ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​កាំភ្លើង​ធំ Arsenal ទិញ​កីឡាករ​ខ្សែប្រយុទ្ធ Danny Welbeck តម្លៃ​ជាង​26​លាន​ដុល្លារ

9 ឆ្នាំ មុន

នៅ​នាទី​ចុង​ក្រោយ​មុន​នឹង​បិទ​រដូវ​កាល​ដោះ​ដូរ ក្លិប​កាំភ្លើង​ធំ Arsenal ទិញ​បាន​កីឡាករ​ខ្សែប្រយុទ្ធ Danny Welbeck ពី​ក្លិប​បិសាច​ក្រហម Man Utd ក្នុង​តម្លៃ​១៦​លាន​ផោន​ស្មើនឹង​ជាង​២៦​លាន​ដុល្លារ​អា​មេ​រិ​ក ។កីឡាករ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វ័យ​២៣​ឆ្នាំ​បាន​យល់ព្រម​ចុះ​កុងត្រា​ជាមួយ​ក្លិប​កាំភ្លើង​ធំ Arsenal រយៈពេល​យូរ ។

កីឡាករ Nanny  Welbeck បាន​ក្លាយទៅជា​កីឡាករ​ខ្សែប្រយុទ្ធ​ទី​២ ដែល​បាន​ចាក​ចេញពីក្លិប Man Utd បន្ទាប់​កីឡាករ Javier Hernandez ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប Real M ក្នុង​លក្ខណៈ​ខ្ចី​ជើង ។ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា កីឡាករ Welbeck យល់ព្រម​ចូល​លេង​ឱ្យ​ក្លិប Arsenal គ្រប់​ៗ​គ្នា​នៅ​ទី​នេះ​អបអរសាទរ​និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​របស់​កីឡាករ​រូប​នេះ ។

កីឡាករ Welbeck ចូល​មក​លេង​ឱ្យ​ក្លិប Man Utd កាល​ឆ្នាំ​២០០៨ ។ នៅ​ជាមួយ​ក្លិប​នេះ​ធ្លាប់​ស៊ុត​បាល់​បាន ២០​គ្រាប់ ក្នុង​៩០​ប្រកួត ៕