ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែន រ៉ា​ឌី​, យ៉េន ឌី​ណា និង​អ៊ុ​ង វិ​រៈ រង់ចាំ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​រេញ​អប្សរា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អប្សរា ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សណ្ឋាគារ​ណា​ហ្គា​វើ​ល ដែល​តែងតែ​រៀបចំ​ធ្វើ​ឡើង​រៀង​រាល់​មួយ​ខែ​ម្តងនោះ នៅ​ថ្ងៃ​សៅរ៍ ទី​៣០ សីហា ស្អែក​បាន​វិល​មក​កំដរ​អារម្មណ៍​ប្រិ​យ​មិត្ត​សា​ជា​ថ្មី​ទៀត​ហើយ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អប្សរា ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សណ្ឋាគារ​ណា​ហ្គា​វើ​ល ដែល​តែងតែ​រៀបចំ​ធ្វើ​ឡើង​រៀង​រាល់​មួយ​ខែ​ម្តងនោះ នៅ​ថ្ងៃ​សៅរ៍ ទី​៣០ សីហា ស្អែក​បាន​វិល​មក​កំដរ​អារម្មណ៍​ប្រិ​យ​មិត្ត​សា​ជា​ថ្មី​ទៀត​ហើយ ។

សម្រាប់​បេក្ខភាព​ដែល​ត្រូវ​ឡើង​ប្រកួត​នៅ​ថ្ងៃស្អែក​មាន​កីឡាករ​ជើង​ខ្លាំង សែន រ៉ា​ឌី មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ថៃ Sang Phat Sarsakontharng ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។

អ្នក​រៀបចំ​កម្មវិធី​ប្រកួត​បានឱ្យ​ដឹង​ថា កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន​៥៣​ដង ឈ្នះ​៤០​ដង និង​ចាញ់​១០​ដង ។ រីឯ សែន រ៉ា​ឌី វិញ​នោះ គឺជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​ប្រវត្តិ​ប្រកួត​មិនធម្មតា​ឡើយ ។ ប៉ុន្តែ​ប៉ុ​ន្មា​ន​ប្រកួត​ចុង​ក្រោយ​មកនេះ សែន រ៉ា​ឌី ហាក់​មានការ​ស្រុត​ចុះ​សន្ទុះ​វាយលុក​ជាង​មុន​បន្តិច ដោយសារ​ការ​ហ្វឹកហាត់​មិនសូវ​ដិត​ដល់​ដោយ​ជាប់រវល់​សិក្សា ។ ចាំ​មើល សែន រ៉ា​ឌី មាន​ស្នៀត​អី​យក​មក​បំបាក់​កីឡាករ​ថៃ ដែល​ត្រូវការ​ឈ្នះ​ក្នុង​ឱកាស​បាន​មក​ជាន់​សង្វៀន​ស្រុក​ខ្មែរ​ជា​លើក​ដំបូង​នេះ ?

កីឡាករ​យ៉េន ឌី​ណា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ប្រកួត​ជាមួយ​កីឡាករ​ថៃ Meodam Kiet Kamphong ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ យ៉េន ឌី​ណា ក៏​ជា​ជើង​ខ្លាំង​ម្នាក់​ដែល​ចេះ​ប្រើ​ស្នៀត​កែង និង​ជង្គង់​បាន​យ៉ាង​ស្ទាត់ជំនាញ​។ រីឯ​កីឡាករ​ថៃ​ដែល​ជា​គូប្រកួត ក៏​មិន​អន់​ខ្សោយ​បុ​៉​ន្មា​ន​ឡើយ ។ ជាក់ស្តែង កីឡាករ​ថៃ​រូប​នេះ​ក្នុង​ប្រវត្តិ​ប្រកួត​បាន​ចំនួន​៤៧​ដង ក្នុង​នោះ​គេ​ឈ្នះ​៤០​ដង ចាញ់​៥​ដង និង​ស្មើ​២​ដង​ប៉ុណ្ណោះ​។ អ្នក​ប្រដាល់​ថៃ​រូប​នេះ​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី ប្រកួត​អះអាង​ថា ជា​កំពូល​អ្នក​ប្រើ​ស្នៀត​កែង និង​ជង្គង់​យ៉ាង​ស្ទាត់ជំនាញ ថែម​ទាំង​មានចិត្ត​ហ៊ាន​ទៀត​ផង ។ ទោះបី​យ៉ាងណា យ៉េន ឌី​ណា ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ​សម្រាប់​ស្វាគមន៍​គូប្រកួត​របស់​ខ្លួន មិន​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ឡើយ ។

ដោយឡែក អ៊ុង វិ​រៈ មក​ពី​ក្លិប​កងពលតូច​ឆត្រយោង​៩១១ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ Ploy Kiet Kamphnon ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ អ៊ុ​ង វិ​រៈ គឺជា​អ្នក​ប្រដាល់​ម្នាក់​ដែល​មាន​កាយសម្បទា​ល្អ ហើយ​មួយ​រយៈ​មកនេះ គេ​ប្រកួត​កម្រ​ចាញ់​ខ្លាំង​ណាស់​។ តែ​ការ​មក​ជួប​ជាមួយ​កីឡាករ​ថៃ​ដែល​មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន​៧២​ដង ឈ្នះ​៦៨​ដង ស្មើ​២​ដង និង​ចាញ់​តែ​២​ដងនោះ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ទេ ។ ដូច្នេះ​បើ​ចង់​ដឹង​នរណា​ខ្លាំង​ជាង​នរណា មាន​តែ​រង់ចាំ​មើល​ពួក​គេ​ទាំង​២​សាក​កណ្តាប់ដៃ​គ្នា​មើល​សិន​ប៉ុ​ណ្ណោះ ៕