ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​សាន់ ហ្វឺ​រី​​ ជួប​អា​ឡិច​សាន់​ឌ័រ អ៊ូស្ទី​ណូវ​​ ខណៈ​ស៊ី​សូ​រ៉ា​ ដក​ខ្លួន​

9 ឆ្នាំ មុន

កីឡាករ​ប្រ​ដាល់​ទម្ងន់​ធ្ងន់​អង់​គ្លេស​ថៃ​សាន់ ហ្វឺ​រី​ នឹង​ឡើង​សង្វៀន​ប្រ​កួត​ជា​មួយ​កីឡាករ​បេឡា​រុស​អា​ឡិច​សាន់​ឌ័រ អ៊ូ​ស្ទី​ណូវ​ នៅ​សង្វៀន Phones 4u Arena ក្រុង Manchester ប្រ​ទេស​អង់​គ្លេស​ នា​រាត្រី​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​​បន្ទាប់​ពី​ការ​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោករបស់​​គេ​​ជា​មួយ​កីឡាករ​មិត្តរួម​ជាតិ​ ឌី​រ៉េក ស៊ី​សូ​រ៉ា​ ត្រូវ​បាន​លុប​ចោល ។

ហ្វឺ​រី​ វ័យ​២៥​ឆ្នាំ​អាច​ទុក​ជា​កីឡាករ​ជើង​ខ្លាំង​ជំ​នាន់​ថ្មី​របស់​អង់​គ្លេស​ ។ ២២ប្រ​កួត​ដែល​គេ​បាន​ឆ្លង​កាត់​នៅ​លើ​សង្វៀន​ គឺ​មិន​ដែល​បរា​ជ័យ​ម្តង​ណា​ឡើយ ។ អ្វី​ដែល​កាន់​តែ​ពិ​សេស​ គឺ​គេ​ធ្លាប់​បាន​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ដល់​ទៅ​១៦​លើក ។ ប្រ​កួត​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ដើមឆ្នាំ​នេះ​ ផ្តួល​កីឡាករ​អា​មេរិក​ Joey Abell ​ឱ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​៤ ។

ធ្លាប់​បាន​ជួប​ប្រ​ទះ​ការ​ខក​បំណង​ដូចជា​ពេល​នេះ​២លើក​រួច​មក​ហើយជា​មួយ​កីឡាករ​ដេវីដ ហេ​​ ។ យ៉ាង​ណា​ក៏​ដោយ ការ​ឡើង​សង្វៀន​​របស់​គេ​នៅ​ពេល​នេះ​ គឺ​ជា​ការ​ជម្នះ​​ចិត្ត​មួយ​​ផងដែរ ។ គេ​បាន​ថ្លែង​ថា​ ៖ «ខ្ញុំ​បាន​​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ជាច្រើន​ខែ​មក​ហើយ​ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ឡើង​ប្រ​កួត​ បើ​ទោះ​ណា​ កីឡាករ​ដែល​ខ្ញុំ​ត្រូវ​ជួប​ខ្លាំង​ប៉ុនណា​ក៏​ដោយ ។ ខ្ញុំ​នឹង​បញ្ចេញ​កំហឹង​ទាំង​អស់​លើ​ពួក​គេ» ។​
ឯកីឡាករ​អ៊ូ​ស្ទី​ណូ​វ វិញ​ ៣០​ប្រ​កួត​ គឺ​គេ​ចាញ់​តែ​១​លើក​ប៉ុណ្ណោះ ។ គេ​ធ្លាប់​ផ្តួល​គូ​ប្រ​កួត​ឱ្យ​សន្លប់​២១​លើក ។ សូមបញ្ជាក់​ថា កីឡាករ​វ័យ​៣៧​ឆ្នាំ​រូប​នេះ​ហើយ​ដែល​ធ្វើ​​ឱ្យ​ស៊ី​សូ​រ៉ា​ បាក​់​ដៃ​អំ​ឡុង​ពេល​ហាត់​សម ៕