ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុ​លា​ការ​ខេត្ត​សៀម​រាប ផ្តន្ទាទោ​សបុរស​ជនជា​តិស្វីស​វ័យ​៦៧​ឆ្នាំ​ម្នាក់ឲ្យជា​ប់គុ​​ក២ឆ្នាំ ​និ​ងបណ្តេញ​ចេញពីប្រទេស​ជារៀង​រហូត

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ នៅ​ទី​បំផុត​តុលា​ការ​ខត្តសៀម​រាបបា​ន​​ស​ម្រេ​ចផ្ត​ន្ទា​ទោ​សលោ​​ក​ រូ​ដូ​ល​ស៏ ​អ៊ីកនូចែ​ល( R​udolf Ek​nujhel​ )ជា​ជន​ជាតិស្វី​សវ័យ​៦៧ឆ្នាំ ដែល​ឧស្សា​ហ៏​ប្រព្រឹត្ត​​រឿង​អា​ស្រូវ​ផ្លូវ​ភេទ​ជាមួ​យកុមា​រភេ​ទដូច​គ្នា​​ ​ឲ្យ​ជា​ប់គុករ​យៈ​ពេ​ល​២​ឆ្នាំ​ និងប​ណ្តេញ​ចេញ​ពីព្រះ​រាជា​ណាចក្រ​កម្ពុជា​ជារៀងរ​ហូត ក្រោម​បទ​ចោទ​ប្រកាន់​ទិញ​​ពេ​ស្យា​កម្ម​កុមា​រ។​

លោក​សួ​ន សុភា​​ មេ​​ធាវី​ការ​ពារក្តីឲ្យជន​ជាប់ចោទ​ឈ្មោះ រូដូ​លស៏ អ៊ីក​នូចែ​ល(Rud​olf Eknujhel​)​ បាន​ថ្លែង​ថា​ សាល​ក្រម​ផ្តន្ទា​ទោស​កូន​ក្តី​របស់​លោក​ត្រូវ​បាន​ប្រកាស​ជា​សាធារ​ណៈ​ កា​ល​ពីព្រឹក​ថ្ងៃទី​​​២៥ កក្កដា ដោយ​លោក​ចៅ​ក្រ​ម ឆា​យ គង់ ​​បន្ទាប់ពីបើ​​កសវនាកា​រតាម​រយៈ​ក្រុម​ប្រឹ​ក្សា កាល​ពីព្រឹកថ្ងៃ​ទី១៦ កក្តដា ​កន្លង​ទៅ​។ លោក​មេ​ធាវី​បន្ត​ថា នៅ​ក្នុង​រឿង​នេះ​ចៅក្រមបានស​ម្រេចផ្តន្ទាទោ​​សឲ្យកូ​នក្តីលោក​ជាប់​គុករ​យៈពេ​ល២ឆ្នាំ ​តែ​អនុវត្តទោ​សនៅ​ក្នុង​ពន្ធនា​គារ​មួយ​ឆ្នាំ និង​ព្យួ​រ​ទោសរ​យៈ​ពេល​មួយ​ឆ្នាំ​ ព្រម​ទាំ​ងតម្រូវ​ឲ្យ​ប​ង់ប្រាក់​សំណ​ងទៅ​ដើម​បណ្តឹចំ​នួន១​០លា​នរៀ​ល។ ​លើ​សពីនោះ​​ទៅទៀត​មិនអ​​នុញ្ញា​តឲ្យ​បន្ត​ស្នាក់​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​តទៅ​ទៀត ​ក្រោយ​ពី​អនុវត្តន៏ទោស​នៅក្នុងពន្ធនា​គាររួចរា​ល់។

លោក​ធ្លាប់​បានប​ញ្ជាក់​​នៅក្នុង​សេចក្តីស​ន្និដ្ឋា​នក្នុងស​វនាការ​ថា កូ​នក្តីរប​ស់លោ​កជា​មនុស្សវ័​យចា​ស់ និង​មាន​ជំងឺ​​ប្រ​ចាំ​កាយ​ធ្ងន់​ធ្ងរ ​ដូចជា​ជំងឺ​​ម​ហា​រីក ​ពោះ​វៀន ​ជំងឺ​​បេះ​ដូង​ ដែល​តម្រូវ​ឲ្យ​ក្រុម​វេជ្ជ​បណ្ឌិ​ត​ធ្វើ​ការវះ​កា​ត់ជា​បន្ទាន់ និង​ទទួល​ទាន​ថ្នាំ​ជា​ប្រចាំ​ បើ​ពុំ​នោះ​គាត់​នឹង​ត្រូវ​ជួប​គ្រោះ​ថ្នាក់​ដល់​ជីវិត​។​

សូម​បញ្ជាក់​ថា ជ​ន​ជា​ប់ចោ​ទឈ្មោះ​រូដូលស៏​ អ៊ីក​នូចែ​ល(R​udolfEkn​ujhel)ជា​ជន​ជា​តិស្វីស ​អាយុ​៦​៧​ឆ្នាំ​ កា​ន់លិ​ខិតឆ្លងដែ​ន F0​084063​ ត្រូវ​បាន​សមត្ថ​កិច្ច​នគរ​បាល​ប្រ​ឆាំងកា​រជួញ​ដូរ​មនុស្ស​ខេត្តឃាត់ខ្លួន​​ ​កាល​ពី​​រសៀល​ថ្ងៃទី​៣១​ តុលា ២០១៣​កន្លង​ទៅ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយជូននៅលើទំព័រ​កាសែតកោះសន្តិភាព