ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុំ ចំរើន​ ស្ងប់​ចិត្ត​ក្រោយ​សង​សឹក​ ឯម​ លី​ថូ​​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​ទី​បំផុត​អារម្មណ៍​ពុុះ​កញ្ជ្រោល​របស់​កីឡា​ករ​ អ៊ុំ ចំរើន​ ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​ ត្រូវ​បាន​រម្ងាប់​ហើយ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡា​ករ​ ឯម លី​ថូ​ ក្នុង​ជំនួប​សង​សឹក​ដ៏​ក្តៅ​គគុក​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ ។ នេះ​ជា​លទ្ធ​ផល​ដ៏​សំខាន់​មួយ​ដែល​កីឡា​ករ​រូប​នេះ​ចង់​បាន​បំផុត​ មុន​ការ​ប្រលង​បញ្ចប់​ថ្នាក់​បាក់​ឌុប​របស់​គេ​ នៅ​ថ្ងៃ​ទី​៤​ និង​ទី​៥ សីហា ខាង​មុខ ។

រាជ​ធានី​ភ្នំពេញ ៖ នៅ​ទី​បំផុត​អារម្មណ៍​ពុុះ​កញ្ជ្រោល​របស់​កីឡា​ករ​ អ៊ុំ ចំរើន​ ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​ ត្រូវ​បាន​រម្ងាប់​ហើយ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡា​ករ​ ឯម លី​ថូ​ ក្នុង​ជំនួប​សង​សឹក​ដ៏​ក្តៅ​គគុក​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ ។ នេះ​ជា​លទ្ធ​ផល​ដ៏​សំខាន់​មួយ​ដែល​កីឡា​ករ​រូប​នេះ​ចង់​បាន​បំផុត​ មុន​ការ​ប្រលង​បញ្ចប់​ថ្នាក់​បាក់​ឌុប​របស់​គេ​ នៅ​ថ្ងៃ​ទី​៤​ និង​ទី​៥ សីហា ខាង​មុខ ។

គ្មាន​អ្នក​ណា​មិន​ភ្ញាក់​ផ្អើល​នោះ​ទេ ក្នុង​ពេល​ដែល​កីឡា​ករ​ អ៊ុំ​ ចំរើន​ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ​សម្រេច​ចិត្ត​ឡើង​សង​សឹក​ជាមួយ​កីឡា​ករ​ ឯម​ លី​ថូ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ៍​សែន​ជ័យ​ កាល​ពី​ថ្ងៃ​ទី​២៥​ កក្កដា នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ ក្នុង​ពេល​ការ​ប្រលង​បាក់​ឌុប​របស់​គេ​ កាន់​តែ​រំកិល​ជិត​ដល់​ ។ មនុស្ស​តិច​ណាស់​ជឿ​ថា​គេ​អាច​ឈ្នះ​ដោយ​សារ​ទី​១​ កីឡា​ករ ឯម​ លី​ថូ​ ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​ពិបាក​ទប់​ជាប់​ ។ ទី​២​ ឯម​ លី​ថូ​ ធ្លាប់​ផ្តួល​គេ​ឱ្យ​សន្លប់​ម្តង​​ហើយ​ក្នុង​ទឹក​ទី​១​ និង​ទី​៣​ គឺ​ដោយ​សារ​តែ​កីឡា​ករ​ អ៊ុំ​ ចំរើន​ ពេល​នេះ​ មិន​មាន​ពេល​ហ្វឹក​ហាត់​ក្នុង​ក្លិប​ប្រដាល់​ជាប់​លាប់​នោះ​ទេ ព្រោះ​តែ​ជាប់​ត្រៀម​ប្រលង​បញ្ចប់​ថ្នាក់​ទី​១២​ ។ រវាង​ពួក​គេ​ បើ​និយាយ​ពី​កេរ្តិ៍​ឈ្មោះ​ គឺ​កំពុង​ឡើង​​កូដ​ដូច​គ្នា យ៉ាង​ណា​ក៏​ដោយ​ ចំពោះ​ទឹក​ដៃ​ និង​បច្ចេក​ទេស​គ្មាន​អ្នក​ណា​ជឿ​ជាក់​នោះ​ទេថា​កីឡា​ករ​ អ៊ុំ ចំរើន​ នឹង​អាច​ទៅ​រួច​ជាមួយ​កីឡា​ករ​ ឯម​ លី​ថូ​ ។

កីឡា​ករ​ អ៊ុំ​ ចំរើន​ ប្រាប់​ថា សប្បាយ​ចិត្ត​ណាស់​ដែល​អាច​សង​សឹក​ និង​បាន​លុប​ភាព​អាមា៉ស់​ ដែល​ធ្លាប់​ផ្តល់​ឱ្យ​ដោយ​កីឡា​ករ​ ឯម​ លី​ថូ​ ដើម្បី​រក្សា​ក្រេ​ឌីត​ ។ គេ​ចាត់​ទុក​ថា ជ័យ​ជម្នះ​នោះ​គឺ​ជា​មោទ​ន​ភាព​ធំ​មួយ​ក្នុង​ពេល​ដែល​គេ​មិន​មាន​​ពេល​ហ្វឹក​ហាត់​គ្រប់​គ្រាន់​បំប៉ន​សមត្ថ​ភាព​ និង​កំពុង​វក់​វី​ខ្លាំង​ ជាមួយ​ការ​​ត្រៀម​ប្រលង​បញ្ចប់​ថ្នាក់​ទី​១២​​ច្រើន​ជាង ។ កីឡា​ករ​រូប​នេះ​បញ្ជាក់​ក្រោយ​ឈ្នះ​គូ​សង​សឹក​ថា «កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៥​ កក្កដា នោះ​ ខ្ញុំ​មិន​​ត្រូវ​ឡើង​សង​សឹក​ជាមួយ​គាត់​ (ឯម​ លី​ថូ) នោះ​ទេ ព្រោះ​គិត​ថា ទី​១​រវល់​រៀន​គួ​ត្រៀម​ប្រលង​បាក់​ឌុប​ និង​ទី​២​ គិត​ថា​បើ​ឡើង​ពេល​នេះ​គឺ​មិន​ខុស​ពី​ឡើង​មក​ចាញ់​ទៀត​នោះ​ទេ ប៉ុន្តែ​មក​ពី​ខ្ញុំ​មិន​ស្ងប់​ចិត្ត​ ទើប​សុខ​ចិត្ត​ឡើង​ប្រកួត​​ដើម្បី​កុំ​ឱ្យ​អារម្មណ៍​ពុះ​កញ្ជ្រោល​នោះ​ប៉ះ​ពាល់​ដល់​ថ្ងៃ​ប្រលង​បាក់​ឌុប​របស់​ខ្ញុំ​!» ។ អ៊ុំ​ ចំរើន​ ទទួល​ស្គាល់​ថា នោះ​ជា​ការ​ប្រថុយ​ប្រថាន​​ដែល​ខ្លួន​សម្រេច​ចិត្ត​សង​សឹក​ជើង​ខ្លាំង​ម្នាក់​ ក្នុង​ពេល​សកម្ម​ភាព​ត្រៀម​ប្រលង​ស្លាប់​រស់​ ក៏​ជា​សម្ពាធ​ពិបាក​ដក​ឃ្លា ។ គេ​មាន​ឱកាស​ហ្វឹក​ហាត់​តែ​ពីរ​បី​ល្ងាច​ប៉ុណ្ណោះ​ នៅ​មុន​ឡើង​រេញ​​ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​រៀន​គួ​ប្រចាំ​ថ្ងៃ​ ។ អីុ​ចឹង​ហើយ​ ទើប​កីឡា​ករ​រូប​នេះ​​យល់​ថា​ ជ័យ​ជម្នះ​ដែល​គេ​សង​សឹក​បាន​ គឺ​ដោយ​សារ​ទឹក​ចិត្ត​ពុះ​កញ្ជ្រោល​ដែល​រុញ​ឱ្យ​គេ​ប្រឹង​វាយ​មិន​ញញើត​ដៃ​រហូត​គ្រប់​គ្រង​ឆាក​ប្រយុទ្ធ​ឱ្យ​មាន​ប្រៀប​លើ​កីឡា​ករ​ ឯម​ លី​ថូ​ ។ ដ្បិត​ថា កីឡា​ករ​ ឯម លី​ថូ​ វាយ​បក​បាន​ល្អ​ និង​មាន​សន្ទុះ​មិន​ខុស​ពី​សព្វ​ដង​ ក៏​កម្រិត​វាយ​កែង​ និង​មា៉ត់​​ផាំង​ៗ​របស់​ អ៊ុំ​ ចំរើន​ នៅ​តែ​អាច​រក្សា​លំនឹង​បាន​ល្អ​​រហូត​ដល់​ទឹក​ទី​៥​ ។ ការ​ប្រកួត​សង​សឹក​របស់​ពួក​គេ​ត្រូវ​គេ​ឱ្យ​ពិន្ទុ​ថា កក្រើក​ និង​រញ្ជួយ​សង្វៀន​ ខណៈ​ដែល​មនុស្ស​យា៉ង​ហោច​៨០%​សរ​សើរ​ថា​ ជក់​ចិត្ត​តាំង​ពី​ដើម​ទី​រហូត​ដល់​ចប់​ការ​ប្រកួត​ ។ អ៊ុំ​ ចំរើន​ ប្រាប់​ថា ទោះ​​ត្រឹម​ឈ្នះ​ពិន្ទុ​ ក៏​រំភើប​​ចិត្តដែរ​ ព្រោះ​បើ​ចាញ់​ម្តង​ទៀត​ ពិត​ជា​ពិបាក​ប្រឈម​នៅ​លើ​សង្វៀន​ ហើយ​ស្រួល​មិន​ស្រួល​នឹង​ប៉ះ​ទង្គិច​ដល់​អារម្មណ៍​នៅ​ថ្ងៃ​ប្រលង​បាក់​ឌុប​នោះ​ផង​ ដោយ​សារ​តែ​គេ​ជា​បុគ្គល​ដែល​ឈ្លក់​​វង្វេង​នឹង​លទ្ធ​ផល​ចាញ​់​ឈ្នះ​នៅ​ក្នុង​ពិភព​ប្រដាល់​បែប​នេះ​ ។ ក្រោយ​បញ្ចប់​ការ​ប្រលង​ ប្រសិន​ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន​គេ​សន្យា​ថា នឹង​ធ្វើ​ឱ្យ​កាន់​តែ​កក្រើក​ក្នុង​អាជីព​ប្រដាល់​ បើ​ទោះ​ជា​ដឹង​ថា មុខ​របរ​នេះ​ទទួល​កម្រៃ​តិច​ឈឺ​ខ្លួន​ច្រើន​ ហើយ​មិន​អាច​គ្រប់​គ្រាន់​សម្រាប់​ការ​រស់​នៅ​ជាក់​ស្តែងក្តី​ ៕