ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់ប្លង់​ដី៥០​ហិក​តាយក​ប្រាក់​គេប្រាំបី​មឺុន​ដុល្លារ​ ជាដីខ្យ​ល់​​ម្ចាស់​លុយ​​ប្តឹង​ប៉េអឹ​ម​​ចាប់​​ខ្លួន

10 ឆ្នាំ មុន

េរាជ​ធានី​ភ្នំ​ពេញ ៖ កម្លាំង​ការិយា​លយ័​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​​ នៃកងរាជអា​វុធ​​ហត្ត​រាជ​ធានី​ភ្នំពេញ កាល​​​ពីថ្ងៃ​​ទី១២ កញ្ញា ២០១៤ បាន​ធ្វើការ​ឃាត់​ខ្លួនបុរស​ម្នាក់​បញ្ជួន​ទៅតុលា​ការ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​នៅ​គ្រា​ដែល​​បុរស​រូបនោះ​ថា​បាន​ជាប់​ពាក់ព័ន្ធ​​ពីបទ​ឆ​បោក​ និ​ងប្រើ​ប្រាស់​ឯក​សារ​សាធារ​ណៈក្លែង​។

រាជ​ធានី​ភ្នំ​ពេញ ៖ កម្លាំង​ការិយា​លយ័​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​​ នៃកងរាជអា​វុធ​​ហត្ត​រាជ​ធានី​ភ្នំពេញ កាល​​​ពីថ្ងៃ​​ទី១២ កញ្ញា ២០១៤ បាន​ធ្វើការ​ឃាត់​ខ្លួនបុរស​ម្នាក់​បញ្ជួន​ទៅតុលា​ការ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​នៅ​គ្រា​ដែល​​បុរស​រូបនោះ​ថា​បាន​ជាប់​ពាក់ព័ន្ធ​​ពីបទ​ឆ​បោក​ និ​ងប្រើ​ប្រាស់​ឯក​សារ​សាធារ​ណៈក្លែង​។

លោក​វរៈសេ​នីយ៍​ទោ ម៉ាំង ​សុខ​លុច ​ប្រធាន​ការិយាល​យ័​ស្រាវ​ជ្រាវ​ បទ​ល្មើស​ព្រហ្ម​ទណ្ឌ កង​រាជ​អាវុធ​ហត្ត​រាជ​ធានី​ភ្នំពេញ ​​បាន​ឲ្យដឹង​ថា​ជន​សង័្ស​យ​ឈ្មោះ​​ ហេង ​គឹមងួន ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ ​មុខ​របរ​រកស៊ី ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​​១២៦៧ ផ្លូវជាតិ​លេខ២​ ភូមិ​ព្រែក​តាគង់​ សង្កា​ត់ចា​ក់អង្រែ​លើ ខណ្ឌ​មានជ័យ​​ រាជ​ធានី​ភ្នំ​ពេញ​​ ។  ដើម​ចម​ឲ្យ​មាន​ការ​ឃាត់​ខ្លួន​ជន​ស័ង្ស​យ​ខាង​​លើ​នេះ កាល​ពី​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ កញ្ញា ​ជនរ​ង​គ្រោះ​ជាដើម​បណ្តឹង​បាន​នាំខ្លួន​ជន​សង័្ស​យ​ ឈ្មោះ​​ ហេង ​គឹមងួន ដោយ​ផ្ទាល់​មក​កាន់​ការិ​យាល័យ​​របស់លោកដោ​យបាន​ប្តឹង​​ចោទ​ប្រកាន់​ឈ្មោះ​នេះ​ពីបទឆ​បោក និង​ប្រើ​ប្រាស់​ឯក​សារ​សាធារ​ណៈ​ក្លែង ​។

បទ​ល្មើស​នេះ​បាន​ប្រព្រឹត្ត​កាល​ពីថ្ងៃ​ទី៦ សីហា ​ ២០​១៤ ដែល​ជន​សង័្សយ​បាន​យក​ប័​ណ្ណ​ផ្ទេរ​កម្ម​សិទ្ធិ​ដីធ្លី​មួយ​កន្លែង​មាន​ទំហំ​៥០​ហិកតា​ នៅ​ភូមិគោក​ថ្មី ​ឃុំពួក ​ស្រុក​ពួក ខេត្ត​សៀប​រាប ទៅ​ដាក់​ខ្ចី ប្រាក់​ពីដើម​បណ្តឹង​ចំ​នួន​៨០.០០០(ប្រាំបីមឺុន​ដុល្លារ​អាមេរិក )​​។ ​​ក្រោយ​មកដើម ​បណ្តឹង​បានទៅ​ដល់​ទីតាំង​នោះសួរ​នាំលោក​មេឃុំ ទើប​ដឹង​ថាបណ្ណ័​ផ្ទេរក​ម្មសិទ្ធិ​ទំហំ​ផ្ទៃដីចំនួ​ន៥០​ហិកតា​នោះ​ជាឯកសា​រក្លែង ​។ ជន​សង្ស័យ​ក៏​បាន​សារ​ភាព​ផង​ដែរ​ថា ខ្លួន​​ពិតជា​បាន​ខ្ចីប្រាក់​ពីឈ្មោះ គី ហុក ​ចំនួន ៨០.០០០​(ប្រាំបីមឺុន​ដុល្លារ​អាមេរិក) នោះ​មែន និ​ង​បាន​សន្យា​សងវិញ​នៅពេល​ក្រោយ ​។

លោក​ម៉ាំង ​សុខលុ​ច បន្ត​ថា​ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​ និ​ងចម្លើយ​ សារ​ភាព​ទទួល​ស្គាល់​របស់​ជន​សង្ស័យ​ លោក​បាន​កសាង​​សំណុំរឿង​ បញ្ជួន​ទៅកា​ន់សាលា​ដំបូង​រាជ​ធានីភ្នំ​ពេញ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​នៅ​ល្ងាច​ថ្ងៃទី​១៥ កញ្ញា ជន​សង្ស័យ​​ត្រូវ​សាលា​ដំបូង​សម្រេច​ ឃុំខ្លួន​ដាក់​ពន្ធ​នាគារ​ជា​បណ្តោះ​អាសន្ន ​។ ​