ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Motorola ណែនាំ​ស្មា​ត​ហ្វូ​ន Moto X Pure Edition

9 ឆ្នាំ មុន

ក្រុមហ៊ុន​អា​មេ​រិ​ក Motorola ណែនាំ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Moto X Pure Edition តម្លៃ​៤៩៩​ដុល្លារ ។ លក្ខណៈ​ពិសេស​របស់ Moto X Pure Edition គឺ​ទំហំ ៥.២​អ៊ី​ញ កម្រិត​ពន្លឺ Full HD ។ Processor Quad-Core ។ RAM ២​ជី​ហ្គា​បៃ អាច​ផ្ទុក​អង្គ​ចង​ចាំ​១៦ និង​៣២​ជី​ហ្គា​បៃ​។

ក្រុមហ៊ុន​អា​មេ​រិ​ក Motorola ណែនាំ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Moto X Pure Edition តម្លៃ​៤៩៩​ដុល្លារ ។ លក្ខណៈ​ពិសេស​របស់ Moto X Pure Edition គឺ​ទំហំ ៥.២​អ៊ី​ញ កម្រិត​ពន្លឺ Full HD ។ Processor Quad-Core ។ RAM ២​ជី​ហ្គា​បៃ អាច​ផ្ទុក​អង្គ​ចង​ចាំ​១៦ និង​៣២​ជី​ហ្គា​បៃ​។ កា​មេ​រា​៉​មុខ​មាន​ទំហំ​២​មេ​ហ្គា​ភិ​ច​ស៊ែល កា​មេ​រ៉ា​ក្រោយ​មាន​ទំហំ​១៣​មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ 

Moto X Pure Edition ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.4 និង​ភ្ជាប់​ប្រព័ន្ធ​ទាក់ទង 4G ។ 

លោក Gregory Brown នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Motorola និយាយ​ថា នេះ​ជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​ស្ថិត​ក្នុង​សែស្រឡាយ Motor X តែ​ជា​ការ​រចនា និង​ភ្ជាប់​ដោយ​កម្មវិធី ថ្មី​ៗ សក្តិ​សមជា​មួយ​មនុស្ស​សម័យ​បច្ចេកវិទ្យា ។ 

ស្មា​ត​ហ្វូ​ន​នេះ​នឹង​ដាក់​លក់​លើ​ទីផ្សារ​ទូរស័ព្ទ​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០១៤ ៕