ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ភាព​​ប្លែក​ៗគួរ​ឱ្យ​ចាប់​អារម្មណ៍​នៅ​លើ​ពិភព​លោក​

9 ឆ្នាំ មុន

១-រថយន្ត​គ្មាន​មនុស្ស​បើក​បរ​
ក្រុម​ហ៊ុន​​ហ្គូហ្គល​ បាន​សាក​ល្បង​រថយន្ត​ស្វ័យ​ប្រវត្តិ ដោយ​មិន​បាច់​ប្រើ​អ្នក​បើក​បរ​​នៅ​សារ​មន្ទីរ​កុំ​ព្យូ​ទ័រ​​ ក្នុង​ទី​ក្រុង​​ម៉ាវ​ថេន​វីយូ​​ រដ្ឋ​កាលី​ហ្វ៊័រ​នីញ៉ា​ សហ​រដ្ឋ​អាមេរិក ។

១-រថយន្ត​គ្មាន​មនុស្ស​បើក​បរ​
ក្រុម​ហ៊ុន​​ហ្គូហ្គល​ បាន​សាក​ល្បង​រថយន្ត​ស្វ័យ​ប្រវត្តិ ដោយ​មិន​បាច់​ប្រើ​អ្នក​បើក​បរ​​នៅ​សារ​មន្ទីរ​កុំ​ព្យូ​ទ័រ​​ ក្នុង​ទី​ក្រុង​​ម៉ាវ​ថេន​វីយូ​​ រដ្ឋ​កាលី​ហ្វ៊័រ​នីញ៉ា​ សហ​រដ្ឋ​អាមេរិក ។

២-កាំភ្លើង​ឆ្លាត
ក្រុម​ហ៊ុន​កាំភ្លើង​ Armatix របស់​អាល្លឺ​ម៉ង់​​បាន​​ផលិត​កាំ​ភ្លើង​ខ្លី​ «សែន​ចេះ» ស៊េរី​ថ្មី អាច​បាញ់​បាន​ ដរាប​ណា​អ្នក​ប្រើ​​ពាក់​នាឡិ​កា​ទាក់​ទង​តាម​រលក​​ធាតុ​អាកាស​ ​ប្រសិន​បើ​នៅ​ឆ្ងាយ​ពី​គ្នា​​លើស​ពី​២០​សង្ទី​​​ម៉ែត្រ​ កាំភ្លើង​​មិន​អាច​​ដំណើរ​ការ​បាន​ទេ ។

៣-បំពាក់​ជើង​សិប្ប​និមិត្ត​ដល់​អណ្តើក​
នាយក​​មជ្ឈ​មណ្ឌល​ជួយ​សង្គ្រោះ​អណ្តើក​សមុទ្រ​របស់​អុី​ស្រា​អែល បាន​ថត​រ​ូប​អណ្តើក​យក្ស​ ទុក​ជា​អនុស្សាវ​រីយ៍ ក្រោយ​ពី​សហ​ការ​​ជាមួយ​​និស្សិត​​ក្នុង​វិទ្យា​ល័យ​​​យេរូ​សាឡឹម​​ អាដាស​សា បង្កើត​​ជើង​សិប្ប​និមិត្ត​​ ដល់​អណ្តើ​ក្រោយ​ពី​រង​​គ្រោះ​ថ្នាក់​​ ។ ជើង​សិប្ប​និមិត្ត​នេះ​​​ច្នៃ​ពី​ប្លា​ស្ទិក​ និង​យក​លំនាំ​តាម​ស្លាប​របស់​យន្ត​ហោះ​ប្រដេញ​សហ​រដ្ឋ​អាមេរិក​ ។

៤-​សំយុង​ក្បាល​ដោយ​ពាក់​ស្បែក​​ជើង​ដើរ​លើ​​ពិតាន​
លោក​​កូលីន​ ហ្វើស អាយុ​៣៤​ឆ្នាំ​ ជា​អ្នក​ស្រុក​ស្តេម​ហ្វត ដែល​ពេញ​ចិត្ត​លើ​តួ​សម្តែង «មេក​នីតូ» នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ «អេក្ស​ម៉េន» បាន​ចំណាយ​ទុន​ច្នៃ​ប្រឌិត​​​ស្បែក​ជើង​ស្អិត​​ អាច​ដើរ​លើ​​ពិតាន​ដូច​ជីង​ចក់​បាន​​ ។
លោក កូលីន​ ហ្វើស បញ្ជាក់​ថា ​ស្បែក​ជើង​នេះ​​ងាយ​ស្រួល​ពាក់ ប៉ុន្តែ​​ពិបាក​​ក្នុង​ពេល​ដើរ​​សំយុង​ក្បាល ប្រសិន​បើ​ដាច់​ចរន្ត​​ មេដែក​ឈប់​ដំណើរ​ការរូប​លោក​អាច​ធ្លាក់​បាក់​​ក​មិន​ខាន ។

៥-ក្រុម​ខ្ទើយ​អេស្ប៉ាញ​ដើរ​ជា​ក្បួន​
បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា​​ថត​រូប​ជា​ក្រុម​ ខណៈ​ពេល​ដើរ​ជា​ក្បួន​​នៅ​លើ​កោះ​កាណារី ប្រទេស​អេស្ប៉ាញ ។

៦-​អណ្តើក​កាឡា​ប៉ាកូស​
សិស្ស​បាន​ចោម​រោម​មើល​អណ្តើក​កាឡា​ប៉ា​កូស​ដ៏​ធំ អាយុ​២០​ឆ្នាំ​ ក្រោយ​ពី​បម្លាស់​ទី​ទៅ​រស់​នៅ​​​ឧទ្យាន​​សត្វ «ភីត​ស្បេ៊ើក​ អ៊ែន ភីភី​ជី​ អាក្វា​​រីយ៉ាម» សហ​រដ្ឋ​​អាមេរិក​ ។ អណ្តើក​កាឡា​ប៉ាកូស​ ជា​អណ្តើក​មាន​ទំហំ​ធំ​​​នៅ​លើ​ពិភព​លោក​​ ប្រទះ​ឃើញ​តែ​នៅ​លើ​​កោះ​កាឡា​ប៉ា​កូស ក្នុង​មហា​សមុទ្រ​ប៉ាសុីហ្វិក​ ខាង​ត្បូង ។

៧-​អាហារ «ហែម​ប៊័រ​ហ្គ័រ» បាល់​ទាត់​ពិភព​លោក ២០១៤
បុគ្គលិក​​ក្នុង​ហាង​​ Mcdonald ប្រទេស​ជប៉ុន​​ បាន​បង្ហាញ​អាហារ​ថ្មី​ឈ្មោះ Brazil Burger Beef BBQ ជា​មុខ​ម្ហូប​​សម្រាប់​ស្វាគមន៍​បាល់​ទាត់​ពិភព​លោក​​២០១៤ ដោយ​នំប័ុង​មាន​លក្ខណៈ​ដូច​បាល់​ទាត់​ពិភព​លោក​​២០១៤​​ ជា​ទី​ពេញ​និយម​​របស់​ជន​ជាតិ​ជប៉ុន​ បាន​ដាក់​លក់​ចាប់​តាំង​ពី​​ចាប់​​ផ្តើម​ប្រកួត​រហូត​ដល់​ចប់​ការ​ប្រកួត ។

៨-ខ្ទីង​កើត​កូន​
មេខ្ទីង​​អាមេរិក​​​ខាង​ជើង​​ ​លិទ្ធ​​កូន​ទើប​​កើត​​​នៅ​ក្នុង​ព្រៃ​អភិរក្ស​​ ​របស់​មុិក​សិុក ។ ខ្ទីង​ប្រភេទ​នេះ​​កំពុង​ជិត​ផុត​ពូជ​​ អាច​នៅ​សេស​សល់​ប្រហែល​៣០០​ក្បាល​​ នៅ​លើ​ពិភព​លោក ៕