ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែងកន្ទុយលេខ​កំពុង​កក្រើក​ឡើងវិញ​​នៅក្រុង​ប៉ៃ​លិន​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ កន្លែង​ណា​ដែល​មាន​​ល្បែងស៊ីសង អំពើ​អបាយមុខ​​កើតឡើង​កាន់តែ​ច្រើន កន្លែង​នោះ​​នឹង​មាន​​ទៅ​ដោយ​អំពើ​លួច ប្លន់ កា.ប់​សម្លា.ប់ អំពើ​ហិ.ង្សា​​ក្នុង​គ្រួសារ និងអសន្តិសុខ​គ្រប់​បែប​យ៉ាង​កើត​​មាន​ឡើង​ជាក់​ជា​មិន​​ខាន​​ឡើយ ។

ខេត្ត​ប៉ៃលិន ៖ កន្លែង​ណា​ដែល​មាន​​ល្បែងស៊ីសង អំពើ​អបាយមុខ​​កើតឡើង​កាន់តែ​ច្រើន កន្លែង​នោះ​​នឹង​មាន​​ទៅ​ដោយ​អំពើ​លួច ប្លន់ កាប់​សម្លាប់ អំពើ​ហិង្សា​​ក្នុង​គ្រួសារ និងអសន្តិសុខ​គ្រប់​បែប​យ៉ាង​កើត​​មាន​ឡើង​ជាក់​ជា​មិន​​ខាន​​ឡើយ ។

យ៉ាងណាមិញ​ កាលពីរសៀល​ថ្ងៃ​ទី​១៦ កញ្ញា ២០១៤ ​គេ​សង្កេត​ឃើញ​​​ក្នុង​ផ្សារ និង​ជុំវិញ​ផ្សារ​សាមគ្គី ហៅ​ប៉ា​​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង ភូមិ​ប៉ា​ហ៊ី​​ត្បូង ភូមិ​អូរ​តា​ពុក​លើ និងភូមិ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ស្ថិត​ក្នុង​សង្កា​ត់​ប៉ៃលិន ក្រុងប៉ៃលិន គឺ​​ឃើញ​មាន​តូប​​កត់​កន្ទុយលេខ​ឆ្នោត​(​សៀម​) ដុះ​ឡើង​ដូច​​ផ្សិត តែគេ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​​ធ្វើការ​បង្ក្រាប​នោះ​ឡើយ ។

ពាក់ព័ន្ធ​​នឹង​បញ្ហា​​នេះ កោះសន្តិភាព​បាន​​ជួប​ជាមួយលោកលឹ​ម វាសនា អធិការ​ក្រុង​ប៉ៃលិន បាន​​ឱ្យ​ដឹង​​កាល​ថា ករណី​មេ​កន្ទុយ​លេខ​​កំពុង​តែ​បើក​លេង​​ក្នុង ​និង​ក្រៅ​ផ្សារ​សាមគ្គី ខាង​សមត្ថកិច្ច​នៃ​អ​ធិការ​ក្រុង គឺតែងតែ​ចុះ​ទៅ​ស៊ើប​អង្កេត ដើម្បី​ចាប់​យក​មក​អប់រំ លុះ​ពេល​ពួក​គេ​ក្រឡេក​ឃើញ​សមត្ថកិច្ច​ទៅ​ដល់​​ ​ពួក​គេរត់​ចែក​ជើង​គ្នា​អស់រលីង លុះ​ពេល​ស្ងាត់​ៗ​ពួក​គេ​បន្តសកម្មភាព​ល្បែង​ទាំងនេះ​ទៅ​ទៀត ។ ហើយ​បើ​សួរ​អំពី​មេ​ឆ្នោត​ធំ​ៗមាន​ប៉ុន្មាន​កន្លែង​នៅ​ក្នុង​ក្រុងប៉ៃលិន ខាង​លោក​​អត់​បានដឹង​រឿង​នេះ​ទេ ហើយ​ខាង​លោក​ក៏ រង់​ចាំ​តែ​ទទួលបញ្ជា​ពី​ថ្នាក់លើ​ ដើម្បី​ចុះ​បង្ក្រាបតែ​ប៉ុណ្ណោះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព