ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Everton ទិញ​អតីត​កីឡាករ​ខ្សែប្រយុទ្ធ​ក្លិប Chelsea អេ​តូ​អូ

9 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២៧ សីហា ឆ្នាំ​២០១៤ ឱ្យ​ដឹង​ថា ក្លិប Everton ទិញ​អតីត​កីឡាករ​ខ្សែប្រយុទ្ធ​ក្លិប​តោ​ខៀវ Chelsea Samuel Eto’o ជាមួយនឹង​កិច្ចព្រមព្រៀង​រយៈពេល​២​ឆ្នាំ ក៏​ប៉ុន្តែ​គេ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​តម្លៃ​ខ្លួន​នោះ​ទេ ។

កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​កាំ​មេ​រូ​នរូ​ប​នេះ នឹង​ពាក់អាវ​លេខ​៥ ហើយ​ចាប់​ដៃគូ​លេង​ជាមួយ​កីឡាករ​អតីត​មិត្ត​រួម​ក្រុម​របស់​គេ​គឺ​កីឡាករ Lukaku ដែល​ត្រូវ​ក្លិប Chelsea លក់​ឱ្យ​ក្លិប Everton ក្នុង​រដូវ​កាល​ដោះ​ដូរ​នេះ​មុន​នេះ​បន្តិច ។បន្ទាប់​ពី​ពិធី​ចុះហត្ថលេខា​រួចរាល់​កីឡាករ Eto’o បាន​សម្តែង​អារម្មណ៍​រីករាយ​ដោយ​និយាយ​ថា ៖ «​ខ្ញុំ​រំភើបចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ចូល​មក​លេង​ឱ្យ​ក្លិប Everton ។

ខ្ញុំ​គិត​ថា ក្លិប​នេះ​គឺជា​ផ្ទះ​ដ៏​ល្អ​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​ជួយ​រក​គ្រាប់​បញ្ចូល​ទី​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឱ្យ​ក្លិប​នេះ​ទទួល​បាន​ជោគជ័យ​» ។កីឡាករ Eto’o បាន​ចូល​លេង​ឱ្យ​ក្លិប Chelsea ក្នុង​រដូវ​កាល ២០១៣-២០១៤ ស៊ុត​បាល់​បាន​៩​គ្រាប់​ក្នុង​២១​ប្រកួត ៕