ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ត្រូវ​មនុស្ស​មួយ​ក្រុម​ព្រួត​គ្នា​វាយ​រង​របួស​ធ្ងន់​នៅ​សង្កាត់បឹង​ទំពុន​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ត្រូវ​មនុស្ស​មួយ​ក្រុម​ព្រួត​គ្នា​ដេញ​វាយ​បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់ កាល​ពី​វេលា​ម៉ោង​ ៨និង​៣០នាទី យប់ ថ្ងៃ​ទី ១៩ កញ្ញា ២០១៤ នៅ​ចំណុច​ក្បែរ​ក្លោង​ទ្វារ​ចូល​វត្ត​ពោធិ៍តា​ញ្ញាណ​ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិត​ក្នុង​សង្កាត់បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​បុរស​រង​គ្រោះ​និង​បក្ស​ពួក​៥​នាក់ ទៀត​ជិះ​ម៉ូតូ​បី​គ្រឿង មក​ឈប់នៅ​ពីមុខ​រោង​កាត់ដែក​​នៅ​ក្បែរ​ក្លោង​ទ្វារ​វត្តពោធិ៍តាញ្ញាណ រួច​បាន​ដើរ​ចូល​ទៅ​ក្នុង​រោង​មួយ​ សន្ទុះ​ក្រោយ​​មក​គេឃើញ​​បក្ស​ពួក​របស់​បុរស​រង​គ្​រោះ​នាំ​គ្នារត់ចេញ​ពីរោង​នោះ អស់ ហើយ​បន្ទាប់មក​ក៏ឃើញ​បុរស​រង​គ្រោះ​ត្រូវ​ក្រុម​មនុស្ស​ជិត​២០​នាក់ ដែល​ធ្វើជាជាង​ដែកនៅ​ទីតាំង​ខាង​លើ​នេះ​នាំ​គ្នា​ព្រួត​គ្នា​ដេញ​វាយ​បុរស​រង​គ្រោះ​តែម្នាក់​ឯង ដោយ​ក្រុម​មនុស្ស​ទាំង​អស់​នោះនៅ​ក្នុង​ដៃ​គឺ​ប្រ​ដាប់ទៅ​ដោយ ដំបង ដែក​ និង​ដាវ​សាំម៉ូរ៉ៃ ។  បុរស​រង​គ្រោះ​បាន​រត់គេច​ពីការ​តាម​ដេញ​វាយ​របស់​ក្រុម​មនុស្ស​មួយ​ក្រុម តែចៃ​ដន្យ​ពេល​​ដែរ​បុរស​រង​គ្រោះ​​កំពុង​តែរត់ស្រា​ប់តែជំពប់​ជើង​ដួល ធ្វើឱ្យមនុស្ស​មួយ​ក្រុមនោះ​តាម​បុរស​រង​គ្រោះ​ទាន់ ហើយ​ក៍ព្រួត​គ្នា​វាយ​បុរស​រង​គ្រោះ​បាក់ធ្មេញ បែកក្បាល និងជាំ​ពេញ​​ខ្លួន​ រង​របួស​ធ្ងន់ដែលបង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ ហើយ​មនុស្ស​មួយ​ក្រុម​នោះ​ក៏បាន​រត់គេច​ខ្លួន​អស់តែម្តង ។

ទាក់ទង​ទៅ​នឹង​អំពើហិង្សា របស់មនុស្ស​មួយ​ក្រុម​លើក​គ្នា​ដេញ​វាយ​បុរស​រង​គ្រោះ​តែម្នាក់​ឯង​នេះ​គេមិន​ទាន់ដឹង​ថា តើ​បណ្តាល​មក​ពីមូលហេតុ​អ្វី​នៅឡើយ​ទេ ក៏ប៉ុន្តែ​មហាជន​បាន​សន្និ​ដ្ឋាន​ថា​អាច​បណ្តាល​មក​ពី​ជម្លោះ​គ្នា​រឿង​អ្វីមួយ ។