ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ricciardo លើកពាន​ជើង​ឯក​​ ​F1 នៅ​ប្រ​ទេស​ហុង​គ្រី​

9 ឆ្នាំ មុន

​​បន្ទាប់​ពី​បាន​ក្លាយ​ជា​​អ្នក​បើក​បរ​លឿន​ជាង​គេ​​យក​ឈ្នះពាន​ជើង​ឯក​​​ក្នុង​កម្ម​វិធី​ Hungarian Grand Prix កីឡាករ​អូ​ស្ត្រា​លី​​ Daniel Ricciardo កំពុង​បោះ​ជំ​ហាន​ឈាន​ឆ្ពោះ​ទៅ​រក​ការ​​នាំ​មុខ​លើ​តារាង​ជើង​ឯក​ពិភព​លោក​នៃ​ព្រឹត្តិ​ការណ៍​​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​​ ។ ​

​​បន្ទាប់​ពី​បាន​ក្លាយ​ជា​​អ្នក​បើក​បរ​លឿន​ជាង​គេ​​យក​ឈ្នះពាន​ជើង​ឯក​​​ក្នុង​កម្ម​វិធី​ Hungarian Grand Prix  កីឡាករ​អូ​ស្ត្រា​លី​​ Daniel Ricciardo កំពុង​បោះ​ជំ​ហាន​ឈាន​ឆ្ពោះ​ទៅ​រក​ការ​​នាំ​មុខ​លើ​តារាង​ជើង​ឯក​ពិភព​លោក​នៃ​ព្រឹត្តិ​ការណ៍​​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​​ ។ ​

អ្នក​បើក​បរ​ឱ្យ​ក្រុម Red Bull រូប​នេះ​បាន​បញ្ចប់​ការ​ប្រ​ណាំង​៧០​ជុំ​ ទី​លាន​នៅ​ប្រ​ទេស​ហុង​គ្រី​ កាល​ពី​ថ្ងៃ​អា​ទិត្យ​​ម្សិល​មិញ​ ក្នុង​ថិរវេលា​១ម៉ោង​៥៣​នា​ទី​និង​៥.០៥៨​វិ​នា​ទី​ នាំ​មុខ​កីឡាករ​អេស្ប៉ាញ​ Fernando Alonso បើក​បរ​ឱ្យ​ក្រុម Ferrari​ ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង ៥.២២៥​​​វិនា​ទី ។ ចំណែក​ កីឡាករ​អាល្លឺ​ម៉ង់​ Nico Rosberg ​​ដែល​បាន​នាំ​មុខ​បណ្តោះ​អា​សន្ន​កាល​ពី​ថ្ងៃ​សៅរ៍​បញ្ចប់​ការ​ប្រ​ណាំង​ក្នុង​លំ​ដាប់​ទី៤ ​​​​បន្ទាប់​​​ពី​ប្រើ​អស់​ថិរវេលា​ច្រើន​ជាង Ricciardo ៦​.​៣៦១​​វិ​នា​ទី ។

​កីឡាករ​ប្រេ​ស៊ីល​ Felipe Massa បញ្ចប់​ការ​ប្រ​ណាំង​ក្នុង​លំ​ដាប់​ទី​៥ បន្ទាប់​ពី​ប្រើ​ថិរវេលា​យឺត​ជាង Ricciardo ២៩.៨៤១​​វិ​នា​ទី​ ។ អ្នក​បើក​បរ​ឱ្យ​ក្រុម Williams រូប​នេះ​នាំ​មុខ​កីឡាករ​ហ្វាំង​ឡង់​  Kimi Raikkonen ​របស់​ក្រុម ​Ferrari ​ដែល​បញ្ចប់​ការ​ប្រ​ណាំង​​ក្នុង​លំ​ដាប់​ទី៦ ។ កីឡាករ​ជើង​ខ្លាំង​មក​ពី​អា​ល្លឺ​ម៉ង់​ Sebastian Vettel បញ្ចប់​ការ​ប្រ​​ណាំង​ក្នុង​លំ​ដាប់​ទី​៧​​​​ តាម​ពី​ក្រោយ​កីឡាករ​ហ្វាំង​ឡង់​ Valtteri Bottas ដែល​បញ្ចប់​ក្នុង​លំ​ដាប់​ទី​៨​ ។

​​ដោយ​ឡែក​ កីឡាករ​អង់​គ្លេស​ Lewis Hamilton ដែល​មិន​អាច​បញ្ចប់​ការ​ប្រ​ណាំង​របស់​ខ្លួន​បាន​ដូច​សព្វ​ដង កាល​ពី​ថ្ងៃ​សៅរ៍​ដណ្តើម​​បាន​ចំ​ណាត់​ថ្នាក់​លេខ​៣​ ។ ​នៅ​លើ​តារាង​ជើង​ឯក​ពិភព​លោក​វិញ​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រ​ណាំង​លើក​នេះ កីឡាករ​អា​ល្លឺ​ម៉ង់ Nico Rosberg នៅ​តែ​បន្ត​ការ​នាំ​មុខ​ជា​ដដែល​ ។ ពេល​នេះ​គេ​សន្សំ​បាន​២០២​ពិន្ទុ​ នាំ​មុខ​កីឡាករ ​Lewis Hamilton ដែល​សន្សំ​បាន ១៩១​ពិន្ទុ ។ ចំណែក​កីឡាករ​ Daniel Ricciardo ស្ថិត​នៅ​លំ​ដាប់​ទី​៣​មាន​១៣១​ពិន្ទុ​ តាម​ពី​ក្រោយ​ដោយ​កីឡាករ​ Fernando Alonso ដែល​សន្សំ​បាន១១៥​ពិន្ទុ ៕