ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​​រថយន្ត​​ត្រួត​​ពិនិត្យ​មើល​​អាវុធ​ជាតិ​ផ្ទុះ​​ រក​​ឃើញ​​ថ្នាំ​​ញៀន​​​៣.៩៦៩គ្រាប់ ​នៅស្រុក​សំពៅ​លូន​

10 ឆ្នាំ មុន

ខេត្ត​​បាត់​ដំបង​ ៖ មនុស្ស​​៣នាក់​​ត្រូវ​បានកម្លាំង​អធិការ​ដ្ឋាន​ស្រុក​សំពៅលូនឃាត់​​ខ្លួន​ រួម​ជា​មួយនឹង​​​​ថ្នាំ​ញៀនប្រភេទ​​មេតំ​ហ្វេ​តាមីន​​(យ៉ាម៉ា​​)ចំនួន​​​២០​​ថង់​​ ស្មើ​នឹង​៣.៩៦៩​គ្រាប់ គ្រា​ដែល​​ពួក​គេ​​ដឹក​ជញ្ជូន​ថ្នាំ​ញៀនចេញ​​ពី​ស្រុក​ម៉ាឡៃ​​ ខេត្ត​បន្ទាយ​​មា​នជ័យ ឆ្លងកាត់ស្រុក​​សំពៅ​លូន ចេញ​ទៅ​​ប្រទេស​​ថៃ

ខេត្ត​​បាត់​ដំបង​ ៖ មនុស្ស​​៣នាក់​​ត្រូវ​បានកម្លាំង​អធិការ​ដ្ឋាន​ស្រុក​សំពៅលូនឃាត់​​ខ្លួន​ រួម​ជា​មួយនឹង​​​​ថ្នាំ​ញៀនប្រភេទ​​មេតំ​ហ្វេ​តាមីន​​(យ៉ាម៉ា​​)ចំនួន​​​២០​​ថង់​​ ស្មើ​នឹង​៣.៩៦៩​គ្រាប់ គ្រា​ដែល​​ពួក​គេ​​ដឹក​ជញ្ជូន​ថ្នាំ​ញៀនចេញ​​ពី​ស្រុក​ម៉ាឡៃ​​ ខេត្ត​បន្ទាយ​​មា​នជ័យ ឆ្លងកាត់ស្រុក​​សំពៅ​លូន ចេញ​ទៅ​​ប្រទេស​​ថៃ ហើយ​​ត្រូវ​កម្លាំង​អធិការ​ដ្ឋាន​ស្រុក​សំពៅស្ទាក់​​ឃាត់​​ត្រួត​​ពិនិត្យ​មើល​​អាវុធ​ជាតិ​ផ្ទុះ​​ ក៏​​​​ឆែក​​ឆេរ​រក​​ឃើញ​​ថ្នាំ​​ញៀន​តែម្តង ។

ករណី​បង្ក្រាប​គ្រឿង​ញៀន​នេះ​កើត​ឡើង​​កាល​ពី​​វេលាម៉ោង​៩និង​១០នាទី​យប់​ថ្ងៃទី​១៧ កញ្ញា នៅ​ចំណុច​រង្វង់​មូល​ផ្សារ​ចាស់ ភូមិ​គីឡូម៉ែត្រលេខ​​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​​ ។

ជនសង្ស័យ​​១-ឈ្មោះ ឈិត បូរិន ភេទប្រុស អាយុ​២៨​​ឆ្នាំ ២-ឈ្មោះ អ៊ុក ផៃ ភេទប្រុស អាយុ​៣០​​ឆ្នាំ និង​៣-ឈ្មោះ ញិក ញឿន ភេទប្រុស អាយុ​៣០​​ឆ្នាំ ទាំង​​៣នាក់​មាន​លំនៅ​ភូមិ​បឹង​បេង​ ឃុំ​បឹង​បេង​ ស្រុក​ម៉ា​ឡៃ​​ ខេត្ត​បន្ទាយ​មាន​ជ័យ ៕​

ព័ត៌មាន​លម្អិតនឹង​មានផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព