ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនមូលបត្រ ភីភី លីង បង្ហាញសក្ដានុពលទីផ្សារឧបករណ៍និស្សន្ទក្នុងវេទិកា “ធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ ២០២៦” ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ចអន្តរជាតិ

14 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមក្នុងនាមជាអ្នកតាំងពិព័រណ៍ដែលមានស្តង់ធំជាងគេ​ (Flagship Booth) នៅក្នុង “វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦” ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមមូលបទ «កម្ពុជា៖ កំណើន កាលានុវត្តភាព អនាគត» ។ វេទិកានេះរៀបចំឡើងដោយ សហព័ន្ធសមាគមជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ដោយមានអ្នកចូលរួមប្រមាណ ១,៥០០ នាក់ រួមមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋមន្រ្តី មន្រ្តីរាជការ វិនិយោគិនអន្តរជាតិ សមាគមធុរកិច្ចចិន សហគ្រិន នាយកប្រតិបត្តិក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគអន្តរជាតិ និងកិច្ចសហប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ។ ក្នុងកម្មវិធីនេះដែរ ក៏មានការថ្លែងសុន្ទរកថាពិសេសពីសំណាក់ ឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាផងដែរ ។

អ្វីដែលជាមោទនភាពដ៏ពិសេសសម្រាប់ក្រុមហ៊ុនមូលបត្រ ភីភី លីង គឺការទទួលបាន បណ្ណថ្លែងអំណរគុណ ដែលប្រគល់ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់ក្រុមហ៊ុន នៅក្នុងជំនួបធុរកិច្ចអន្តរជាតិដ៏មានសារៈសំខាន់នេះ ។ ក្នុងនាមជាក្រុមហ៊ុនដែលផ្តល់សេវាកម្មជួញដូរឧបករណ៍និស្សន្ទ ភីភី លីង បានប្រើប្រាស់ស្តង់ពិព័រណ៍ដ៏ធំរបស់ខ្លួន ដើម្បីណែនាំអំពីអាជីវកម្ម ព្រមទាំងជួបពិភាក្សាដោយផ្ទាល់ជាមួយតំណាងធុរកិច្ចជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ។ វត្តមានក្នុងវេទិកានេះ បានផ្តល់ឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះភីភី លីង ដែលបានណែនាំសេវាកម្មជួញដូរឧបករណ៍និស្សន្ទទៅកាន់អតិថិជនសក្តានុពល និងបង្កើតបណ្តាញទំនាក់ទំនងជាមួយវិនិយោគិន អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ក៏ដូចជាដៃគូយុទ្ធសាស្ត្រនាពេលអនាគត ។

កម្មវិធីពេញមួយថ្ងៃត្រូវបានរៀបចំឡើងយ៉ាងសម្បូរបែប រួមមានវេទិកាធុរកិច្ច កិច្ចពិភាក្សាឧស្សាហកម្ម ការធ្វើបទបង្ហាញអំពីឱកាសវិនិយោគ និងការតាំងបង្ហាញផលិតផល សេវាកម្ម មុននឹងបន្តទៅកាន់កម្មវិធីរាត្រីសមោសរ «Cambodia Global Business Night 2026» នាពេលល្ងាច ។ ពិធីពិសាភោជនាហារពេលល្ងាចដើម្បីបង្កើតបណ្តាញទំនាក់ទំនងនេះ បានប្រមូលផ្តុំភ្ញៀវកិត្តិយស និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនរូប ដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចអន្តរជាតិ ។

ជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្រុមហ៊ុនមូលបត្រ ភីភី​ លីង នៅតែបន្តក្នុងការគាំទ្រដល់ការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនិងមូលបត្រនៅកម្ពុជា ពង្រីកបណ្តាញធុរកិច្ចអន្តរជាតិ និងកសាងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ ។ តាមរយៈការចូលរួមក្នុងវេទិកានេះ ក្រុមហ៊ុនមូលបត្រ ភីភី​ លីង មានគោលដៅរួមចំណែកជំរុញការតភ្ជាប់ទីផ្សារហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងស្វែងរកឱកាសថ្មីៗនៅក្នុងសហគមន៍ហិរញ្ញវត្ថុសកល ៕ អត្ថបទសហការ