ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ​រួច​​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តនា​​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា

ខេត្ត​ត្បូង​ឃ្មុំ​ ៖ ក្រុម​ក្មេង​​ទំនើង​៦​នាក់​ក្នុង​ចំណោមគ្នា​​​៧​នាក់ សុទ្ធតែ​ជា​ក្រុម​ជើង​ខ្លាំង​ ត្រូវ​បានសមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​អំពើ​មនុស្សឃាត និង​លួច​​​​​​​មា​ន​ស្ថាន​​ទម្ងន់​(ប្លន់​​) ប្រ​ព្រឹ​ត្តនៅក្នុង​​ឡូ​ត៍កៅស៊ូ​លេខ១០៧​បេ ភូមិ​១០៨ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ​រួច​​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តនា​​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា បន្ទាប់​ពី​ពួក​គេ​ព្រួត​គ្នា​ប្រដាប់​​ដោយ​ពូថៅ ដាវ​ និង​ពន្លាក​ចាក់​ជ័រកៅស៊ូ ​ស្ទាក់វាយ​ប្រហារ​ទៅ​លើ​យុវជន​ម្នាក់​ឈ្មោះ ម៉ា​ប់ ស៊ី​ណា ហៅ​ណៃ អាយុ​២០​ឆ្នាំ នៅ​ភូមិ​ថ្ម​ពេជ្រ​ទី​២ ឃុំ​ថ្ម​ពេជ្រ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោ​ច​អា​ធ័ម​​ក្នុង​ថ្លុកឈាមហើយ​​​យក​ម៉ូតូ​អ៊ិ​ច​ស៊ី​ន​ធ័​រ​១​គ្រឿង ។

លោក​អនុ​សេនី​យ៏​ឯក​ ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ទទួល​ផែន​យុត្តិធម៌​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​នោះ ១-​ឈ្មោះ​ផាត សីហា ហៅ​ឡា អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ វ៉ា​ន់ សារី ហៅ​កៃ អាយុ១៩​ឆ្នាំ ៣-​ឈ្មោះ ជួន ម៉​ន អាយុ២០​ឆ្នាំ ៤-​ឈ្មោះ យឹ​ម យ៉េ​ង ហៅ​សិទ្ធ អាយុ​១៨​ឆ្នាំ   ៥-​ឈ្មោះ សែ​ម សុភា អាយុ​២០​ឆ្នាំ ៦-​ឈ្មោះ​យ៉ែ​ម សីហា អាយុ​១៣​ឆ្នាំ ទាំងអស់​គ្នា​មាន​ទីលំនៅ​ភូមិ​៨៧  ឃុំ​ថ្ម​ពេជ្រ ។

លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ​ប្រាប់​បន្ត​ថា នៅក្នុង​​ឪ​កាសបុណ្យ​ភ្ជុំបិណ្ឌ​នេះ នៅ​វត្ត​ទួល​ប្រសិទ្ធ ស្ថិត​នៅ​ឃុំ​ថ្ម​ពេជ្រ គណៈកម្មការ​អាចារ្យវត្ត បាន​ដាក់​​ធុងបាស​ឲ្យ​រាំ​កម្សាន្ត​លេង​សប្បាយ កាលពី​យប់​ថ្ងៃ​ទី​២២ កញ្ញា ដោយ​មាន​មនុស្ស​ប្រុស​ស្រី មក​ពី​គ្រប់​ទិស​ទី ​។ ស្រប​ពេល​ដែល​កំពុង​តែ​រាំ​លេង​បទ​ញាក់​នោះ ស្រាប់តែ​ក្រុម​រង​គ្រោះ​មាន​បក្ស​TNT (​មាន​សរសេរ​អក្សរ​នៅ​នឹង​សក់​ក្បាល ) រាំ​ជាន់​ជើង​ក្រុម​ទំនើង​ខាងលើ គ្រានោះ​ស្ទើរតែ​ផ្ទុះ​ជម្លោះ​កើត​ឡើង​​កណ្តាល​វង់​រាំ​ផង​ដែរ ។ លុះ​នៅ​ពេល​យប់​ម៉ោង​ប្រហែលជា​១១​យប់ ជន​រង​គ្រោះ​ឈ្មោះ ណៃ  បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ក្រុម​ទំនើង​ជើង​ខ្លាំងបាន​ធ្វើ​សកម្មភាព​ស្ទាក់​ដេញ​កាប់​ប្រហារយ៉ាង​ឃោរឃៅ​ត្រង់​ចំណុច​ឡូ​ត៏​កៅស៊ូ​លេខ ១០៧​បេ ភូមិ​១០៨ ជា​ហេតុ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម​។​ រហូត​ដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២៣ កញ្ញា ប្រជាពលរដ្ឋ​ក៏​​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​​​​សមត្ថកិច្ច​ជំ​នាញ​ចុះ​ទៅ​ពិនិត្យ ៕​  

ព័ត៌​មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព