ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូ​រ៉េ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ប្រកួត​វាយ​កូន​បាល់ US Open

9 ឆ្នាំ មុន

អ៊ែន​ឌី មូ​រ៉េ បាន​បង្ហាញ​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​សា​ជា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​ធំ US Open ឆ្នាំ​២០១៤ ខណៈ​កាលពី​ថ្ងៃ​ចន្ទ ទី​១ ខែកញ្ញា គេ​បាន​បំបាក់​កីឡាករ​ជើង​ខ្លាំង​របស់​បារាំង Jo-Wilfried Tsonga ក្នុង​លទ្ធផល​៣​សិត​ផ្ទួន​ៗ​ឈាន​ចូល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ក្តី​រីករាយ ។ ដូច​ជា​ឆ្នាំ​កន្លង​ទៅ​ដែរ ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។

មូ​រ៉េ ជា​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​អង់គ្លេស បាន​យកឈ្នះ Tsonga ក្នុង​លទ្ធផល​៧-៥, ៧-៥ និង​៦-៤ ។ គេ​បាន​ថ្លែង​ថា ៖ «​និយាយ​ដោយ​ស្មោះត្រង់​ទៅ គឺ​យើង​មិនដឹង​ថា យ៉ាងណា​នោះ​ទេ ។ បុ​៉​ន្តែ​នៅ​ពេល​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯង​កំពុង​ប្រកួត​បាន​យ៉ាង​ល្អ ។ ខ្ញុំ​នឹង​លេង​ឱ្យ​បាន​ល្អ​ជាង​នេះ​ទៅ​ទៀត​ដើម្បី​យកឈ្នះ​ពាន​ព្រឹត្តិការណ៍​ទាំងមូល ។ យ៉ាងណា​ក៏​ដោយ រយៈពេល​២-៣​ថ្ងៃ​ទៅ​មុខ​ទៀត យើង​មិន​អាច​ទស្សន៍​ទាយ​បាន​ថា នឹង​មាន​អ្វី​កើតឡើង​នោះ​ទេ​។ មួ​យស​ប្តា​ហ៍​កន្លង​មកនេះ ខ្ញុំ​គ្មាន​អារម្មណ៍​ល្អ​សោះ​។ បុ​៉​ន្តែ​ពេល​នេះ ខ្ញុំ​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ហើយ​» ។

គួរ​កត់​សម្គាល់ថា ចាប់តាំងពី​ឈ្នះ​ពាន​ក្របខ័ណ្ឌ Wimbledon ឆ្នាំ​២០១៣ រួច​មក មូ​រ៉េ មិន​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍​ណាមួយ​នៅឡើយ​ទេ ។ បុ​៉​ន្តែ​សម្រាប់​វគ្គ​១/៤ ផ្តាច់ព្រ័ត្រ​វិញ គេ​បាន​ឈាន​ចូល​ច្រើន​លើក​ហើយ ។នៅ​វគ្គ​បន្ទាប់ មូ​រ៉េ នឹង​ប៉ះ​ជាមួយ​កីឡាករ​លំដាប់​ទី​១ ពិភពលោក​មក​ពី​ប្រទេស​ស៊ែ​ប៊ី ណូ​វ៉ា​ក់ យូ​៉​កូ​វិច ។លទ្ធផល​ផ្នែក​នារី​វិញ នាង​ស៊េរី​ណា វី​លៀម ជា​កីឡាការិនី​ការពារ​ជើងឯក បាន​យកឈ្នះ​កីឡាការិនី​អេ​ស្តូ​នី Kaia Kanepi ក្នុង​លទ្ធផល​៦-៣ និង​៦-៣ ពោល​បន្ទាប់​ពី​ប្រើ​ពេល​អស់​១​ម៉ោង និង​៥​នាទី ។ នៅ​វគ្គ​បន្ទាប់ កីឡាការិនី​អា​មេ​រិ​ក​រូប​នេះ​នឹង​ប៉ះ​ជាមួយ​នាង Flavia Pennetha មក​ពី​ប្រទេស​អុ​ី​តា​លី ។
សម្រាប់​ស៊េរី​ណា ជ័យជម្នះ​លើក​នេះ​បាន​រក្សា​នូវ​ក្តី​សង្ឃឹម​របស់​ខ្លួន​ដែល​ប្រាថ្នា​ឈ្នះ​ពាន​ជើងឯក US Open ៣​ឆ្នាំ​បន្តបន្ទាប់​គ្នា ។

ដោយឡែក នៅ​ឆ្នាំ​នេះ​វិញ គឺជា​លើក​ទី​១ សម្រាប់​នាង​ដែល​បាន​ឈាន​ចូល​ដល់​វគ្គ​១/៤ ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ​ធំ ។ នាង​បាន​ថ្លែង​ថា ៖ «​ជ័យជម្នះ​លើក​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ខ្លាំង​ណាស់ ។ ខ្ញុំ​មិន​ធ្លាប់​គិត​បែប​នេះ​ឡើយ ពិត​ណាស់ ខ្ញុំ​មិន​ចង់ឱ្យ​ក្តី​សប្បាយ​នៅ​ពេល​នេះ​បញ្ចប់​ឡើយ​» ៕