ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ពីរ​នាក់​ដក​កាំភ្លើងភ្ជង់ប្លន់យក​ម៉ូតូ​ស្គុបពី​ ពី​យុវជន​ម្នាក់​បាន​ដោយ​សុវត្ថិ​ភាព​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់ត្រូវ​ជន​សង្ស័យ​ពីរ​នាក់​ដក​​កាំភ្លើង​ភ្ជង់​ប្លន់យក​ម៉ូតូ​ ម៉ាក ស្គុបពី ពណ៌ខ្មៅ-ខៀវ មួយ​គ្រឿង ​រួច​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៨​និង​៥០​នាទី យប់ ថ្ងៃ​ទី ១៧ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​វិទ្យា​ស្ថាន ប៊ែល ធី តាម​ផ្លូវ​៤៨៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់ត្រូវ​ជន​សង្ស័យ​ពីរ​នាក់​ដក​​កាំភ្លើង​ភ្ជង់​ប្លន់យក​ម៉ូតូ​ ម៉ាក​ស្គុបពី ពណ៌ខ្មៅ-ខៀវ មួយ​គ្រឿង ​រួច​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៨​និង​៥០​នាទី យប់ ថ្ងៃ​ទី ១៧ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​វិទ្យា​ស្ថាន ប៊ែល ធី តាម​ផ្លូវ​៤៨៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ពី​ដំបូង​ក្រុមជនសង្ស័យ​ គ្រាន់តែយក​កាំភ្លើង​ទៅ​​ភ្ជង់ឱ្យ​យុវជន​រង​គ្រោះ ប្រគល់ម៉ូតូ​ឱ្យ​ពួក​គេ​តាម​សម្រួល ប៉ុន្តែយុវជន​រង​គ្រោះ​មិន​ព្រម​ប្រគល់ម៉ូតូ​របស់​ខ្លួន​ឱ្យ​ទៅ​ក្រុម​ជន​សង្ស័យ​តាម​សម្រួល​ទើប​​ក្រុម​ជន​សង្ស័យ​​​បាញ់​មួយ​គ្រាប់ ចំដៃ​យុវជន​រង​គ្រោះ​បន្តិច​រង​របួស​ស្រាល ហើយ​ក្រុម​ជន​សង្ស័យ​បានឡើ​ង​ជិះ​​ជិះ​ម៉ូតូ​យុវជន​រង​គ្រោះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព ។

ក្រោយ​ពេល​កើតហេតុ​យុវជន​រង​គ្រោះ​ត្រូវ​​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​ បន្ទាប់មក​ក៏ត្រឡប់ទៅផ្ទះវិញ​​​ ។