ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​អា​ស៊ែ​បៃ​ហ្សង់​ទទួល​​បាន​សិទ្ធិ​​​ធ្វើ​ម្ចាស់​​ផ្ទះ​ប្រ​ណាំង​​រថយន្ត F1

9 ឆ្នាំ មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន CNN ឱ្យ​ដឹង​ថា ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ប្រ​ទេស​អា​ស៊ែ​បៃ​ហ្សង់​ នា​ឆ្នាំ​២០១៦​ ខាង​មុខ ។ វិថី​មួយ​ចំ​នួន​នៅ​ក្រុង​បា​គូ​ នឹង​ត្រូវ​គេ​យក​មក​ធ្វើ​ជា​ទី​លាន​ប្រ​ណាំង​ដែល​មាន​មួួយ​ឆ្នាំ​ម្តង​​នេះ​ ។​

យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន CNN ឱ្យ​ដឹង​ថា ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ប្រ​ទេស​អា​ស៊ែ​បៃ​ហ្សង់​ នា​ឆ្នាំ​២០១៦​ ខាង​មុខ ។ វិថី​មួយ​ចំ​នួន​នៅ​ក្រុង​បា​គូ​ នឹង​ត្រូវ​គេ​យក​មក​ធ្វើ​ជា​ទី​លាន​ប្រ​ណាំង​ដែល​មាន​មួួយ​ឆ្នាំ​ម្តង​​នេះ​ ។​

សូមបញ្ជាក់​ថា ប្រ​ជា​ជាតិ​ដ៏​សម្បូរ​ធន​ធាន​ប្រេង​កាត​មួយ​នេះ​ត្រូវ​បាន​ក្លាយ​ជា​ការ​ប៉ុន​ប៉ង​ពី​ម្ចាស់​ហ្វមមូ​ឡា​វ័ន​ពិភព​លោក​គឺ​លោក​បឺ​នី អេឡេ​ស្តូន​ជា​យូរ​មក​ហើយ ។ ​តាម​ការ​ដក​ស្រង់​សម្តី​ដោយ​ភ្នាក់​ងារ​ព័ត៌​មាន​អង់​គ្លេស Press Association លោក​អេឡេស្តូន​បាន​បញ្ជាក់​ថា ៖ «យើង​សប្បាយ​រីក​រាយ​ជា​ខ្លាំង​ដែល​ទី​ក្រុង​បា​គូ​បាន​ចូល​រួម​ក្នុង​គ្រួ​សារ​ហ្វមមូ​ឡា​វ័ន ។ នេះ​គឺ​ជា​ការ​ប្រ​ណាំង​តាម​ដង​ផ្លូវ​ដែល​នឹង​ឆ្លង​កាត់​កន្លែង​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ជា​ច្រើន​របស់​ទី​ក្រុង​បា​គូ» ។

ថ្មី​ៗ​នេះ​ ហ្វមមូ​ឡា​វ័ន​ បាន​វាយ​លុក​ចូល​កាន់​តែ​ជ្រៅ​ក្នុង​ទី​ផ្សារ​បណ្តា​ប្រ​ទេស​អឺរ៉ុប​ខាង​កើត​ដោយ​ក្នុង​នោះ​មាន​ទាំង​ប្រ​ទេស​រុស្ស៊ី​ជា​ដើម ។ រដ្ឋ​មន្ត្រី​ក្រ​សួង​យុវជន​ និង​កីឡា​អា​ស៊ែ​បៃ​ហ្សង់​លោក Azad Rahimov បាន​ថ្លែង​ថា​ ៖ «ទី​តាំង​របស់​យើង​នៅ​ចំណុច​ប្រ​សព្វ​រវាង​អឺរ៉ុប​ខាង​កើត​ និង​អា​ស៊ី​ភាគ​​ខាង​លិច​ គឺ​ជា​ព្រំ​ប្រ​ទល់​ថ្មី​មួយ​សម្រាប់​ការ​ប្រ​ណាំង​ហ្វមមូ​ឡា​វ័ន​​ ។ អាស៊ែ​បៃ​ហ្សង់​គឺ​ជា​ប្រ​ទេស​អឺ​រ៉ុប​ដ៏​ទំនើប​ជឿន​លឿន​ដែល​បង្កើត​បាន​នូវ​កត្តិ​ស័ព្ទ​ក្នុង​នាម​ជា​មជ្ឈ​មណ្ឌល​កីឡា​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ។ រដ្ឋ​មន្ត្រី​រូប​នេះ​បាន​បន្ត​ថា​ ៖ «​កុងត្រា​ដែល​នាំ​យក​ហ្វមមូ​ឡា​វ័ន​មក​កាន់​ទី​ក្រុង​បា​គូ​​ គឺ​ជា​ការ​បើក​សករាជ​ថ្មី​មួយ​នៅ​ក្នុង​ជោគ​ជ័យ​នៃ​ការ​ទាក់​ទាញ​ព្រឹត្តិ​ការ​ណ៍​កីឡា​ធំ​ៗ​លើ​លោក​ផ្សេង​ៗ​ទៀត​មក​កាន់​ប្រ​ទេស​របស់​យើង ។ ​​ទី​លាន​ប្រ​ណាំង​ដែល​យើង​នឹង​រៀប​ចំ​គម្រោង​គូរ​ប្លង់​ គឺ​ប្រ​ហាក់​ហែល​គ្នា​ទៅ​នឹង​ទី​លាន​ប្រ​ណាំង​របស់​ហ្វមមូ​ឡា​វ័ន​នានា​ដែល​មាន​ស្រាប់​នៅ​តាម​បណ្តា​ប្រ​ទេស​លើ​លោក» ។ 

សូមបញ្ជាក់​ថា ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​ត្រូវបាន​បង្កើត​ឡើង​នា​ឆ្នាំ១៩៥០ ក្រោយ​កិច្ច​សហ​ការ​ពី​សហ​ព័ន្ធ​ប្រ​ណាំង​រថយន្ត​អន្ត​រ​ជាតិ (FIA) ​។​ មួយ​រដូវ​កាល​ប្រ​ណាំង​គឺ​មាន​បែង​ចែក​ជា​កម្ម​វិធី​ដែល​ប្រើ​ពាក្យ Grand Prix ​នៅ​ខាង​ចុង ។ ទោះ​ជា​យ៉ាង​ណា F1មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ និង​បញ្ចូល​ទៅ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូ​ឡាំ​ពិក​ឡើយ បើ​ទោះ​ណា​មាន​ការ​ស្នើ​សុំ​ជាច្រើន​លើកដ្បិត​វា​ជា​ប្រ​ភទ​កី​ឡា​ដែល​ប្រ​ណាំង​ប្រ​ជែង​ផ្នែក​គ្រឿង​ម៉ា​ស៊ីន ពោល​គឺ​មិន​មែន​ដោយ​កម្លាំង​មនុស្ស​ឡើយ ៕