ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោ​ខៀវ Chelsea ឱ្យ​ក្លិប Milan ខ្ចី​ជើង​កីឡាករ​ខ្សែប្រយុទ្ធ ត័​រ​រ៉េ​ស រយៈពេល​2​ឆ្នាំ

9 ឆ្នាំ មុន

បន្ទាប់​ពី​ទិញ​បាន​កីឡាករ​ខ្សែប្រយុទ្ធ LoicRemy ពី QPR ក្លិប​តោ​ខៀវ Chelsea បាន​សម្រេច​ឱ្យ​ក្លិប​បាល់ទាត់​អី​ុ​តា​លី​ស៊េរី​A Milan ខ្ចី​ជើង​កីឡាករ​ខ្សែប្រយុទ្ធ ត័​រ​រ៉េ​ស រយៈពេល​២​ឆ្នាំ ។ កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​ផ្លាស់​មក​លេង​ឱ្យ​ក្លិប Chelsea កាលពី​ឆ្នាំ​២០១១ ក្នុង​តម្លៃ​ខ្លួន​ជាង​៨០​លាន​ដុល្លារ​អា​មេ​រិ​ក ។ កុងត្រា​របស់​ត័​រ​រ៉េ​ស នៅ​ជាមួយ​ក្លិប Chelsea នឹង​អស់​សុពលភាព​រហូត​ដល់​

បន្ទាប់​ពី​ទិញ​បាន​កីឡាករ​ខ្សែប្រយុទ្ធ LoicRemy ពី QPR ក្លិប​តោ​ខៀវ Chelsea បាន​សម្រេច​ឱ្យ​ក្លិប​បាល់ទាត់​អី​ុ​តា​លី​ស៊េរី​A Milan ខ្ចី​ជើង​កីឡាករ​ខ្សែប្រយុទ្ធ ត័​រ​រ៉េ​ស រយៈពេល​២​ឆ្នាំ ។ កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​ផ្លាស់​មក​លេង​ឱ្យ​ក្លិប Chelsea កាលពី​ឆ្នាំ​២០១១ ក្នុង​តម្លៃ​ខ្លួន​ជាង​៨០​លាន​ដុល្លារ​អា​មេ​រិ​ក ។ កុងត្រា​របស់​ត័​រ​រ៉េ​ស នៅ​ជាមួយ​ក្លិប Chelsea នឹង​អស់​សុពលភាព​រហូត​ដល់​ឆ្នាំ​២០១៦ ស្របគ្នា​ជាមួយនឹង​កុងត្រា​ខ្ចី​ជើង​របស់​ក្លិប Milan រយៈពេល​២​ឆ្នាំ​ត្រូវ​បញ្ចប់​ដែរ ។

កីឡាករ ត័​រ​រ៉េ​ស បាន​សម្តែង​អារម្មណ៍​សប្បាយ​រីករាយ​ដោយ​និយាយ​ថា «​ខ្ញុំ​សប្បាយចិត្ត​ពេល​មក​ដល់​ក្លិប Milan ហើយ​ខ្ញុំ​នឹង​ជួយ​ឱ្យ​ក្លិប​នេះ​ទទួល​បាន​ជោគជ័យ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​» ។ កីឡាករ ត័​រ​រ៉េ​ស ពាក់អាវ​លេខ​៩ ជាមួយនឹង​តំណែង​ជា​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​សំខាន់​សម្រាប់​ក្លិប Milan ៕