ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡា​ករអុីតា​លី​ Nibali​ គ្រង​ជើង​ឯក​ ​Tour de France លើក​​ទី​101 នៅ​បា​រាំង​

9 ឆ្នាំ មុន

ក្រោយ​ពី​បាន​នាំ​មុខ​នៅ​លើ​តារាង​ថិរវេលា​សរុប​អស់​ជាច្រើន​ដំ​ណាក់ ទី​បំ​ផុត Vincenzo Nibali បាន​ក្លាយ​ជា​អ្នក​លើក​ពាន​ព្រឹត្តិ​ការ​ណ៍​ប្រណាំង​កង់​ដ៏​ធំ​លំ​ដាប់​ពិភព​លោក Tour​ de France ​ប្រ​ចាំ​ឆ្នាំ​២០១៤ ។ ​ការ​ប្រ​ណាំង​ដែល​មាន​២១ដំ​ណាក់​ និង​ទើប​តែ​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​វិមាន Champs-Élysées ក្រុង​ប៉ា​រីស ប្រ​ទេស​បា​រាំង​បាន​ចាប់​ផ្តើម​នៅ​ទី​ក្រុង Leeds ទឹក​ដី​អង់​

ក្រោយ​ពី​បាន​នាំ​មុខ​នៅ​លើ​តារាង​ថិរវេលា​សរុប​អស់​ជាច្រើន​ដំ​ណាក់ ទី​បំ​ផុត Vincenzo Nibali បាន​ក្លាយ​ជា​អ្នក​លើក​ពាន​ព្រឹត្តិ​ការ​ណ៍​ប្រណាំង​កង់​ដ៏​ធំ​លំ​ដាប់​ពិភព​លោក Tour​ de France ​ប្រ​ចាំ​ឆ្នាំ​២០១៤ ។ ​ការ​ប្រ​ណាំង​ដែល​មាន​២១ដំ​ណាក់​ និង​ទើប​តែ​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​វិមាន Champs-Élysées ក្រុង​ប៉ា​រីស ប្រ​ទេស​បា​រាំង​បាន​ចាប់​ផ្តើម​នៅ​ទី​ក្រុង Leeds ទឹក​ដី​អង់​គ្លេស​តាំង​ពី​ថ្ងៃ​ទី​៥​ ខែ​កក្ក​ដា​មក​ម៉្លេះ​ ។

​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​សរុប​៣៦៦៣​,៥​​​គី​ឡូ​ម៉ែត្រ​ Nibali ក្នុង​នាម​ជា​អ្នក​ជិះ​កង់​ឱ្យ​ក្រុម Astana Pro Team បាន​ប្រើ​អស់​ថិរវេលា​សរុប​តិច​ជាង​គេ​បំ​ផុត​ គឺ​៨៩​ម៉ោង ៥៩​នា​ទី​និង​ ៦​វិនាទី​ក្លាយ​ជា​ម្ចាស់​ពាន​ Tour de France​ លើក​ទី​១០១ ។ ឯ​កីឡាករម្ចាស់​ផ្ទះ​​បា​រាំង ​Jean-Christophe Péraud ជិះ​ឱ្យ​ក្រុម AG2R La Mondiale ដណ្តើម​បាន​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ​២​បន្ទាប់​ពី​ប្រើ​អស់​ថិរវេលា​ច្រើន​ជាង Nibali ៧​នា​ទី​និង​៣៧​​វិ​នា​ទី ខណៈម្ចាស់​ជ័យ​លា​ភី​លេខ៣​បាន​ទៅ​លើ​​កីឡាករ​បា​រាំង​ម្នាក់​ទៀត​គឺ​​ Thibaut Pinot ជិះ​ឱ្យ​ក្រុម FDJ.fr​ ។ កីឡាកររូប​នេះ​ប្រើ​ថិរវេលា​ច្រើន​ជាង Nibali ៨​នា​ទី​និង​១៥​​វិ​នា​ទី។

សម្រាប់ Nibali ជ័យ​ជម្នះ​លើក​នេះ​បាន​នាំ​ឱ្យ​គេ​ក្លាយ​ជាជន​ទី​៦ លើ​លោក​ដែល​អាច​យក​ឈ្នះ​ពាន​ជើង​​ឯក​ក្រប​ខ័ណ្ឌ Tour ទាំង​៣ ។ កាល​ឆ្នាំ​២០១០ គេ​ឈ្នះ​ជើង​ឯក Tour of Spain ខណៈ​ឆ្នាំ​២០១៣ ឈ្នះ​ជើង​ឯក Tour of Italy ។ ​គេ​គឺ​ជា​កីឡាករ​អុីតា​លី​ទី​២​ បន្ទាប់​ពី​ Marco Pantani ដែល​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​នៅ​ទី​នេះ ។

គេ​បាន​ថ្លែង​ថា​ ៖ «វា​ពិត​ជា​ពិ​បាក​ក្នុង​ការ​ប្រៀប​ធៀប​​​រវាង​ជ័យ​ជម្នះ​របស់ Marco Pantani ​និង​ជ័យ​ជម្នះ​របស់​ខ្ញុំ ។ បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ឯក​ព្រឹត្តិ​ការ​ណ៍ Tour of Spain​និង Tour of Italy ​រួច​មក​ ខ្ញុំ​ក៏​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ក្រប​ខ័ណ្ឌធួធំ​ៗមួយ​ចំ​នួន​ទៀត ។​ បើ​ទុក​ណា Tour of Italy ជា​ព្រឹត្តិ​ការណ៍​ប្រ​ណាំង​ដ៏​ធំ​សម្រាប់​បណ្តា​ជន​អុី​តា​លី​ក្តី ប៉ុន្តែ​បើ​ប្រៀប​នឹង​ Tour de France គឺ​ពិត​ជា​មិន​ដល់​ទេ» ។​

ដោយ​ឡែក ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​ទី​២១ ​បាន​ទៅ​លើ​កីឡាករ​អា​ល្លឺ​ម៉ង់ Marcel Kittel ។ អ្នក​ជិះ​កង់​ឱ្យ​ក្រុម Team Giant-Shimano ​រូប​នេះ​បាន​បញ្ចប់​ដំ​ណាក់​មាន​ចម្ងាយ​ផ្លូវ​១៣៧,៥​គី​ឡូ​ម៉ែត្រ​ចេញ​ពី​ទី​ក្រុង​ Évry ខាង​លើ​នេះ​​​ក្នុង​ថិរវេលា​៣ម៉ោង២០​​នា​ទី​និង​៥០​​វិ​នា​ទី នាំ​មុខ​កីឡាករន័រ​វែស​ Alexander Kristoff ជិះ​ឱ្យ​ក្រុម Team Katusha ​ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង​ស្មើ​ជា​មួយ​​កីឡាករ​លី​ទុ​យ​អា​នី​ Ramunas Navardauskas ដែល​ជិះ​ឱ្យ​ក្រុម​ Garmin​- Sharp ។​​

សូម​បញ្ជាក់​ថា​ ព្រឹត្តិ​ការ​ណ៍​​ប្រណាំង​​ Tour de France លើក​ទី​១០១​ឆ្នាំ​នេះ​​ ចែក​ចេញ​២១​​ដំណាក់​​លើ​​​ចម្ងាយ​ផ្លូវ​សរុប​៣៦៦៣​,៥​​​គីឡូ​ម៉ែត្រ​ ។ ការ​ប្រ​ណាំង​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៥​ ខែ​កក្ក​ដា នា​ទី​ក្រុង Leeds ប្រ​ទេស​អង់​គ្លេស ៕