ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សរុប​​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​​សំខាន់​ៗ​​ទាំង​ក្នុង​​និង​ក្រៅប្រទេស​​ប្រចាំ​ខែ​សីហា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ខែសីហា​កន្លង​ទៅ​នេះ សកម្មភាព​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​មានការ​មមាញឹក​ច្រើន​ទាំង​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ដោយ​ក្នុង​នោះ​បាន​ទៅ​ប្រកួតប្រជែង​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា ថៃ ឡាវ ព្រុយ​ណេ ចិន ជាដើម ថែម​ទាំង​បាន​ដណ្តើម​មេដាយ​ជូន​ជាតិ​ទៀត​ផង​។ ពេល​នេះ​កោះ​សន្តិ​ភាព​សូម​លើកយក​សកម្មភាព​កីឡា​ដែល​អត្ត​ព​លិ​ក​កម្ពុជា​ចូលរួម​ប្រកួត​ទាំង​ក្នុង និង​ក្រៅប្រទេស​ដូច​ខាងក្រោម ៖

រាជធានី​ភ្នំពេញ ៖ ក្នុង​ខែសីហា​កន្លង​ទៅ​នេះ សកម្មភាព​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​មានការ​មមាញឹក​ច្រើន​ទាំង​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ដោយ​ក្នុង​នោះ​បាន​ទៅ​ប្រកួតប្រជែង​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា ថៃ ឡាវ ព្រុយ​ណេ ចិន ជាដើម ថែម​ទាំង​បាន​ដណ្តើម​មេដាយ​ជូន​ជាតិ​ទៀត​ផង​។ ពេល​នេះ​កោះ​សន្តិ​ភាព​សូម​លើកយក​សកម្មភាព​កីឡា​ដែល​អត្ត​ព​លិ​ក​កម្ពុជា​ចូលរួម​ប្រកួត​ទាំង​ក្នុង និង​ក្រៅប្រទេស​ដូច​ខាងក្រោម ៖

ថ្ងៃ​ទី​៣ សីហា ក្រុមកីឡា​សី​ប៉ាក់​តា​ក្រ​កម្ពុជា បាន​ចេញ​ទៅ​ចូលរួម​ប្រកួត​កីឡា​សី​ប៉ាក់​តា​ក្រ​ដណ្តើម​ពានរង្វាន់​ព្រះមហាក្សត្រ​ថៃ​លើក​ទី​២៩ (29th King’s Cup Sepak Takraw Championship) ក្របខ័ណ្ឌ Division-2 នៅ​ប្រទេស​ថៃ ដោយ​មាន​២៧​ប្រទេស​ចូលរួម ហើយ​ជា​លទ្ធផល​កម្ពុជា​ដណ្តើម​បាន​មេដាយមាស​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​ផ្នែក​បុរស ។ ថ្ងៃ​ទី​៩ សីហា ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ (U21) កម្ពុជា​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ព្រះមហាក្សត្រ​ព្រុយ​ណេ (Hassanal Bolkiah Trophy 2014) (HBT) ហើយ​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ ។

បុ​៉​ន្តែ​ក៏​បាន​យកឈ្នះ​ចំនួន​៣​ប្រកួត​ផង​ដែរ គឺ​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ព្រុយ​ណេ ១​ទល់​០, ឈ្នះ​ក្រុម​សិង្ហ​បុរី ៣​ទល់​១, ឈ្នះ​ក្រុម​ឥណ្ឌូ​ណេ​ស៊ី ២​ទល់​១ ចាញ់​ក្រុម​ម៉ា​ឡេ​ស៊ី ០​ទល់​១ និង​បន្ត​ចាញ់​ក្រុម​វៀតណាម ០​ទល់​៣ ។ ថ្ងៃ​ទី​១៦ សីហា ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​យុវជន (YOG) ក្នុង​ទីក្រុង​ណា​ន​ជី​ង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​៣​ប្រភេទ​កីឡា​មាន ហែល​ទឹក អត្តពលកម្ម និង​ចំបាប់ បុ​៉​ន្តែ​មិន​ទទួល​បាន​លទ្ធផល​ចំណាត់ថ្នាក់​អ្វី​ឡើយ ។ ទោះបី​យ៉ាងណា លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​លើក​ឡើង​ថា ទោះ​ចាញ់​ឬ​ឈ្នះ ជា​បទ​ពិសោធន៍​ដែល​វា​នឹង​ក្លាយជា​ទុន​ទៅ​ថ្ងៃ​មុខ​អាច​ឱ្យ​យើង​បានដឹង​ពី​សមត្ថភាព​គូប្រកួត និង​ចេះ​ត្រៀមលក្ខណៈ​ទុក​មុន ។

ថ្ងៃ​ទី​១៥ សីហា កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត និង​ម៉ូតូ​ឆ្លងកាត់​ឧបសគ្គ​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​៤ (Asia Cross Country Rally 2014) ដែល​មាន​៧​ប្រទេស​ចូលរួម ជា​លទ្ធផល​កីឡាករ​ប្រណាំង​ម៉ូតូ​កម្ពុ​ជាមួយ​រូប​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២​។ ថ្ងៃ​ទី​១៧ សីហា កម្ពុជា​បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​លើក​ដំបូង​នៅ​ខេត្តសៀមរាប ដែល​មានឈ្មោះ​ថា «​រត់ប្រណាំង​ម៉ា​រ៉ា​តុង អន្តរជាតិ ចក្រភព​អង្គរ​លើក​ទី​១» ។ ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​២.៦៣០​នាក់ មក​ពី​៤២​ប្រទេស​ដែល​ភាគច្រើន​មក​ពី​ប្រទេស​ចិន លំដាប់​ទី​១, ជ​បុ​៉​នទី​២, ម៉ា​ឡេ​ស៊ី​ទី​៣ និង​អត្ត​ព​លិ​ក​កម្ពុជា​មាន​ចំនួន​១.៣៧០​នាក់ ។
ថ្ងៃ​ទី​២៤ សីហា កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​បើក​ការ​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ដណ្តើម​ពានរង្វាន់ Yamaha Challenge International Friendly លើក​ទី​១ នៅ​ខេត្តតាកែវ ដែល​មាន​៣​ប្រទេស​ចូលរួម គឺ​សិង្ហ​បុរី ជ​បុ​៉​ន និង​កម្ពុជា​ម្ចាស់ផ្ទះ ហើយ​ពានរង្វាន់​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ក្រុម U15 ភ្នំពេញ​ក្រោ​ន ។

ក្រៅពី​ព្រឹត្តិការណ៍​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នេះ នៅ​មានការ​ប្រកួត​ថ្នាក់​ជាតិ​ជា​ច្រើន​ទៀត​ដូច​ជា កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ក្របខ័ណ្ឌ​ក​១, ក​២ ប្រចាំឆ្នាំ​២០១៤ ដោយ​មាន​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង​អត្តពលកម្ម នៅ​ខេត្តកំពត ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១២ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែសីហា ។
បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៤​នេះ មាន​រៀបចំ​ការ​ប្រកួត​កីឡា​សូ​រី​ន​ហ្សុ​ិ កាំ​ប៉ូ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី​២ ប្រចាំឆ្នាំ​២០១៤ ដោយ​ជ័យ​លា​ភី​ដណ្តើម​មេដាយមាស​ភាគច្រើន​បាន​ទៅ​លើ​ក្លិប​យុវជន និង​ជម្រើសជាតិ ៕