ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​​ប្រកួត​កីឡា​​កាយ​សម្ព័ន្ធ​​ជ្រើស​រើស​​ជើង​ឯក​​ថ្នាក់​ជាតិ​​ប្រចាំ​ឆ្នាំ​​2014

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​ជ្រើស​រើស​ជើង​ឯក​ទូ​ទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០១៤​ ដែល​រៀប​ចំ​ធ្វើ​ឡើង​ដោយ​ក្រសួង​អប់រំ​យុវ​ជន​ និង​កីឡា នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី​២៤​ កក្កដា នៅ​ក្នុង​សាល​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​ នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ដែល​តាម​គម្រោង​កម្ម​វិធី​ប្រកួត​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៩​ ខែ​ឆ្នាំ​ដដែល​ ។

រាជ​ធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​ជ្រើស​រើស​ជើង​ឯក​ទូ​ទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០១៤​ ដែល​រៀប​ចំ​ធ្វើ​ឡើង​ដោយ​ក្រសួង​អប់រំ​យុវ​ជន​ និង​កីឡា នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី​២៤​ កក្កដា នៅ​ក្នុង​សាល​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​ នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ដែល​តាម​គម្រោង​កម្ម​វិធី​ប្រកួត​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៩​ ខែ​ឆ្នាំ​ដដែល​ ។

ការ​ប្រកួត​ឆ្នាំ​នេះ​មាន​ កីឡា​ករ​-កីឡា​ការិនី​ចូល​រួម​ចំនួន​ជាង​២០០​នាក់​ ក្នុង​​នោះ​កីឡា​ការិនី​មាន​ចំនួន​៧៩​នាក់​​មក​ពី​​ក្លិប​និង​សមា​គម​ចំនួន​១០​រួ​ម​មាន​ ក្លិប​៧​មករា​សែន​ជ័យ​, ខេម​ឃីត​ឃុំ​ខ្វាវ​, ខេម​ឃីត​ត្រពាំង​ឃ្លោក​, ហ្សាក់​កឹះ​មា៉ញ់​, កៀន​រការ​, កំពង់​ត្រឡាច​លើ​, TLC, HRB, One 2 One និង​ក្លិប​កំពង់​ក្តារ ។ កីឡា​ករ​-កីឡា​ការិនី​ទាំង​នោះ​​មាន​២​ប្រភេទ​គឺ កាយ​សម្ព័ន្ធ​អាទិ​ស​ស្ទិក​ (Artistic) និង​កាយ​សម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​ (Aerobic) ។
ការ​ប្រកួត​កីឡា​កាយ​​សម្ព័ន្ធ​ Artistic គឺ​  មាន ៖

វិញ្ញា​សា​ឯក​ត្ត​ជន​ក្រប​ខ័ណ្ឌ​​ក-១​ផ្នែក​បុស សំដែង​លើ​ឧប​ករណ៍​ចំនួន​៥​រួម​មាន​ ៈ កម្រាល​-សេះ​លោត-សេះ​កង-កង​ និង​របារ​ស្រប ។ ឧប​ករណ៍​ជំនាញ​បុរស ក-១ មាន​សេះ​លោត និង​កម្រាល ។ វិញ្ញា​សា​ឯក​ត្ត​ជន​ក្រប​ខ័ណ្ឌ​ ក-១ ផ្នែក​នារី​ សំដែង​លើ​ឧប​ករណ៍​ទាំង​៣ មាន​កម្រាល​-សេះ​លោត និង​ស្នួ​រលំ​នឹង ។ ឧប​ករណ៍​ជំនាញ​នារី​ ក-១ មាន​សេះ​លោត​ និង​ កម្រាល ។ វិញ្ញា​សា​ឯក​ត្ត​ជន​ក្រប​ខ័ណ្ឌ​ ក-២ ផ្នែក​បុរស​ សំដែង​ជាមួយ​ឧប​ករណ៍​៤​ប្រភេទ​គឺ​ កម្រាល​-សេះ​លោត​-សេះ​កង​ និង​កង​ ។ ឧប​ករណ៍​ជំនាញ​បុរស​ក្រប​ខ័ណ្ឌ​ ក-២ គឺ​កម្រាល​ ។ ផ្នែក​នារី​គឺ​ដូច​ក្រប​ខ័ណ្ឌ​​ ក-១​ដែរ គឺ​​ការ​សំដែង​ឧប​ករណ៍​ជំនាញ​សេះ​លោត​ ។

សម្រាប់​ប្រភេទ​កីឡា​កាយ​សម្ព័ន្ធ​ Aerobic គឺ​មាន​វិញ្ញា​សា​ Aerobic ឯក​ត​្ត​ជន​ក្រប​ខ័ណ្ឌ​ ក-១ បុរស​-នារី​, Aerobic គូ​ចម្រុះ​បុរស-នារី​, Aerobic Trio បុរស-​នារី និង​ Aerobic ជា​ក្រុម​ដែល​មាន​គ្នា​៤​នាក់​ ។ ចំពោះ​ក្រប​ខ័ណ្ឌ​ ក-២​វិញ​មាន​ Aerobic ឯក​ត្ត​ជន​បុរស​-នារី​ដូច​ជា​ Aerobic ចម្រុះ​បុរស​-នារី​ និង​ Aerobic Trio បុរស​-នារី ។​ លោក​ ណយ​ ផាណា អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា សម្រាប់​ចំនួន​កីឡា​ករ​-កីឡា​ការិនី​ ដែល​បាន​ដាក់​ពាក្យ​ចូល​ប្រកួត​ក្នុង​ឆ្នាំ​នេះ​ គឺ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​មុន​ដែរ ដោយ​អ្នក​ចូល​រួម​ភាគ​ច្រើន​មាន​វ័យ​ក្មេង​ៗ​ចាប់​ពី​អាយុ​១៣​ឆ្នាំ​ឡើង​ទៅ ។

លោក​បន្ត​ថា ព្រឹត្ត​ិ​ការណ៍​នេះ​ដំណើរ​ការ​ទៅបាន​គឺ​ដោយ​សារ​ក្រសួង​អប់​រំ​យុវ​ជន​ និង​កីឡា​អនុ​ញ្ញាត​ឱ្យ​រៀប​ចំ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ជា​រៀង​រាល់​​ឆ្នាំ​ ដែល​អាច​ឱ្យ​យើង​ជ្រើស​បាន​កីឡា​ករ​-កីឡា​ការិនី​ដែល​មាន​ទេព​កោ​សល្យ​ និង​សមត្ថ​ភាព​ពិ​តប្រាកដ​ ដែល​ជា​ថ្នាល​បន្ត​វេន​ហ្វឹក​ហាត់​ត្រៀម​​ប្រកួត​ដណ្តើម​មេ​ដាយ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣​ខាង​មុខ ។ លោក​បាន​អំពាវ​នាវ​ដល់​បណ្តា​ក្រុម​ហ៊ុន​នានា​មេត្តា​ជួយ​គាំ​ទ្រ​ដល់​វិស័យ​កីឡា​កាយ​​សម្ព័ន្ធ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​អត្ត​ពលិក​យើង​មាន​លទ្ធ​ភាព​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរ​ជាតិ ៕