ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញសពបុរស​ម្នាក់​ស្លា.ប់អណ្តែត​ទឹក​ក្បែរ​​​រោង​ដាក់ទូក.ង ក្នុង​វត្ត​វាលស្បូវ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា.ប់អណ្តែត​ទឹក កាល​ពីវេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី ១៩ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​រោងដាក់ទូក.ង ក្នុង​វត្ត​វាល​ស្បូវ ស្ថិត​ក្នុង​ភូមិ​ស្វាយ​តាអុក សង្កាត់វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

រាជ​ធានី​ភ្នំ​ពេញ ៖ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់អណ្តែត​ទឹក កាល​ពីវេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី ១៩ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​រោងដាក់ទូក.ង ក្នុង​វត្ត​វាល​ស្បូវ ស្ថិត​ក្នុង​ភូមិ​ស្វាយ​តាអុក សង្កាត់វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

បុរស​​រង​គ្រោះ​ឈ្មោះ ហេង ស៊ីណេត អាយុ​២៥ឆ្នាំ ជាកសិករ មាន​ស្រុក​កំណើត​នៅ​ក្នុង​​ស្រុក​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​មក​ស្នាក់​នៅ​ធ្វើ​ការ​ជាកម្មករ​បូម​ខ្សាច់ នៅ​នឹង​កន្លែង​កើតហេតុ ។ចំណែក​ប្រពន្ធ​បុរស​រង​គ្រោះ​ឈ្មោះ នី ភក្តី អាយុ២៥ឆ្នាំ រស់នៅ​ក្នុង​ភូមិ​សំបួរ​មាស ឃុំទំពាំង​មង្គល ខេត្ត​កំពង់ចាម មាន​កូន​ប្រុស​មួយ អាយុ​១០​ខួប ។

ប្រ​ភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​បាន​បាត់ខ្លួន​តាំងពីយប់ថ្ងៃ​ទី ១៧​កញ្ញា ហើយ​មុន​ពេល​បាត់ខ្លួន​​នោះ​ បុរស​រង​គ្រោះ​បាន​និយាយ​ប្រាប់បង​ថ្លៃ និង​អ្នក​ធ្វើ​ការ​ជាមួយ​គ្នា ថា ថ្ងៃនេះ​មិន​សូវ​ស្រួល​ខ្លួន​ទេ ហើយ​ក៏បាន​ឡើង​ទៅដេក​លើ​សាឡាង​ដូច​សព្វមួយ​ដង ដោយ​មិន​មាន​នណា​ចាប់អារម្មណ៍នោះទេ​ ។ ចាប់តាំង​ពីពេល​នោះមក​ក៏មាន​ការ​បាត់ខ្លួន​បុរស​រូប​នេះ​ រហូត​មក​ដល់វេលា​ម៉ោង​៦​​ល្ងាច ថ្ងៃទី ១៩ កញ្ញា នេះ​ទើប​បង​ថ្លៃនបុរស​រង​គ្រោះ​ប្រទះ​ឃើញ​សាកសពអណ្តែត​ទឹក នៅ​ចម្ងាយ​ពី​កន្លែង​ធ្វើការ​ប្រមាណ​ជា២០០ម៉ែត្រ ។

ពេលនោះ​បងថ្លៃបុរស​រង​គ្រោះ​ក៏បាន​ចុះទៅស្រង់​បុរស​រង​គ្រោះ​ដាក់មក​លើ​គោក​និង​បាន​តម្កល់​ធ្វើ​បុណ្យ​ តាម​ប្រពៃណី​ខ្មែរ នៅ​ក្នុង​វត្ត​វាល​ស្បូវ ។