ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​ IVUSA ​ជប៉ុន ​គ្រោង​ជួយ​សាងសង់​អាគារ​សិក្សា​១ខ្នង​ពេល​ឆាប់ៗ​ខាង​មុខ

9 ឆ្នាំ មុន

ខេត្តកំ​ពង់ចា​ម ​៖ ក្រុមនិស្សិត​ជប៉ុន​និងខ្មែរ​ចំនួន​២៩នា​ក់ បាន​ចំណាយ​ពេល​ស្ទើរពេញ​មួយ​ថ្ងៃទី២៥​សីហា ២០១៤​ នៅ​ក្នុងសាលា​បឋមសិ​ក្សាមាឃ​ ស្ថិតនៅ​ឃុំព្រែក​កក់ ​ស្រុក​ស្ទឹង​ត្រង់ ​ដោយ​​បានសំ​ដៃង​របាំ​បែប​ប្រពៃ​ណីជប៉ុ​ន ឲ្យកុមារា​កុមារីរាប់​សិបនាក់​ទស្សនា​សប្បាយ​ ។

 

ខេត្តកំ​ពង់ចា​ម ​៖ ក្រុម​និស្សិត​​ជប៉ុន ​​និងខ្មែរ​​ចំនួន​​២៩​នា​ក់ បាន​ចំណាយ​​ពេល​ស្ទើរ​ពេញ​មួយ​​ថ្ងៃ​ទី២៥ ​​សីហា ២០១៤​ ​ នៅ​​ក្នុង​សាលា​​បឋម​សិ​ក្សាមាឃ​​ ស្ថិតនៅ ​​ឃុំព្រែក​​កក់​ ​ស្រុក​​ស្ទឹង​ត្រង់​ ​ដោយ​​​បាន​សំ​ដៃង​​របាំ​បែប​​ប្រពៃ​ណី​ជប៉ុ​ន​ ឲ្យកុមារា​​កុមារី​រាប់​សិបនាក់​​ទស្សនា​​សប្បាយ​​ ។ ជា​​មួយ​នោះ​អង្គកា​រ​សប្បុ​រសធម៌​ ​( IVUSA ) ​ ដែល​មានទី​តាំង​នៅទីក្រុង​តូក្យូ​ ប្រទេសជប៉ុន​ គ្រោង​នឹងជួយ​សាងសង់​អាគាសិ​ក្សា​បេតុង១ខ្នង​​មានចំនួន៥​បន្ទប់ នៅ​ក្នុងខែតុលា​ខាងមុខ ​ដោយចំណាយ​ទឹកប្រាក់ ​មិនតិ​​ចជាង៥ម៉ឺន​ដុល្លារនោះ​ទេ សំរាប់​ជួយពង្រឹង​​ដល់​វិ​ស័យអប់រំ ​ឲ្យមាន​ការរីកច​ម្រើន​ប្រក​បដោយ​គុណភាព ​។

លោ​កឡុង ​វណ្ណា នាយក​សាលាបឋម​សិក្សាមាឃ ​បានប្រាប់​ឲ្យដឹងថា​ ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំកំ​ណើន​សិស្ស​​ចេះតែមានកា​រកើត​ឡើងជា​លំដាប់ ជាក់​​ស្តែងនៅ​ក្នុងឆ្នាំ​សិក្សា២​០១៣-​២០១៤ ​សិស្សមា​នទាំ​ងអស់ចំ​នួន ១.០៩៥​ នាក់ ហើយ​មានអាគា​សិក្សា​ចំនួន៣​ល្វែង ​ ក្នុងនោះ​ធ្វើពីបេតុង​២ល្វែង​និង​សាង​សង់​អំពីឈើ​១ល្វែង នៅផ្នែក​ខាងក្រោយ​មានសភាពចា​ស់ទ្រុឌ​ទ្រោម ក​ល់នឹងរ​លំសិស្ស​មិន​ហ៊ាន​ចូលរៀននោះទេ ត្រូវបាន​រុះរើចេ​ញ​ជៀ​សវាង​ កុំឲ្យ​គ្រោះថ្នាក់​ជាយថាហេតុ ។​

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​