ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាព​នៅ​អុ​ី​រ៉ា​ក់​ស្នើ​ជំនួយ​យោធា​សម​ស្រប​ដល់​ប្រទេស​នេះ

9 ឆ្នាំ មុន

ក្នុង​សុន្ទរកថា​បើក​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាព​នៅ​អុ​ី​រ៉ា​ក់ ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ បាន​ស្នើ​ដល់​បណ្តា​ដៃគូ​លោក​ខាងលិច និង​អា​រ៉ាប់​ឱ្យ​គាំទ្រ​ដោយ​ច្បាស់លាស់​ដោយ​ស្មោះត្រង់ និង​ខ្លាំងក្លា​ដល់​អាជ្ញាធរ​អុ​ី​រ៉ា​ក់ ។ ក្នុង​សុន្ទរកថា​បើក​សន្និសីទ​នេះ​នា​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ឯ​ក្រសួងការបរទេស​បារាំង លោក​ហូ​ឡង់ ក៏​បាន​លើក​ឡើង​ពី​សម្ព័ន្ធភាព​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែរ ។

ក្នុង​សុន្ទរកថា​បើក​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាព​នៅ​អុ​ី​រ៉ា​ក់ ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ បាន​ស្នើ​ដល់​បណ្តា​ដៃគូ​លោក​ខាងលិច និង​អា​រ៉ាប់​ឱ្យ​គាំទ្រ​ដោយ​ច្បាស់លាស់​ដោយ​ស្មោះត្រង់ និង​ខ្លាំងក្លា​ដល់​អាជ្ញាធរ​អុ​ី​រ៉ា​ក់ ។ ក្នុង​សុន្ទរកថា​បើក​សន្និសីទ​នេះ​នា​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ឯ​ក្រសួងការបរទេស​បារាំង លោក​ហូ​ឡង់ ក៏​បាន​លើក​ឡើង​ពី​សម្ព័ន្ធភាព​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែរ ។

លោក​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ជួយ​ដល់​អាជ្ញាធរ​អុ​ី​រ៉ា​ក់ ។ លោក​អះអាង​ថា គ្មាន​បញ្ហា​នៃ​ការ​បោះបង់​ចោល​អុ​ី​រ៉ា​ក់​ឡើយ ។ ទិស​ដៅ​នៃ​សន្និសីទ​នេះ គឺ​ផ្តល់​ការ​ជួយ​ទ្រទ្រង់​ដល់​អាជ្ញាធរ​ថ្មី​អុ​ី​រ៉ា​ក់ ពិសេស​ការ​ជួយ​ទ្រទ្រង់​ខាង​នយោបាយ​ដែល​ចាំបាច់​ដើម្បី​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​កំពុង​គំរាមកំហែង​ខ្លាំង​លើ​អុ​ី​រ៉ា​ក់ តំបន់​ម​ជ្ឈឹ​ម​បូព៌​៌ា និង​គ្រប់​ប្រទេស​ទាំងអស់​នៃ​ពិភពលោក​ដែល​ជា​គ្រោះថ្នាក់​ចម្បង​មួយ ។

លោក​បន្ត​ថា មិន​ត្រូវ​ទុក​ឱកាស​ឱ្យ​បាត់បង់​ឡើយ ។ លោក​ស្នើ​ដល់​បណ្តា​ដៃគូ​លោក​ខាងលិច និង​អា​រ៉ាប់​ឱ្យ​ឈរ​យ៉ាង​ច្បាស់​ដោយ​ស្មោះត្រង់ និង​ខ្លាំងក្លា​នៅ​ខាង​អាជ្ញាធរ​អុ​ី​រ៉ា​ក់ ដោយ​លោក​បញ្ជាក់​ថា ឯកភាព​គឺ​ចាំបាច់​លើ​ឆាក​អន្តរជាតិ ។ បណ្តា​អ្នកចូលរួម​ក្នុង​សន្និសីទ​នេះ​សន្យា​ជួយ​ទ្រទ្រង់​តាម​រយៈ​មធ្យោបាយ​ចាំបាច់​នានា​ដល់​រដ្ឋាភិបាល​ថ្មី​អុ​ី​រ៉ា​ក់​ក្នុង​ការ​តស៊ូ​របស់​ខ្លួន​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក្នុង​នោះ​រួម​ទាំង​ជំនួយ​យោធា​សម​ស្រប​ផង​ដែរ ។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​បន្ទាប់​សន្និសីទ​នោះ បណ្តា​អ្នកចូលរួម​បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​បន្ទាន់​នៃ​ការ​បញ្ចប់​វត្តមាន​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​តំបន់​ទាំងឡាយ​ដែល​ក្រុម​នេះ​ឈរជើង​នៅ​អុ​ី​រ៉ា​ក់ ។ ក្នុង​ទិស​ដៅ​នេះ​បណ្តា​អ្នកចូលរួម​សន្យា​ជួយ​ទ្រទ្រង់​តាម​មធ្យោបាយ​ចាំបាច់​នានា​ដល់​រដ្ឋាភិបាល​ថ្មី​អុ​ី​រ៉ា​ក់​ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក្នុង​នោះ​រួម​មានការ​ផ្តល់​ជំនួយ​យោធា​សម​ស្រប​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​អាជ្ញាធរ​អុ​ី​រ៉ា​ក់ និង​ដោយ​គោរព​ច្បាប់​អន្តរជាតិ និង​សន្តិសុខ​របស់​ពលរដ្ឋ​ស៊ី​វិល ។

បណ្តា​អ្នកចូលរួម​ក្នុង​សន្និសីទ​បាន​សម្តែង​ពី​ការ​គាំទ្រ​ដល់​ឯកភាព បូរណភាព​ដែនដី និង​អធិបតេយ្យភាព​អុ​ី​រ៉ា​ក់ ។ សន្និសីទ​ក៏​សម្តែង​ការ​អបអរសាទរ​ផង​ដែរ​ចំពោះ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​អុ​ី​រ៉ា​ក់ ក្រោម​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​លោក​ហៃ​អុ​ី​ដា អាល់​អា​បា​ឌី ហើយ​ផ្តល់​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​រូប​លោក ។បណ្តា​អ្នកចូលរួម​សន្និសីទ​អះអាង​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​គឺជា​ការ​គំរាមកំហែង​មួយ​ចំពោះ​អុ​ី​រ៉ា​ក់ និង​ចំពោះ​សហគមន៍​អន្តរជាតិ​ទាំងមូល​ផង​ដែរ​។ គេ​បាន​ថ្កោលទោស​ចំពោះ​អំពើ​យ៉ាង​ឧក្រិដ្ឋ និង​ការ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រឆាំង​ជន​ស៊ី​វិល​ដែល​ចាត់​ទុក​ថា ជា​អំពើ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ៕