ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាស​​ភាពគូ​ប្រកួត​​ប្រដាល់​​កំពូល​​អ្នក​ប្រយុទ្ធ​​គុន​ខ្មែរ​​វ​គ្គ​3​នៅ​​លើ​រេញ​​ CTN ថ្ងៃ​​អាទិត្យ​​សប្តាហ៍​​នេះ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សមា​ស​ភាព​គូ​ប្រកួត​ប្រដាល់​ដាក់​ទ្រុង​របស់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​៣​នៅ​លើ​សង្វៀន​ CTN នា​ថ្ងៃ​អាទិត្យ​ ទី​២៧​ កក្កដា សប្តាហ៍​នេះ​មាន​ទាំង​អស់​៥​គូ​ និង​៣​ប្រភេទ​ទម្ងន់​ ក្នុង​នោះ​ប្រភេទ​ទម្ងន់​៥៧​គី​ឡូ​ក្រាម​មាន​២​គូ​, ៦០​គីឡូ​ក្រាម​មាន​២​គូ និង​៦៥​គីឡូ​ក្រាម​មាន​១​គូ ។

រាជ​ធានី​ភ្នំពេញ ៖ សមា​ស​ភាព​គូ​ប្រកួត​ប្រដាល់​ដាក់​ទ្រុង​របស់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​៣​នៅ​លើ​សង្វៀន​ CTN នា​ថ្ងៃ​អាទិត្យ​ ទី​២៧​ កក្កដា សប្តាហ៍​នេះ​មាន​ទាំង​អស់​៥​គូ​ និង​៣​ប្រភេទ​ទម្ងន់​ ក្នុង​នោះ​ប្រភេទ​ទម្ងន់​៥៧​គី​ឡូ​ក្រាម​មាន​២​គូ​, ៦០​គីឡូ​ក្រាម​មាន​២​គូ និង​៦៥​គីឡូ​ក្រាម​មាន​១​គូ ។

ក្នុង​ចំណោម​​កីឡា​ករ​ដែល​ជា​បេក្ខ​ភាព​ឡើង​ប្រកួត​វគ្គ​ជម្រុះ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ទាំង​៥​គូ​នេះ​ គេ​ចាប់​អារម្មណ៍​ជាង​គេ​ទៅ​លើ​ជំនួប​ប្រកួត​រវាង​កីឡា​ករ​ ម៉ុន​ រតនា មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ ខេត្ត​ពោធិ៍​សាត់​ និង​កីឡា​ករ​ ស៊ឹម​ ប៊ុន​ស្រ៊ន់​ មក​ពី​ក្លិប​យូ​ដូ​រាជ​សីហ៍​ ដែល​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​​គីឡូ​ក្រាម​ និង​ជំនួប​ប្រកួត​រវាង​កីឡា​ករ​ រិន​ សា​រដ្ឋ​ មក​ពី​ក្លិប​ខេត្ត​ព្រៃ​វែង និង​កីឡា​ករ​ ង៉ែត​ ប៊ុន​ធឿន​ មក​ពី​ក្លិប​ខេត្ត​កំពង់​ធំ​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គី​ឡូ​ក្រាម​ ។

រវាង​ រិន​ សារដ្ឋ​ និង​ ង៉ែត ប៊ុន​ធឿន​ ធ្លាប់​ប្រកួត​ឈ្នះ​ម្តង​ម្នាក់​ដូច​គ្នា​ កាល​ពី​លើក​មុន​ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា នរណា​មាន​សំណាង​រក​បាន​៣​ពិន្ទុ​បន្ថែម​ពេល​ពួក​គេ​ជួប​គ្នា​លើក​នេះ​ទេ ដោយ​សារ​ភាគី​ម្ខាងៗ​ សុទ្ធ​តែ​ជាជើង​ខ្លាំង​ដូច​គ្នា ។ ចំណែក​ ម៉ុន​ រតនា និង​ ស៊ឹម​ ប៊ុន​ស្រ៊ន់​ ក៏​ធ្លាប់​ប្រកួត​ឈ្នះ​ម្តង​ម្នាក់​ដូច​គ្នា​ដែរកាល​ពី​លើក​មុន​ ទើប​ធ្វើ​ឱ្យ​​ពួក​គេ​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិក​ជន​តាម​រយៈ​ថ្វី​ដៃ​ផ្តួល​គូ​ប្រកួត​នៅ​លើ​សង្វៀន​ ។ ទោះ​បី​យា៉ង​ណា​ រវាង​កីឡា​ករ​ទាំង​២​គូ​នេះ​គ្មាន​នរ​ណា​ហា៊ន​អះ​អាង​ទុក​មុន​ពី​លទ្ធ​ផល​ចាញ់​ឈ្នះ​បាន​ឡើយ​ ដូច្នេះ​មាន​តែ​រង់​ចាំ​តាម​ដាន​ការ​ប្រកួត​ជាក់​ស្តែង​ប៉ុណ្ណោះ​ទើប​អាច​​ដឹង​បាន ។

ក្រៅ​ពី​គូ​ចាប់​អារម្មណ៍​២​គូ​នេះ​ទៅ​នៅ​​លើ​សង្វៀន​ដដែល​កីឡា​ករ​៣​គូ​ទៀត​ក៏​ត្រៀម​អង្រួន​សង្វៀន​ឱ្យ​កក្រើក​ផង​ដែរ​ដូច​ជា​ គូ​កីឡា​ករ​ នឿន​ ប៊ុន​ធឿន​ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​ ប្រកួត​ជាមួយ​កីឡា​ករ​ សេង​ ​កំសត់​ មក​ពី​ក្លិប​ខេម​រិន្ទ​មាន​ឫទ្ធិ​ ដែល​គូ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គី​ឡូ​ក្រាម​ ។ ចំណែក​២​គូ​ទៀត​ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គី​ឡូ​ក្រាម​ គឺ​កីឡា​ករ​ សុខ​ វាសនា មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ត​ពោធិ៍​សាត់​ ជួប​ជាមួយ​កីឡា​ករ​ ច្រិច​ កុសល មក​ពី​ក្លិប​ខេត្ត​ត្បូង​ឃ្មុំ​ និង​កីឡា​ករ​ រិគី​ ណា​រដ្ឋ​ មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ​ ជួប​ជាមួយ​កីឡា​ករ ថៃ​ ប៊ុន​តត មក​ពី​ក្លិប​នាគ​រាជ​គុន​ខ្មែរ ៕