ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ម ​ឌី​ម៉ា សង្ឃឹម​​90​ភាគរយ​​ក្នុង​ការ​​ដណ្តើម​យក​​តំណែង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ស្រា​​បៀរ​​ភ្នំពេញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ឃី​ម ឌី​ម៉ា ក្រោយ​ពី​បាន​ផ្តួល នេន វ​ណ្ណា មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣ ព្រះ​វិហារ​ឱ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី​២ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ កញ្ញា គេ​មាន​សង្ឃឹម​មិន​ក្រោម​៩០​ភាគរយ​នោះ​ទេ ក្នុង​ការ​ដណ្តើម​យក​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ស្រា​បៀរ​ភ្នំពេញ ក្នុង​ប្រភេទ​ទម្ងន់​៦៣​គីឡូក្រាម​លើក​នេះ ។

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ឃី​ម ឌី​ម៉ា ក្រោយ​ពី​បាន​ផ្តួល នេន វ​ណ្ណា មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣ ព្រះ​វិហារ​ឱ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី​២ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ កញ្ញា គេ​មាន​សង្ឃឹម​មិន​ក្រោម​៩០​ភាគរយ​នោះ​ទេ ក្នុង​ការ​ដណ្តើម​យក​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ស្រា​បៀរ​ភ្នំពេញ ក្នុង​ប្រភេទ​ទម្ងន់​៦៣​គីឡូក្រាម​លើក​នេះ ។

ឃី​ម ឌី​ម៉ា ប្រកួត​បាន​៦​លើក មិន​ទាន់​ស្គាល់​ចាញ់​ម្តងណា​ឡើយ នៅ​សល់​តែ​មួយ​ប្រកួត​ទៀត​ជួប ម៉ា​ប់ ឆៃ​យ៉ា មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ គឺ​មិន​ពិបាក​យកឈ្នះ​ឡើយ ។ នៅ​ក្នុង​បទ​សម្ភាស​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ឃី​ម ឌី​ម៉ា បាន​ប្រាប់​ថា ចំពោះ​តំណែង​មួយ​នេះ គឺ​មិន​ពិបាក​ដណ្តើម​យក​ឡើយ ព្រោះ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ទាំងអស់​មិន​មាន​អ្នក​ណា​ម្នាក់​ដែល​ធ្វើ​ឱ្យ​លោក​ព្រួយបារម្ភ​ទេ ។ ម្យ៉ាងវិញទៀត រហូត​មក​ទល់​នឹង​ពេល​នេះ លោក​កំពុង​តែ​ឈរ​នៅ​ក្នុង​តំណែង​ជួរ​មុខ​គេ​រួច​ទៅ​ហើយ ជា​ពិសេស​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ លោក​នៅ​តែ​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​ថា នឹង​ឈ្នះ​ទៀត​មិន​ខាន ។ ឃី​ម ឌី​ម៉ា បាន​ប្រាប់​ទៀត​ថា ចាប់តាំងពី​បាន​ឈាន​ជើង​ឡើង​សង្វៀន​ប្រកួត​នៅ​ក្នុង​ឆ្នាំ​២០០៧ លោក​ធ្លាប់​គ្រង​តំណែង​ម្ចាស់​ខ្សែក្រវាត់​ស្រា​ស៊ុ​ព​ភើ​វី​ស្គី ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​តែ​១​លើក​គត់ ដោយ​បាន​យកឈ្នះ​កីឡាករ​ជ​បុ​៉​ន​នៅ​លើ​សង្វៀន​ទូរទស្សន៍​រាជធានី​ភ្នំពេញ​បុ​៉​ស្តិ៍​លេខ​៣ កាលពី​ឆ្នាំ​២០១១ ។

និស្សិត​ច្បាប់​ឆ្នាំ​ទី​៤ រូប​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​លោក​មាន​បងប្អូន​ប្រុស​ស្រី​ចំនួន​៤​នាក់ ក្នុង​នោះ​លោក​មាន​ប្អូនប្រុស​ម្នាក់​ឈ្មោះ ឃី​ម បូ​រ៉ា ក៏​ជា​អ្នក​ប្រដាល់​ដូច​រូប​លោក​ដែរ ។ ការ​ចាប់​អាជីព​ប្រដាប់​នេះ​ដោយសារ​ឪពុក​របស់​លោក គឺជា​អតីត​កីឡាករ​ប្រដាល់​មួយ​រូប​ដែល​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​នៅ​តាម​ជាយ​ដែនកម្ពុជា​-​ថៃ បុ​៉​ន្តែ​មិនសូវ​ល្បីឈ្មោះ​ទេ ។ លោក ក្រៅពី​ចាប់​យក​អាជីព​ជា​កីឡាករ​ប្រដាល់ គឺជា​មន្ត្រី​កងរាជអាវុធហត្ថ​មួយ​រូប​ផង​ដែរ ។ តាម​ការ​កត់សម្គាល់ ឃី​ម ឌី​ម៉ា គឺជា​មនុស្ស​ម្នាក់​ដែល​មិន​ចេះ​ប្រកាន់ខ្លួន​ឡើយ ហើយ​ក៏​ជា​អ្នក​ដែល​តស៊ូ​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​គួរ​ឱ្យ​កោតសរសើរ​ផង​ដែរ ។

ប្រាក់​កម្រៃ​ដែល​បាន​មក​ពី​ការ​ប្រកួត គឺ​បាន​ត្រឹមតែ​យក​មក​ផ្គត់ផ្គង់​ការ​រៀនសូត្រ​បុ​៉​ណ្ណោះ ខណៈ​ជីវភាព​ក្រុម​គ្រួសារ​លោក​មាន​ភាព​ខ្សត់ខ្សោយ​ខ្លាំង​ណាស់ ទើប​លោក​ខិតខំ​ប្រឹងប្រែង​ទាំង​ការ​រៀនសូត្រ ទាំង​ការ​ចាប់​អាជីព​ជា​អ្នក​ប្រដាល់ ដោយ​សង្ឃឹមថា នៅ​ថ្ងៃ​អនាគត​ជីវភាព​ក្រុម​គ្រួសារ​លោក​នឹង​បាន​ធូរធារ​ជាង​នេះ​មិន​ខាន ៕