ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​​ប្រកួត​កីឡា​​វាយ​កូន​បាល់​​យុវ​ជន​​វ័យ​ក្មេង​​ដណ្តើម​​ពាន​រង្វាន់​​ថ្នាក់​ជាតិ​​ប្រចាំ​ឆ្នាំ​​2014

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​យុវ​ជន​វ័យ​ក្មេង​ដណ្តើម​ពាន​រង្វាន់​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ លើក​ទី​៣​ ដែល​បាន​ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ថ្ងៃ​ទី​២៥​ កក្កដា មក​នោះ​បាន​បញ្ចប់​ហើយ​​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ កក្កដា ឆ្នាំ​២០១៤​ នៅ​មជ្ឈ​មណ្ឌល​ជាតិ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ រាជ​ធានី​ភ្នំពេញ ។ សម្រាប់​ការ​ប្រកួត​នេះ​មាន​៣​ប្រភេទ អាយុ​ដែល​បាន​ចូល​រួម​ដូច​ជា ប្រភេទ​អាយុ​ក្រោម​១២​ឆ្នាំ បុរស​-នារី​, ក្រោម​១៤​ឆ្នាំ​ បុរស​-នារី​ និង​ក្រោម​១៨​ឆ្នាំ​បុរស​-នារី​ ។

រាជ​ធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​យុវ​ជន​វ័យ​ក្មេង​ដណ្តើម​ពាន​រង្វាន់​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ លើក​ទី​៣​ ដែល​បាន​ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ថ្ងៃ​ទី​២៥​ កក្កដា មក​នោះ​បាន​បញ្ចប់​ហើយ​​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ កក្កដា ឆ្នាំ​២០១៤​ នៅ​មជ្ឈ​មណ្ឌល​ជាតិ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ រាជ​ធានី​ភ្នំពេញ ។ សម្រាប់​ការ​ប្រកួត​នេះ​មាន​៣​ប្រភេទ អាយុ​ដែល​បាន​ចូល​រួម​ដូច​ជា ប្រភេទ​អាយុ​ក្រោម​១២​ឆ្នាំ បុរស​-នារី​, ក្រោម​១៤​ឆ្នាំ​ បុរស​-នារី​ និង​ក្រោម​១៨​ឆ្នាំ​បុរស​-នារី​ ។

សរុប​កីឡា​ករ​-កីឡា​ការិនី​ចូល​រួម​មាន​ចំនួន​៦១​នាក់​មក​ពី​ខេត្ត​បាត់​​ដំបង​, ខេត្ត​កែប​, មណ្ឌល​កុមារ​កំព្រា​កោះ​ក្របី, មណ្ឌល​កុមារ​កំព្រា​បឹង​ខ្យាង​, សាលា​បឋម​សិក្សា​ព្រះ​នរោ​ត្តម​ និង​​សាលា​បឋម​​សិក្សា​ចតុ​មុខ​ដែល​សុទ្ធ​តែ​ជា​សាលា​បាន​ទទួល​កម្ម​វិធី​វាយ​កូន​បាល់​ខ្នាត​តូច​ (Mini-Tennis) កន្លង​មក​ ។ ចំពោះ​លទ្ធ​ផល​ចំណាត់​ថ្នាក់​មាន​ដូច​ខាង​ក្រោម​ ៖

ប្រភេទ​អាយុ​ក្រោម​១៨​ឆ្នាំ​ផ្នែក​នារី​លេខ​១​ បាន​ទៅ​កីឡា​ការិនី​​ អិុត លក្ខិណា​ និង​លេខ​២​ កីឡា​ការិនី​ ចេង​ ចាន់​នាង​ ។ ផ្នែក​បុរស​លេខ​១​ បាន​ទៅ​លើ​កីឡា​ករ​ ឈាង​ វណ្ណ​​សាក់​ និង​លេខ​២​ កីឡា​ករ​ ឆាយ​ ឆេន ។ ប្រភេទ​អាយុ​ក្រោម​១៤​ឆ្នាំ​ផ្នែក​នារី​ លេខ​១​បាន​ទៅ​កីឡា​ការិនី​ ហួ​ ស្រី​ពៅ​ និង​លេខ​២​កីឡា​ការិនី​ សារី​ សូ​ដា​នី​ ។ ផ្នែក​បុរស​ លេខ​១​បាន​ទៅ​កីឡា​ករ​ ឃ្លាំង​ ពន្លក​ និង​លេខ​២​កីឡាក​រ​ សែន​សុផុន ។ ប្រភេទ​អាយុ​​​ក្រោម​១២​ឆ្នាំ​ដែល​មាន​២​ប្រភេទ​ A និង​ B នោះ សម្រាប់​ប្រភេទ​ A លេខ​១​បាន​ទៅ​កីឡា​ករ​ ឈឹម​ សីហា និង​លេខ​២​ កីឡា​ករ​ ឡេង សារិន​រាជ ។ ចំពោះ​ប្រភេទ​ B លេខ​១​បាន​ទៅ​កីឡាករ​ និល​ សំណាង​ និង​លេខ​២​ កីឡា​ករ​ ងួន​ សាន ។

អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ លោក​ ទេព​ រិទ្ធី​វិទ្ធ​ បាន​ឱ្យ​ដឹង​ក្នុង​ឱកាស​នោះ​ថា យើង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​​ដល់​ក្មេង​ៗ​ដែល​បាន​ចូល​រួម​ប្រកួត​ ជា​ពិសេស​មិន​ថា​តែ​ក្នុង​សាលា​មួយ​ចំនួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ទេ តែ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ក៏​យើង​តែង​តែ​មាន​កម្ម​វិធី​ប្រកួត​ខ្នាត​តូច​សម្រាប់​ពួក​គេ​ផង​  ដែរ ។ យើង​សង្ឃឹម​យា៉ង​មុត​មាំ​ថា តាម​រយៈ​ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ខ្នាត​តូច​ និង​ការ​បណ្តុះ​បណ្តាល​ក្មេង​ៗ​ជំនាន់​ក្រោយ​នេះ​ ពួក​គេ​នឹង​អាច​ក្លាយ​ទៅ​ជា​កីឡា​ករ​-កីឡា​ការិនី​ដែល​មាន​បច្ចេក​ទេស​ សមត្ថ​ភាព​ពិត​ប្រាកដ​ ក្នុង​ការ​ចូល​រួម​​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិ​ការណ៍​ថ្នាក់​ជាតិ​ និង​អន្តរ​ជាតិ​នានា​ និង​ជា​ពិសេស​នោះ​គឺ​សម្រាប់​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡា​ SEA Games ។

លោក​ ទេព​ រិទ្ធី​រិទ្ធ​ បាន​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ឧប​ត្ថម្ភ​គាំ​ទ្រ​ដូច​ជា​ ក្រុម​ហ៊ុន​ភេស​ជ្ជៈ​កូ​កា​កូ​ឡា​ ក្រុម​ហ៊ុន​អីុ​ស៊ី​ខម​ អង្គ​ការ​ហា​ហ្គា​ដែល​បាន​ផ្តល់​ជា​ចំណី​អាហារ​ដល់​ក្មេង​ៗ​ និង​សណ្ឋា​គារ​ Cambodian Country Club ដែល​តែង​តែ​ផ្តល់​ទី​តាំង​សម្រាប់​ការ​ប្រកួត​ដល់​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ជា​រៀង​រាល់​លើក​ ។ លោក​ក៏​បាន​សំណូម​ពរ​ដល់​បណ្តា​ដៃ​គូ​ឧប​ត្ថម្ភ​ សូម​បន្ត​​ជួយ​គាំ​ទ្រ​ដល់​វិស័យ​កីឡា​មួយ​នេះ​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ដើម្បី​ជា​ទុន​ដើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​ជូន​ជាតិ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​ ៕