ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រាជិះ​ម៉ូតូ​ទៅបុក​រថយន្ត​រួច​ប្លោង​ទៅបោក​និង​កញ្ចក់​រថយន្ត​សំណាង​ល្អ​របួសស្រាល​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរស​ស្រវឹង​ស្រា​ម្នាក់បាន​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​តាក់ស៊ី​​ចំកង់​ខាង​ឆ្វេង​បណ្តាល​ឱ្យ​អ្នក​ជិះ​ប្លោង​​ទៅបោក​និង​កញ្ចក់មុខ​រថយន្ត​រួច​ធ្លាក់មកលើ​ផ្លូវ​រង​របួស​ស្រាល ចំណែក​រថយន្ត​ប្រេះ​ស្រាំ​កញ្ចក់​ ។ ហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍នេះ​កើត​ឡើង​១០ និង ៣០​នាទី​យប់ ថ្ងៃ​ទី ១៧ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​

រាជធានី​ភ្នំ​ពេញ ៖ បុរស​ស្រវឹង​ស្រា​ម្នាក់បាន​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​តាក់ស៊ី​​ចំកង់​ខាង​ឆ្វេង​បណ្តាល​ឱ្យ​អ្នក​ជិះ​ប្លោង​​ទៅបោក​និង​កញ្ចក់មុខ​រថយន្ត​រួច​ធ្លាក់មកលើ​ផ្លូវ​រង​របួស​ស្រាល ចំណែក​រថយន្ត​ប្រេះ​ស្រាំ​កញ្ចក់​ ។ ហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍នេះ​កើត​ឡើង​១០ និង ៣០​នាទី​យប់ ថ្ងៃ​ទី ១៧ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ការិយាល័យ​បង្ការនិង​ពន្លត់អគ្គិ​ភ័យ រាជ​ធានី​ភ្នំ​ពេញ (ផ្លូវ​៣៦០ កែង ១១៣ ) ។

ប្រ​ភព​ព័ត៌មាន​នៅកន្លែង​កើតហេតុបាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​គេឃើញ​​ម៉ូតូ​សង់ស៊េរីចាស់មួយ​គ្រឿង​ ពណ៌ខ្មៅ​ពាក់ស្លាក​លេខ​ ពភ១ ក.3828 បើក​បើក​បរ​ដោយ​បុរស​ស្រវឹង​ស្រា​ម្នាក់​តាម​ផ្លូវ ១១៣​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅជើង មក​ដល់ចំណុច​កើតហេតុ ម៉ូតូ​ក៏បាន​ជិះ​ទៅបុក​កង់ខាង​ឆ្វេង​រថយន្ត​តាក​ស៊ី ពណ៌ស ពាក់ស្លាក​លេខ​ភ្នំពេញ 2D-7560 បើក​បរ​ដោយ​បុរស​ម្នាក់​តាម​ផ្លូវ ៣៦០ ក្នុង​ទិសដៅ ពីលិច ទៅកើត បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ប្លោង​​ទៅបោក​និង​កញ្ចក់មុខ​រថយន្ត​រួច​ធ្លាក់មកលើ​ផ្លូវ​រង​របួស​ស្រាល​ ចំណែក​រថយន្ត​​ប្រេះស្រាំ​កញ្ចក់ខាងមុខ​ ។

ក្រោយ​ពេល​កើតហេតុ​គេឃើញ​ភាគី​ទាំង​ពីរ​ធ្វើការ​សម្រួលគ្នា​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​ភាគី​ខាង​រថយន្ត​បាន​ហៅ​ក្រុម ហ៊ុន ធានា​រ៉ាប់រង​ដើម្បី​ជួយ​ដោះ​ស្រាយ បន្ទាប់ពីធ្វើ​ការ​សម្រួលគ្នា​មួយ​សន្ទុះ​រួច​មក​ភាគី​ទាំង​យល់​ព្រម​ស្មើ​រៀង​ៗ​ខ្លួន ។