ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​និង​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​រុ​ស្ស៊ី

9 ឆ្នាំ មុន

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ប្រកាស​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ពី​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​ក្រុង​មូ​ស្គូ ដោយសារ​តួនាទី​របស់​ខ្លួន​ក្នុង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន ខណៈ​ការ​ប្រយុទ្ធ​នៅ​បន្ត​យ៉ាង​ខ្លាំងក្លា​នៅ​ភាគ​ខាងកើត​ប្រទេស​នេះ រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួក​បំបែក​ខ្លួន​និយម ។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ប្រកាស​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ពី​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​ក្រុង​មូ​ស្គូ ដោយសារ​តួនាទី​របស់​ខ្លួន​ក្នុង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន ខណៈ​ការ​ប្រយុទ្ធ​នៅ​បន្ត​យ៉ាង​ខ្លាំងក្លា​នៅ​ភាគ​ខាងកើត​ប្រទេស​នេះ រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួក​បំបែក​ខ្លួន​និយម ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក ប៉ា​រ៉ា​ក់ អូ​បា​ម៉ា ប្រកាស​ពី​ទណ្ឌកម្ម​ថ្មី​ទាំងនោះ​ប្រឆាំង​រុ​ស្ស៊ី ដែល​សំដៅលើ​ផ្នែក​ថាមពល ការពារ និង​ហិរញ្ញវត្ថុ​ជាមួយ​ការ​ផ្អាក​ការ​នាំ​ចេញ ផ្អាក​ជា​ផ្លូវការ​នូវ​ឥណទាន​សម្រាប់​ការ​នាំ​ចេញ និង​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រុ​ស្ស៊ី និង​បន្ថែម​ទណ្ឌកម្ម​ដល់​បណ្តា​ធនាគារ និង​សហគ្រាស​ខាង​ផ្នែក​ការពារ ។

ចំណែក​សហភាព​អឺរ៉ុប​វិញ បាន​ចេញ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ពី​វិធានការ​រឹតត្បិត​ថ្មី​ៗ ដែល​នឹង​រួម​បញ្ចូល​ការ​បិទ​ច្រកចេញ​-​ចូល​ដែល​មាន​ដើមទុន​របស់​សហភាព​អឺរ៉ុប​ចំពោះ​បណ្តា​ធនាគារ​រុ​ស្ស៊ី​គ្រប់គ្រង​ដោយ​រដ្ឋ ហើយនឹង​សំដៅលើ​ផ្នែក​ការពារ​និង​បណ្តា​បច្ចេកវិទ្យា​រសើប ។

ផ្ទុយ​ពី​សហរដ្ឋអាមេរិក ប្រទេស​ទាំង​២៨​ជា​សមាជិក​សហភាព​អឺរ៉ុប ដោយសារ​តែ​ផលប្រយោជន៍​សេដ្ឋកិច្ច​សំខាន់​របស់​ខ្លួន ត្រូវការ​ពេលវេលា​ច្រើន​ខែ មុន​ពេល​ចាត់វិធានការ​ខ្លាំងក្លា​មួយ​ប្រឆាំង​រុ​ស្ស៊ី ។ ក៏​ប៉ុន្តែ​ក្រោយ​ការ​បាញ់​ធ្លាក់​យន្តហោះ​ប៊ូ​អុ​ី​ង​៧៧៧​របស់​ម៉ា​ឡេ​ស៊ី បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​២៩៨​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ហូ​ឡង់​ដល់​១៩៤​នាក់ នៅ​ខាង​ផ្នែក​អ៊ុយ​ក្រែ​ន​ដែល​កាន់កាប់​ដោយ​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​សម្រេចចិត្ត​ទាំងស្រុង ។

កាលពី​ថ្ងៃ​ទី​២៩ កក្កដា លោកស្រី អេ​ន​ហ្សឺ​ឡា ម័​រ​កែ​ល អធិការបតី​អា​ល្លឺ​ម៉​ង់ ថ្លែង​ថា ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប ដាក់​ទណ្ឌកម្ម​រុ​ស្ស៊ី គឺ​ចៀស​ពុំ​រួច ។ លោកស្រី​បន្ត​ថា បណ្តា​មេដឹកនាំ​អឺរ៉ុប បាន​ព្រមាន​ជា​ច្រើន​លើក​ដល់​ក្រុង​មូ​ស្គូ​ទាក់ទិន​ដល់​បណ្តា​ផលវិបាក​នៃ​ការ​បញ្ចូល​ដែនដី​គ្រី​មេ ទៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី និង​ការ​បង្ក​អ​ស្ថិរភាព​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ៕