ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាំ រ៉ែ​ម ប៉ះ​គូ​សងសឹក ជ័យ វណ្ណៈ នៅ​រេញ SEA TV ថ្ងៃអាទិត្យ​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទើបតែ​ប៉ះ​គ្នា​ដឹង​ឈ្នះ​ចាញ់ កាលពី​ពេល​ថ្មី​ៗ​សោះ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២១ កញ្ញា​នេះ កីឡាករ ឆាំ រ៉ែ​ម និង​ជ័យ វណ្ណៈ ប៉ះ​គ្នា​ទៀត​ហើយ បន្ទាប់​ពី​ជាប់​លេខ​២ និង​លេខ​៣ ក្នុង​ពូ​ល​B ឈាន​មក​ដល់​វគ្គ​ថ្មី ។ នេះ​ជា​ជំនួប​សន្សំ​ពិន្ទុ​ក្នុង​វគ្គ​២ ដើម្បី​ស្វែងរក​អ្នក​ខ្លាំង​ទៅ​ដណ្ដើម​យក​ខ្សែក្រវាត់​របស់​ស្រា​បៀរ​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ ទើបតែ​ប៉ះ​គ្នា​ដឹង​ឈ្នះ​ចាញ់ កាលពី​ពេល​ថ្មី​ៗ​សោះ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២១ កញ្ញា​នេះ កីឡាករ ឆាំ រ៉ែ​ម និង​ជ័យ វណ្ណៈ ប៉ះ​គ្នា​ទៀត​ហើយ បន្ទាប់​ពី​ជាប់​លេខ​២ និង​លេខ​៣ ក្នុង​ពូ​ល​B ឈាន​មក​ដល់​វគ្គ​ថ្មី ។ នេះ​ជា​ជំនួប​សន្សំ​ពិន្ទុ​ក្នុង​វគ្គ​២ ដើម្បី​ស្វែងរក​អ្នក​ខ្លាំង​ទៅ​ដណ្ដើម​យក​ខ្សែក្រវាត់​របស់​ស្រា​បៀរ​កម្ពុជា ។

ជំនួប​ដែល​ត្រូវធ្វើ​ឡើង​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ (SEA TV)​នេះ ពិតជា​កាន់តែ​ក្ដៅ​គគុក ដោយសារ​តែ​កីឡាករ​ដែល​ត្រូវ​ប៉ះ​គ្នា​ក្នុង​ជុំ​នេះ​ឆ្លងកាត់​ពី​ការ​ជម្រុះ​ក្នុង​វគ្គ​១ ដែល​មាន​ន័យ​ថា អ្នក​ខ្សោយ​ជាង​ទៅ​ផ្ទះ ហើយ​អ្នក​ខ្លាំង​បន្ត​ប៉ះ​គ្នា ។ ក្នុង​វគ្គ​នេះ តម្រូវ​ឲ្យ​៣​នាក់​ក្នុង​ពូ​ល​A និង​៣​នាក់ ក្នុង​ពូ​ល​B វិល​ជុំ​ប្រកួត​គ្នា​ស្វែងរក​អ្នកមាន​ពិន្ទុ​ខ្ពស់​២​នាក់​ចុង​ក្រោយ ឡើង​ប្រកួត​គ្នា​យក​លេខ​១​ធ្វើ​ជា​ម្ចាស់​ខ្សែក្រវាត់ និង​ប្រាក់​លាន ។ អ៊ីចឹង​ហើយ ទើប​ការ​ប្រកួត​មាន​ភាពស្វិតស្វាញ ដោយសារ​តែ​កីឡាករ​ម្នាក់​ៗ​មិន​ចង់​ចាញ់​គ្នា ហើយ​បើ​ជ្រុល​ជា​ចាញ់​ក៏​ធ្វើ​ឲ្យ​អ្នក​ទស្សនា​អស់ចិត្ត ។ ការ​ប្រកួត​បើក​ឆាក​កាលពី​ថ្ងៃអាទិត្យ​មុន​ឃី​ម បូ​រ៉ា និង​ទិ​ត្យ សុវណ្ណ​គី​រី ជា​អ្នក​រកបាន​៣​ពិន្ទុ​ម្នាក់​មុន ។ រីឯ​នៅ​ស​ប្ដា​ហ៍​នេះ​វិញ កីឡាករ​៤​រូប ក្នុង​ចំណោម​៦​រូប នឹង​ប៉ះ​គ្នា​ទៀត​ហើយ ។ កីឡាករ​ឆាំ រ៉ែ​ម មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ ជ័យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ និង​កីឡាករ ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប​ព្រែក​ឯង​កីឡា ដែល​ទើបតែ​ចាញ់​ថ្មី​ៗ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ សួង សុវណ្ណ​ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ គូ​ទាំង​ពីរ​ប៉ះ​គ្នា​ក្នុង​ជំនួប​សងសឹក​ទាំងអស់ បន្ទាប់​ពី​ធ្លាប់​សាក​គ្នា​ក្នុង​វគ្គ​១ រួច​ហើយ ។

ជ័យ វណ្ណៈ ការ​ពិត​គឺជា​ជើង​ខ្លាំង​ម្នាក់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ប៉ុន្តែ​ក្នុង​វគ្គ​១ លោក​បែរជា​ភ្លាត់​ឲ្យ​កីឡាករ ឆាំ រ៉ែ​ម វាយ​ឲ្យ​ចុះចាញ់​ក្នុង​ទឹក​ទី​២ ។ ក្នុង​នាម​ជា​អ្នក​មានបទពិសោធន៍​ច្រើន​ជាង លោក​បាន​តែ​កម្ពស់​ប៉ុណ្ណោះ​ពេល​ប៉ះ ឆាំ រ៉ែ​ម ។ និយាយ​រួម​សូ​ម្បី​តែ​ស្នៀត​ជង្គង់ ទាត់ និង​កណ្តាប់ដៃ គឺ​ប្រើ​មិន​បាន​ល្អ​ទាំងអស់ ក្នុង​ពេល​ប្រកួត​គ្នា​នោះ ។ គ្រប់ពេល​ចូល​កៀក គ្មាន​ឱកាស​ណាមួយ​ដែល​បុរស​ជង្គង់​វែង ជ័យ វណ្ណៈ អាច​ធ្វើ​បាន​ល្អ​ឡើយ ដោយ​មាន​តែ​ត្រូវ​ពេញ​ៗ​ជំហរ​របស់​ឆាំ រ៉ែ​ម ថែម​ទៀត​ផង ។ យ៉ាងណា​ក៏​ដោយ ក្នុង​ជំនួប​លើក​នេះ អាច​មិន​ទទួលលទ្ធផល​ដូច​មុន​ក៏​ថា​បាន ដោយសារ​ក្នុង​វគ្គ​១ ជ័យ វណ្ណៈ បានដឹង​រួច​ជា​ស្រេច​ថា ចាញ់​ក៏​បាន​ឡើង​ដែល​ទំនង​មិន​ប្រឹង​ប្រកួត​ខ្លាំង​នាំ​ឲ្យ​ឈឺ​សាច់ ។ ម្យ៉ាង​ក្នុង​ការ​ប្រកួត​វិល​ជុំ​កន្លង​មក ជ័យ វណ្ណៈ មិន​មាន​ប្រវត្តិ​ឲ្យ​ជើង​ខ្លាំង​ណា​ម្នាក់​ផ្ដួល​ឲ្យ​សន្លប់​នោះ​ទេ គឺ​មាន​តែ​ឈ្នះ ទើប​ការ​បរា​ជ័យ​ក្រោម​ដៃ​ឆាំ រ៉ែ​ម ក្នុង​ពេល​នោះ អាច​ជា​ការ​បន្ធូរ​ដៃ ឬ​សន្សំ​កម្លាំង​ទុក ។ ថ្វី​ដ្បិតថា អ្នក​ទស្សនា​ភាគច្រើន​ប៉ាន់​ស្មានថា ឆាំ រ៉ែ​ម នឹង​ឈ្នះ​នៅ​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ​អ្នក​យល់​ថា ជ័យ វណ្ណៈ ឈ្នះ​ដាច់​ក៏​មាន​ច្រើន​ដែរ ដោយ​សំអាង​លើ​ហេតុផល​២ ទី​១​ការ​ប្រកួត​ក្នុង​វគ្គ​នេះ ម្នាក់​ៗ​ត្រូវការ​ឈ្នះ​ដាច់ខាត និង​ទី​២ ជ័យ វណ្ណៈ​ជា​សិស្ស​ច្បង ដែល​មាន​សមត្ថភាព​មិន​ងាយ​ឲ្យ ឆាំ រ៉ែ​ម ផ្ដួល​បានជា​ថ្មី​ទៀត​ឡើយ ។ ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ សំខាន់​ណាស់​សម្រាប់ ជ័យ វណ្ណៈ ព្រោះ​ដើម្បី​សងសឹក និង​ដើម្បី​យក​៣​ពិន្ទុ ឆ្ពោះទៅ​ដណ្ដើម​ខ្សែក្រវាត់ ។

សម្រាប់​ការ​ប្រកួត​រវាង​កីឡាករ​ម៉​ន សា​ម៉េ​ត និង​កីឡាករ​សួង សុវណ្ណ​ថា ក៏​ជា​ការ​សងសឹក​ផង​ដែរ ។ ក្នុង​វគ្គ​១ អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ម្ដង​ហើយ ដោយ ម៉​ន សា​ម៉េ​ត ជា​អ្នក​ឈ្នះ ប៉ុន្តែ​មិន​អាច​យល់​ថា ការ​ប្រកួត​លើក​នេះ ម៉​ន សា​ម៉េ​ត ឈ្នះ​ទៀត​បាន​ទេ ក្នុង​ពេល​ដែល​អាទិត្យ​មុន ម៉​ន សា​ម៉េ​ត ទើបតែ​ត្រូវ​ឃី​ម បូ​រ៉ា វាយ​ឲ្យ​អស់ខ្យល់​លើ​រេញ ហើយ សួង សុវណ្ណ​ថា ក៏​ធ្លាប់​ឈ្នះ ម៉​ន សា​ម៉េ​ត ២​លើក​ក្នុង​ជំនួប​ទាំង​១០​លើក​របស់​ខ្លួន​បែប​នេះ ៕