ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី​ តុង​​ហ៊ី ជួប​ ​កន​ ចន្ថា​ ចំណែក​ ​ឃីម​ ឌី​មា៉​ ​ជួប វីវា៉​ ​បា​ចា ​នៅ​លើ​​រេញ​​ CTN ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​ភ្នំពេញ​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គី​ឡូ​ក្រាម​នៅ​លើ​សង្វៀន​ CTN នា​ថ្ងៃ​​ព្រហ​ស្បតិ៍​ ទី​២៣​ កក្កដា ស្អែក​នេះ​ បាន​​ឈាន​ចូល​ដល់​សប្តាហ៍​ទី​៣​ហើយ​ ។ កីឡា​ករ​ ធី​ តុង​ហ៊ី មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡា​ករ​ កន ចន្ថា មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ ចំណែក​កីឡា​ករ​ ឃីម​ ឌី​មា៉ មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ជួប​ជាមួយ​កីឡា​ករ​ វី​វា៉​ បា​ចា

រាជ​ធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​ភ្នំពេញ​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គី​ឡូ​ក្រាម​នៅ​លើ​សង្វៀន​ CTN នា​ថ្ងៃ​​ព្រហ​ស្បតិ៍​ ទី​២៣​ កក្កដា ស្អែក​នេះ​ បាន​​ឈាន​ចូល​ដល់​សប្តាហ៍​ទី​៣​ហើយ​ ។ កីឡា​ករ​ ធី​ តុង​ហ៊ី មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡា​ករ​ កន ចន្ថា មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ ចំណែក​កីឡា​ករ​ ឃីម​ ឌី​មា៉ មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ជួប​ជាមួយ​កីឡា​ករ​ វី​វា៉​ បា​ចា មក​ពី​ក្លិប​មហិទ្ធិ​ឫទ្ធិ​តា​ដំបង​ដែក​ ។

ធី​ តុង​ហ៊ី​ និង​ កន​ ចន្ថា ឆ្លង​កាត់​ការ​ប្រកួត​បាន​មួយ​លើក​ម្នាក់​រួច​មក​ហើយ​ ក្នុង​នោះ​ ធី​​ តុង​ហ៊ី​ រក​បាន​៣​ពិន្ទុ​ ចំណែក​ កន​ ចន្ថា រក​បាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ ។ ធី តុង​ហ៊ី​ មាន​ភាព​ប៉ិន​ប្រសប់​ខាង​ប្រើ​ស្នៀត​កែង​ និង​ជង្គង់​ ប៉ុន្តែ​ចល​នា​វាយ​ចេញ​របស់​គេ​ហាក់​មាន​ភាព​យឺត​​យ៉ាវ​បន្តិ​ច​ ។ ធី​ តុង​ហ៊ី​ មាន​កម្ពស់​ខ្ពស់​ជាង​ ដូច្នេះ​ កន​ ចន្ថា​ ប្រសិន​ជា​ចង់​យក​ឈ្នះ​គេ​ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ​ ។ ទោះ​បី​យា៉ង​ណា​ កន​ ចន្ថា ក៏​មាន​ចិត្ត​សឿង​ ឯ​ចល​នា​វាយ​ចេញ​របស់​គេ​ក៏​មាន​ភាព​រហ័ស​រហួន​គ្រាន់​បើ​ គ្រាន់​តែ​គេ​ចាញ់​ប្រៀប​កម្ពស់​ ធី​ តុង​ហ៊ី​ បន្តិច​ប៉ុណ្ណោះ​ ។ យ៉ាង​ណា​ក៏​ដោយ​ រវាង​គូ​នេះ​គេ​មាន​ជំនឿ​ចិត្ត​លើ​ ធី តុង​ហ៊ី​ ច្រើន​ជាង​ក្នុង​ការ​ស្វែង​រក​៣​ពិន្ទុ​បន្ថែម ។ 

ប៉ុន្តែ​ ធី តុង​ហ៊ី​ ក៏​មិន​​ហ៊ាន​មើល​ស្រាល​ កន​ ចន្ថា​ នោះ​ដែរ​ ដោយ​សារ​ កន​ ចន្ថា មិន​បណ្តោយ​ឱ្យ​រូប​គេ​ចាញ់​ម្តង​ទៀត​ដោយ​ងាយ​នោះ​ឡើយ​ ។
ឃីម​ ឌីមា៉​ ជួប​ វីវា៉​ បា​ចា​ លើក​នេះ​ គេ​មាន​ជំនឿ​ចិត្ត​ច្រើន​ក្នុង​ការ​ស្វែង​រក​៣​ពិន្ទុ​បន្ថែម​  ទៀត ។ គូ​នេះ​ក៏​ប្រកួត​បាន​មួយ​លើក​ម្នាក់​រួច​​មកហើយ​​ដែរ​ ប៉ុន្តែ​មាន​តែ​ ឃីម​ ឌី​មា៉​ ប៉ុណ្ណោះ​ ដែល​​ទទួល​បាន​៣​ពិន្ទុ​​ពី​ការ​ប្រកួត​លើក​មុន​នោះ​។ ចំណែក​ឯ​ការ​ប្រកួត​លើក​នេះ​ទៀត​ ទោះ​បី​ វីវា៉​ បា​ចា ចង់​ឈ្នះ​ដើម្បី​ទទួល​៣​ពិន្ទុ​ក៏​ដោយ​ក៏​មិន​អាច​ទៅ​រួច​ឡើយ​ ដោយ​សារ​គេ​គ្រាន់​តែ​ជា​អ្នក​ប្រដាល់​​ជើង​ថ្មី​ម្នាក់​ប៉ុណ្ណោះ​ ល្បិច​ប្រយុទ្ធ​នៅ​​លើសង្វៀន​របស់​គេ​ក៏​នៅ​អន់​ បើ​ប្រៀ​ប​ធៀប​ជាមួយ​ ឃីម​ ឌី​មា៉​ នោះ​ ។

ដូច្នេះ​សម្រាប់​ការ​មក​ប៉ះ​ ឃីម​ ឌីមា៉​ លើក​នេះ​ គេ​មាន​សង្ឃឹម​តិច​តួច​បំផុត​ ព្រោះ​ ឃីម ឌី​ម៉ា គេ​គឺ​ជា​កីឡា​ករ​ជើង​ខ្លាំង​មួយ​រូប​ដែល​ពិបាក​យក​ឈ្នះ​បំផុត​ ។ ចាំ​មើល​ វីវា៉​ បាចា អាច​តស៊ូ​ប្រកួត​ជាមួយ​ ឃីម​ ឌី​មា៉​ បាន​ដល់​ទឹក​ទី​៥​ឬ​អត់ ៕