ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ផ្សារ​​ព្រំ​​រង​ការ​រិះគន់​​​ថា ទុកសំរាម​ចោល​រហូតដល់​ស្អុយ​រលួយ​ មិនព្រម​ដឹក​ចេញ​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ៖ ប្រធាន​​ផ្សារ​​ព្រំ​​លើ​រង​ការ​​រិះគន់​​ពី​សំណាក់​​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវ​ករ​ ដែល​លក់ដូរ​នៅ​ក្នុង​​ផ្សារ​គ្រប់​ៗ​គ្នា​ថា មិន​គួរ​ទុក​សំរាម​​​​ចោល​​រយៈ​ពេល​យូរ​រហូតដល់​​ក្លាយទៅ​ជា​​រលួយ​ជះ​ក្លិន​ស្អុយ​​​​អាសោចន៍​​ និង​បង្ក​ទៅ​​ជា​ដង្កូវ​រ​វើក​​ពាសពេញ​​ក្នុង​គំនរ​សម្រាប់​​​នៅ​​​ជុំវិញ​ផ្សារ​​បែប​នេះឡើយ

ខេត្ត​ប៉ៃ​លិន ៖ ប្រធាន​​ផ្សារ​​ព្រំ​​លើ​រង​ការ​​រិះគន់​​ពី​សំណាក់​​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវ​ករ​ ដែល​លក់ដូរ​នៅ​ក្នុង​​ផ្សារ​គ្រប់​ៗ​គ្នា​ថា មិន​គួរ​ទុក​សំរាម​​​​ចោល​​រយៈ​ពេល​យូរ​រហូតដល់​​ក្លាយទៅ​ជា​​រលួយ​ជះ​ក្លិន​ស្អុយ​​​​អាសោចន៍​​ និង​បង្ក​ទៅ​​ជា​ដង្កូវ​រ​វើក​​ពាសពេញ​​ក្នុង​គំនរ​សម្រាប់​​​នៅ​​​ជុំវិញ​ផ្សារ​​បែប​នេះឡើយ​ ​​គួរតែ​​អាជ្ញាធរ​​យក​ចិត្តទុក​ដាក់​ពិនិត្យ​​ឱ្យ​បាន​ដិត​ដល់​ផង​ដែរ ។ ផ្សារ​​ខ្វះ​អនា​ម័យ​មួយ​​នេះ ស្ថិត​នៅ​ខាងជើងជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​ប្រភព​​បន្ត​ទៀត​ថា សំរាម​ជា​ច្រើន​កន្លែង​នៅ​ជុំវិញ​ផ្សារ​នេះ ត្រូវ​​ក្រុម​អាជីវករ​យក​ទៅ​ដាក់​ចោល ដើម្បី​​រង់ចាំ​ឱ្យ​រថយន្ត​ចូល​ដឹក​យក​ទៅ​ចាក់ចោល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​មិនឃើញ​មាន​ប្រធាន​ផ្សារ​យក​រថយន្ត​ទៅ​ដឹក​ចេញ​នោះ​ទេ គឺ​ទុក​រហូត​ដល់​ធ្វើ​ឱ្យ​អ្នក​ដើរទៅ​ទិញ​ម្ហូបអាហារ និង​អ្នក​ចូល​ទៅ​ហូប​កាហ្វេ បាយ គុយទាវ​នៅ​ក្នុង​ផ្សារលេប​ស្ទើរ​មិន​ចូល ​។

ប្រភព​​ពី​ភ្ញៀវ​ទេសចរ​មក​ពី​ខេត្ត​ផ្សេង​ម្នាក់​បាន​រិះគន់​ឱ្យ​ដឹង​ថា ខណៈ​ក្រឡេក​មើល​ពី​ខាងក្រៅ​ទៅ​ឃើញ​ផ្សារ ​ហាក់ដូចជា​ស្រស់​ស្អាត​​​ តែ​ដល់​ពេលដើរ​ចូល​ទៅ​ខាងក្នុងរក​ទិញ​របស់របរ និង​ម្ហូបអាហារ គ្រាន់តែ​ដើរទៅ​ជិត​ដល់​ភ្លាម​មាន​ជះក្លិន​ស្អុយ​ស្ទើរ​សន្លប់​បាត់ស្មារតី ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព