ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិត ជា មុនីឫទ្ធិ ទទួលពានរង្វាន់ «បេសកជនមិត្តភាព» ក្នុងពិធីប្រគល់ពានរង្វាន់អ័រគីដេ លើកទី ៣ នៅទីក្រុងប៉េកាំង

13 ម៉ោង មុន

ក្រុងប៉េកាំង ៖ នៅថ្ងៃទី ២០ ខែវិច្ឆិកា ពិធីប្រគល់ពានរង្វាន់អ័រគីដេ លើកទី ៣ បានប្រារព្ធឡើងនៅក្នុងសណ្ឋាគាររដ្ឋ ទាវយូថែ ឯទីក្រុងប៉េកាំង ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បាន​ឈ្នះ​ពាន​រង្វាន់ «បេសកជន​មិត្តភាព» ដោយទទួលបានការកោតសសើរ​ថា លោក​បាន​បកប្រែ​ខ្លឹមសារដ៏ប្រណីត​នៃ​វប្បធម៌​ចិនក្នុងយុគសម័យថ្មីទៅ​ជា​ភាសា​ខ្មែរ ហើយ​បានរៀបរាប់​រឿងរ៉ាវអំពី​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​ជូនដល់​សាធារណជន ។ លោកបានរួមចំណែកយ៉ាងច្រើនក្នុងការអប់រំភាសាចិន លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងបាននាំយកកម្មវិធីសប្បុរសធម៌ក្នុងសង្គមស៊ីវិលជូនដល់ប្រជាជនសាមញ្ញម្នាក់ៗ ៕ អត្ថបទសហការ