ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​កូន​អ្នកមាន​បើករថយន្ត​បុក​ខឿន​រង្វង់​មូល​ស្ពាន​ជ្រោយចង្វា​ក្រឡាប់​ហើយ​ដេញ​វាយ​សមត្ថកិច្ច​ទៀត

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​​វី​ហ្គោ​មួយ​​គ្រឿង​បើក​​ដោយ​បុរស​​ម្នាក់​ក្នុង​ស្ថាន​​ភាព​ស្រវឹង​​​​ចុះ​ពីលើ​ស្ពាន​ជ្រោយចង្វា​ក្នុង​ល្បឿន​លឿន​​បាន​រេ​ចង្កូត​ទៅ​បុក​ខឿន​រង្វង់​មូល​ស្ពាន​ជ្រោយចង្វា​បណ្តាល​ឲ្យ​ក្រឡាប់​ត្រូវ​ប្រជា​ការពារស្ពាន​​រត់​ទៅ​ជួយ បែរជា​អ្នក​បើករថយន្ត​ដោះ​ស្បែកជើង​ដេញ​វាយ​ប្រជា​ការពារ​វិញ​ចោទ​ថា ​ប៉ុនប៉ង​លួច​របស់របរ​មាន​តម្លៃ​នៅ​ក្នុង​រថយន្ត​របស់​គេ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៤ ​កញ្ញា ២០១៤ នៅ​គល់​ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងកើត ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ ​ប្ញ​​ស្សី​កែវ ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ា​កវី​ហ្គោ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T 4151 ជិះ​គ្នា​២​នាក់ ស្រី​ម្នាក់​ និង​ប្រុស​ម្នាក់ វ័យក្មេង​ៗ ដោយ​អ្នកបើកបរ​​​ស្រវឹងស្រាផង​បើក​ឆ្លងស្ពាន​ជ្រោយចង្វា​ពី​លិចទៅ​កើតក្នុង​ល្បឿន​លឿន ខណៈ​ពេល​បើក​ចុះ​ពីលើ​ស្ពាន​លឿន​ពេក​​​ចាប់​ហ្វ្រាំងមិន​ជាប់​​ធ្វើ​ឲ្យរថយន្ត​រេ​ចង្កូត​ទៅ​បុក​ខឿន​រង្វង់​មូល​ស្ពាន​ជ្រោយចង្វាត្រើយ​ខាងកើត​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​បះ​ជើងទ្រ​មេឃ ភ្លាម​ៗ​នោះ​កម្លាំង​ប្រជា​ការពារ​បានរ​ត់ទៅ​ជួយ​ចាប់​ទាញ​នារី​ដែល​រួម​ដំណើរ​ក្នុង​រថយន្ត​ចេញមក​ ហើយរ​ត់ទៅ​ទាញ​អ្នកបើកបរ​ចេញ​មក​ទៀត ស្រាប់តែ​អ្នក​បើករថយន្តនោះ​បាន​ដោះ​ស្បែកជើង​ដេញ​វាយ​ប្រជា​ការពារ​ដោយ​ចោទ​ថា​ប្រជា​ការពារ​ចូលលួច​របស់របរ​មាន​តម្លៃ​នៅ​ក្នុង​រថយន្ត​របស់​គេ​ទៅ​វិញ ។

ប្រជា​ការពារ​សង្កាត់​ជ្រោយចង្វា​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​វិល​ត្រឡប់មក​ពី​ស្រុក​កំណើត​ចូល​ភ្នំពេញ​វិញ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ទើប​កម្លាំង​ប្រជា​ការពារ​ចុះ​ទៅ​ជួយ​សម្រួល​ចរាចរណ៍​នៅ​ក្បែរ​រង្វង់​មូល​ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងកើត​ស្រាប់តែ​មានរថយន្ត​ក្រឡាប់​ពួក​គាត់​បានរ​ត់ទៅ​ជួយ​បែរជា​ចោទ​ថា​ពួក​គាត់​មាន​បំណង​លួច​របស់របរ​មានតម្លៃ​នៅ​ក្នុង​រថយន្ត​ទៅ​វិញ ។ ក្រោយ​ពេល​កើតហេតុ​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​នាំ​គ្នា​រត់​ដេញចាប់​អ្នក​បើករថយន្ត​បាន​ហើយ​យុវជន​រូប​នោះ​បាន​ទូរស័ព្ទទៅ​ឪពុក​ម្តាយ​របស់​គេ​ដែល​ជា​អ្នកមាន​លុយ​ជិះ​រថយន្ត​វី​ហ្គោមួយ​គ្រឿង​ទៀត​មក​ជួយ​អន្តរាគមន៍​ដោះ​លែង​វិញ ចំណែក​រថយន្ត​ដែល​ក្រឡាប់​ត្រូវ​បាន​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕