ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​វេ​ដ​ឌ័​រ បើកភ្លើង​ខៀវ​ឱ្យ​អា​មៀ ខាន់

9 ឆ្នាំ មុន

ជើងឯក​ប្រដាល់​ពិភពលោក​៥​ប្រភេទ​ទម្ងន់ ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​អះអាង​ថា ការ​ប្រកួត​រវាង​រូបគេ និង​អា​មៀ ខាន់ នៅ​តែ​អាច​កើតឡើង​បាន ។ ព្រម​គ្នា​នោះ​ផង​ដែរ កីឡាករ​អា​មេ​រិ​ក​រូប​នេះ​បាន​ទាត់​ចោល​នូវ​ការ​អះអាង​របស់ អា​មៀ ខាន់ ដែល​ថា កីឡាករ​ហ្វ៊ី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អាវ គឺជា​គូ​តស៊ូ​ម្នាក់​ដែល​ស្វិតស្វាញ​ជាង​រូបគេ ។

សំណើ​ប្រកួត​រវាង អា​មៀ ខាន់ និង​មេ​វេ​ដ​ឌ័​រ មក​ទល់​ពេល​នេះ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​នៅឡើយ​ទេ បើ​ទោះ​ណា​មានការ​ពពាយនាយ​ជា​ហូរហែ​ដោយ​ជំរំ​ហ្វឹកហាត់​របស់​ពួក​គេ​ទាំង​២​នាក់​ក្តី ។ បុ​៉​ន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ គឺ​កីឡាករ​វ័យ​៣៧​ឆ្នាំ មេ​វេ​ដ​ឌ័​រ បាន​បញ្ជាក់​ជា​ថ្មី​នូវ​បំណង​របស់​ខ្លួន​ដែល​ចង់​ឃើញ​ការ​ប្រកួត​លេច​ចេញ​ជា​រូបរាង​ពិតប្រាកដ ។ គេ​បាន​ថ្លែង​ថា ៖ «​រូបគេ (​អា​មៀ ខាន់​) ត្រូវ​ដឹង​ថា ការ​ប្រកួត​រវាង​ពួក​យើង​នៅ​តែ​អាច​កើតឡើង​បាន ប្រសិនបើ​អ្នក​សួរ​ខ្ញុំ​ថា តើ​ការ​ប្រកួត​នឹង​កើតឡើង​ទេ ខ្ញុំ​ពិតជា​ឆ្លើយ​ថា អាច ។ ខ្ញុំ​សង្ឃឹមថា ឆ្នាំ​ក្រោយ បុ​៉​ន្តែ​ការ​ប្រកួត​នេះ​វា​ពាក់ព័ន្ធ​នឹង​ពេលវេលា​បុ​៉​ណ្ណោះ​» ។

កីឡាករ​ស្បែក​ខ្មៅ​រូប​នេះ​បាន​បន្ថែម​ថា ៖ «​ខ្ញុំ​បានឃើញ​នូវ​យោបល់​របស់ អា​មៀ ខាន់ ដែល​ថា ប៉ាក់​គី​អាវ គឺ​គូ​តស៊ូ​ស្វិតស្វាញ​ជាង​ខ្ញុំ​។ ខ្ញុំ​គ្មាន​ចម្លើយ​ចំពោះ​ការ​អះអាង​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ ខ្ញុំ​នឹង​រំលឹក​យោបល់​ទាំងនោះ​ដល់​គេ បន្ទាប់​ពី​រូបគេ​សន្លប់​ក្រោម​កណ្តាប់ដៃ​ខ្ញុំ​» ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ ជំរំ​ហ្វឹកហាត់​អា​មៀ ខាន់ ហាក់​មិន​មាន​ប្រតិកម្ម​ចំពោះ​ការ​បញ្ជាក់​ខាង​ដើម​នេះ​ឡើយ ពោល​គឺ​ក្នុង​ខណៈ​ដែល​ការ​ចរចា​រៀបចំ​ការ​ប្រកួត​រវាង អា​មៀ ខាន់ និង​គែល​ប្រ៊ុ​ក នៅ​ឆ្នាំ​ក្រោយ​កំពុង​ចាប់ផ្តើម​។ការ​ជួប​ជាមួយ គែល​ប្រុ​៊​ក សម្រាប់ អា​មៀ ខាន់ អាច​ចាត់ជា​ការ​កម្តៅ​សាច់ដុំ​ក៏​ថា​បាន ដ្បិត​ប្រសិនជា​រូបគេ​អាច​ដណ្តើម​បាន​ជ័យជម្នះ​នោះ​ឱកាស​ជួប​ជាមួយ មេ​វេ​ដ​ឌ័​រ ពិតជា​កើត​មាន​មិន​ខាន ៕