ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តបែនដឹក​ដី​បុក​ម៉ូតូ​សង់កូរ៉េកៀ​​ប​ជាប់ក្រោ​មរថយន្ត​អូសជាង​១០០ម៉ែត្រ អ្នក​ជិះ​រង​របួួស​ធ្ងន់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ត្រូវ​រថយន្តបែន​ដឹក​ដី​បើក​មក​បុក​ចំពី​ក្រោយ​ពេញ​ទំហឹង​បណ្តាល​​ឱ្យ​ម៉ូតូ​ដួល​កៀ​ប​ជាប់​ពី​ក្រោម​រថយន្ត​អួស​ចម្ងាច​ជាង​១០០​ម៉ែត្រ​ទើប​ធ្លាក់ ចំណែក​អ្នក​ជិះ​ម៉ូតូរង​របួស​ធ្ងន់​។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១២ និង​១០​ នាទី​យប់ ថ្ងៃ​ទី ១៨ កញ្ញា​២០១៤ ​នៅ​លល​

រាជ​ធានី​ភ្នំ​ពេញ ៖  បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ត្រូវ​រថយន្តបែន​ដឹក​ដី​បើក​មក​បុក​ចំពី​ក្រោយ​ពេញ​ទំហឹង​បណ្តាល​​ឱ្យ​ម៉ូតូ​ដួល​កៀ​ប​ជាប់​ពី​ក្រោម​រថយន្ត​អួស​ចម្ងាច​ជាង​១០០​ម៉ែត្រ​ទើប​ធ្លាក់ ចំណែក​អ្នក​ជិះ​ម៉ូតូរង​របួស​ធ្ងន់​។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១២ និង​១០​ នាទី​យប់ ថ្ងៃ​ទី ១៨ កញ្ញា ​២០១៤ ​នៅ​លើ​កំណាត់​ផ្លូូវ​លេខ​២៧១ ស្ថិត​​ក្នុង​សង្កាត់ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សង់កូរ៉េ ពណ៌​ក្រ​ហម មិន​មាន​ស្លាក​លេខ​ បាន​ធ្វើ​ដំណើរតាម​ផ្លូវ​២៧១ ក្នុង​ទិសដៅ​ពីលិច​ទៅកើត ខណៈមក​ដល់ចំណុច​កើត​ហេតុ ក៏ត្រូវ​បាន​រថយន្ត​បែន​ដឹក​ដី មិន​ស្គាល់​ស្លាក​លេ​ខ​ បើក​ស្រប​ទិសគ្នា មក​បុក​ម៉ូតូ​បុរស​រង​គ្រោះ​ពី​ក្រោយ​ពេញ​ទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​ដួលកៀប​ជាប់​ក្រោម​រថយន្ត​​អូស​ទៅ​ជាមួយ​ជាង​១០០ម៉ែត្រ ទើប​ធ្លាក់​ចំណែក​អ្នក​ជិះ​ម៉ូតូ​ប្លោងពីលើ​​ម៉ូតូ​បោក​ទៅ​លើ​ផ្លូវ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ផងដែរ ។

ក្រោយ​ពេល​កើតហេតុ​​​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រថយន្ត​​គេច​ខ្លួន​ ចំណែក​ជន​រង​​គ្រោះ​​ត្រូវ​គរនាំទៅ​បញ្ជូន​ទៅសង្រ្គោះ​ជីវិតនៅ​មន្ទីរពេទ្យ​​ ។