ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណេញ​នៃ​ឧ​សហកម្ម​ចិន​មាន​សន្ទុះ​យឺត

9 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា នៅ​ក្នុងអំឡុងពេល​៧​ខែ​ដើមឆ្នាំ​២០១៤ ក្រុមហ៊ុន​ឧស្សាហកម្ម​ធំ​ៗ​សម្រេច​បាន​នូវ​ប្រាក់​ចំណូល​ចំនួន​៣,២៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​ចំណេញ​បាន​ប្រមាណ​ជា​៥៣៧​ពាន់​លាន​ដុល្លារ​កើន​ជិត​១២%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

គិត​ត្រឹម​ខែកក្កដា ប្រាក់​ចំណេញ​នៃ​ឧស្សាហកម្ម​ក្នុង​ប្រទេស​ទទួល​បាន​៧៨,៤៦​ពាន់​លាន​ដុល្លារ​កើន​១៣,៥% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប៉ុន្តែ​កំណើន​នេះ​ធ្លាក់​ចុះ​៤% និង​ពិន្ទុ​ពី​ខែមិថុនា ។ ក្នុង​នោះ​ឧស្សាហកម្ម​ផលិត​កុំព្យូទ័រ គ្រឿង​សម្រាប់​ទំនាក់ទំនង​និង​អេ​ឡិច​ត្រូ​និក​នាំមុខ​នៅ​ក្នុង​ការ​បង្កើន​កំណើន​នេះ​និង​តាម​ពីក្រោយ​ដោយ​ឧ​ស្សហកម្ម​ផលិត​រថយន្ត និង​អគ្គិសនី ។ ចំណែក​ឧស្សាហកម្ម​ចុង​ក្រោយ​គឺ​រ៉ែ​ធ្យូងថ្ម​ដែល​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ច្រើន​ជាងគេ​បំផុត ។

ទោះជា​យ៉ាងណា​អ្នកវិភាគ​បាន​ថ្លែង​ថា កំណើន​នៃ​ប្រាក់​ចំណេញ​នៃ​វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស​ចិន​គឺ​មាន​កម្រិត​ថេរ​ចាប់ពី​ខែមករា​ដល់​ខែកក្កដា ដោយសារ​តែ​ការ​គាំទ្រ​គោលនយោបាយ​និង​ការ​ទម្លាក់​តម្លៃ​វត្ថុធាតុដើម ៕