ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង​100​នាក់​ស្លា.ប់​ក្នុង​ការ​ប្រយុទ្ធគ្នា​នានា​នៅ​លីប៊ី​ ពួក​បរ​ទេស​នាំគ្នា​ចាក​ចេញ

9 ឆ្នាំ មុន

ការប្រយុទ្ធ​បង្ហូរឈាម​គ្នា​មិន​ឈប់​ឈរ​រវាង​ពួក​ជីវពល​ប្រដាប់​អាវុធ​​ ការ​វាយ​ប្រហារ​ប្រឆាំង​ក្បួន​រថយន្ត​ការ​ទូត​អង់​គ្លេស​ ការ​កើ​ន​ឡើង​នៃ​អំពើ​ហិ.ង្សា​នៅ​លីប៊ី​ ញ៉ាំង​ឱ្យ​​ប្រទេស​លោកខាង​លិច​អំពាវនាវ​ដល់​ជន​ជាតិ​​ពួកគេ​ឱ្យ​ចាកចេញ​ពី​ប្រទេស​នេះ​ដែល​កំពុង​ធ្លាក់​ក្នុង​ភាព​វឹក​វរ​ចលា​ចល​ បន្ទាប់​ពី​ការ​ជម្លៀស​បុគ្គ​លិក​ការទូត​អាមេ​រិក​ចេញ ។​

ការប្រយុទ្ធ​បង្ហូរឈាម​គ្នា​មិន​ឈប់​ឈរ​រវាង​ពួក​ជីវពល​ប្រដាប់​អាវុធ​​ ការ​វាយ​ប្រហារ​ប្រឆាំង​ក្បួន​រថយន្ត​ការ​ទូត​អង់​គ្លេស​ ការ​កើ​ន​ឡើង​នៃ​អំពើ​ហិង្សា​នៅ​លីប៊ី​ ញ៉ាំង​ឱ្យ​​ប្រទេស​លោកខាង​លិច​អំពាវនាវ​ដល់​ជន​ជាតិ​​ពួកគេ​ឱ្យ​ចាកចេញ​ពី​ប្រទេស​នេះ​ដែល​កំពុង​ធ្លាក់​ក្នុង​ភាព​វឹក​វរ​ចលា​ចល​ បន្ទាប់​ពី​ការ​ជម្លៀស​បុគ្គ​លិក​ការទូត​អាមេ​រិក​ចេញ ។​

យោងតាម​តុល្យ​ការ​ថ្មី​មួយ​របស់​ក្រសួង​សុខា​ភិបាល​លីប៊ី​ ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃទី​២៧ កក្កដា​​ថា​ មនុស្ស​យ៉ាងតិច​៩៧​នាក់​បាន​​ត្រូវ​ស្លាប់ ហើយ​ជាង​៤០០​​នាក់​ទៀត​ត្រូវ​របួស​រយៈ​ពេល​​២​​​សប្តាហ៍​នៃ​ការ​ប្រយុទ្ធគ្នារវាង​​ពួក​ជីវ​ពល​ដែល​ប្រជែងគ្នា​នៅ​ទីក្រុង​ទ្រីប៉ូលី ។​
នៅ​ទីក្រុង​បេន​ហ្គា​ហ្ស៊ី​ភាគ​ខាង​កើត​​ប្រទេស​ មនុស្ស​យ៉ាង​តិច​៣៨​នាក់​ភាគ​ច្រើន​ជា​ទាហាន​បាន​ត្រូវ​ស្លាប់​រយៈ​ពេល​២៤​ម៉ោង​​ចុង​ក្រោយ​នេះ​ក្នុង​ការប្រយុទ្ធគ្នា​រវាង​​កង​ទ័ព និង​បណ្តា​ក្រុម​អ៊ិស្លាម​​និយម ។​

នៅ​រដ្ឋ​ធានី​ទ្រីប៉ូលី​ ការ​ប្រយុទ្ធគ្នា​នៅតែ​ខ្លាំង​ក្លា​កាលពីថ្ងៃ​​ទី​២៧ កក្កដា​ រវាង​ពួក​ជីវ​ពល​ដែល​ប្រជែងគ្នា​នៅ​ជុំវិញ​ព្រលាន​យន្ត​ហោះ​ និង​ក្នុង​សង្កាត់​ជាច្រើន​ទៀត​នា​ភាគខាង​ត្បូង​ក្រុង​ ជា​កន្លែង​ផ្ទុះ​ការប៉ះ​ទង្គិចគ្នា​ចាប​់តាំងពី​ថ្ងៃទី​១៣​ កក្កដា​មក ។​ អ្នក​នាំ​ពាក្យ​ក្រសួងការ​បរ​ទេស​អេហ្ស៊ីប លោក​បាដ្រ៍​អាប់​ ឌីឡាទី​ ​គូស​បញ្ជាក់​កាល​ពីថ្ងៃ​​ទី​២៧​ កក្កដា​ ប្រាប់ AFP ថា មនុស្ស​២៣​នាក់​ក្នុង​នោះ​មាន​ជន​ជាតិ​អេហ្ស៊ីប​ច្រើន​នាក់​ផង​បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​ធ្លាក់​គ្រាប់​រុ៉ក្កែត​១គ្រាប់​​លើ​ផ្ទះ​​របស់​ពួក​គេ ។​

ក្នុងបរិយា​កាស​នៃ​អំពើ​ហិង្សា​បែប​នេះ​ បណ្តា​ប្រទេស​លោក​ខាង​លិច​ ក្នុង​នោះ​​​មាន​អង់​​គ្លេស ​និង​អាល្លឺម៉ង់​ជា​ដើម​​បាន​អំពាវនាវ​ដល់​ជន​ជាតិ​ខ្លួន​ឱ្យ​ចាក​ចេញ​ពី​លីប៊ី​ ជា​កន្លែង​​ដែល​ក្បួន​រថយន្ត​មួយ​របស់​ស្ថានទូត​អង់​​គ្លេស​រង​ការ​​វាយ​ប្រហារ​កាលពី​ថ្ងៃ​ទី​២៧ កក្កដា​ តែ​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ ។​ សហ​រដ្ឋ​អាមេរិក​ដែល​ស្ថាន​ទូត​ខ្លួន​ស្ថិត​នៅ​តាម​ផ្លូវ​​ទៅ​ព្រលាន​យន្ត​​ហោះ​ជា​កន្លែង​កើត​មាន​ការ​ប្រយុទ្ធគ្នា​បាន​ជម្លៀស​បុគ្គ​លិក​របស់​ខ្លួន​ចេញ​កាលពីថ្ងៃ​ទី​២៦ កក្កដា​ តាម​ផ្លូវ​គោក​ ក្រោម​កិច្ច​ការពារពី​អាកាស ។​

ក្រសួង​ការ​បរទេស​អាល្លឺម៉ង់​គូស​បញ្ជាក់​កាល​ពី​ថ្ងៃទី​២៧ កក្កដា​ថា​ សភាព​ការណ៍​នៅ​លីប៊ី​ពិត​ជា​មិន​អាច​វាយ​តម្លៃ​ជាមុន​​បាន​ ហើយ ពុំ​ប្រាកដ​ប្រជា​ឡើយ ។​ប្រទេស​ឯទៀតៗ​ក្រៅ​ពី​អាល្លឺម៉ង់​​ និង​អង់​គ្លេស​ដូចជា​ បែល​ហ្ស៊ិក​ តួកគី​ អេស្ប៉ាញ​ ឬ​កោះ​ម៉ាល់​ជា​ដើម ក៏​បាន​អំពាវ​នាវ​ឱ្យ​​ជនជាតិ​ពួក​គេ​ចាក​ចេញ​ពី​លីប៊ី​ដែរ ។​អាជ្ញាធរ​លីប៊ី​​ពុំ​អាច​គ្រប់គ្រង​​ពួក​ជីវ​ពល​​ជា​ច្រើន​សិប​​ក្រុមដែល​​សុទ្ធតែ​ជាអ្នក​ធ្វើ​ច្បាប់​​​ក្នុង​ប្រទេស​ចាប់​តាំងពី​ការ​ផ្តួល​រំលំ​​របប​លោក​មូអា​ម៉ា​ កាដា​ហ្វី​ កាល​ពីឆ្នាំ​២០១១​​ ​មក ។​ កាល​ស្ថិត​ក្រោម​របប​លោក​កាដាហ្វី​ លីប៊ី​ជា​ប្រទេស​រីក​ចម្រើន និង​មាន​លុយ​ច្រើន​មួយ​អាច​ដើរ​ជួយ​ប្រទេសជាច្រើន​នៅ​អាហ្វ្រិក និង​មជ្ឈឹម​បូព៌​ា ។​

ការ​ប៉ះ​ទង្គិចគ្នា​​នៅ​ជុំវិញ​ព្រលាន​យន្ត​ហោះ​​​ក្រុងទ្រីប៉ូលី​ចាប់​​ផ្តើម​ពី​ថ្ងៃទី​១៣ កក្កដា​មក ក្រោយ​ការ​វាយ​ប្រហារ​របស់​ពួក​អ៊ិស្លាម​និយម​ និង​អតីត​ពួក​ជីវ​ពល​មក​ពី​ទីក្រុង​មីស្ត្រា​តា ដែល​បុ៉ន​ប៉ង​វាយ​បណ្តេញ​ពួក​ជីវ​ពល​ប្រដាប់​អាវុធ​​មក​ពី​ទីក្រុង​ ZENTEN ដែល​គ្រប់​គ្រង​ព្រលាន​យន្ត​ហោះ​ ៕​