ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

IHH Healthcare នាំអ្នកសារព័ត៌មានកម្ពុជា ទៅស្វែងយល់ពីបច្ចេកវិទ្យាព្យាបាលទំនើបៗ នៅមន្ទីរពេទ្យល្បីៗក្នុងប្រទេសម៉ាឡេស៊ី

2 ថ្ងៃ មុន

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី ១៧ ខែវិច្ឆកា ឆ្នាំ ២០២៦ មកនេះក្រុមហ៊ុន IHH Healthcare ដែលជាបណ្ដាញមន្ទីពេទ្យល្បីៗ ក្នុងប្រទេសម៉ាឡេស៊ី និងក្នុងតំបន់ បានរៀបចំដំណើរទស្សនកិច្ចសារព័ត៌មាន ជាច្រើនរូបមកពីប្រទេសកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីស្វែងយល់ពីមន្ទីរពេទ្យមួយចំនួន ដែលជាដៃគូរបស់ក្រុមហ៊ុន រួមមាន ៖ មន្ទីពេទ្យ Pantai មន្ទីពេទ្យ Prince Count និងមន្ទីពេទ្យ Gleneagle ជាដើម ។

ដំណើរទស្សនកិច្ចនេះមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៦ ។ អ្នកសារព័ត៌មាននឹងធ្វើដំណើរទៅកាន់មន្ទីរពេទ្យធំៗ ក្នុងប្រទេសម៉ាឡេស៊ី ដែលជាដៃគូរបស់ក្រុមហ៊ុន ក្នុងការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេវាកម្ម ឧបករណ៍ទំនើបៗ ដែលបំពាក់ក្នុងមន្ទីរពេទ្យ និងគ្រូពេទ្យប្រកបដោយជំនាញឯកទេសនានា សម្រាប់អ្នកជំងឺមកពីកម្ពុជា ដែលកំពុងស្វែងរកការព្យាបាល នៅក្នុងប្រទេសម៉ាឡេស៊ី ។ បន្ថែមពីនេះទៀត ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា នឹងមានឱកាសជួបផ្ទាល់ជាមួយគ្រូពេទ្យឯកទេស ក្នុងមន្ទីរពេទ្យល្បីៗ និងការទៅជួបផ្ទាល់ក្នុងការិយាល័យ IHH Malaysia ។

សូមជម្រាបជូនផងដែរថា IHH បានប្រមូលផ្តុំនូវបណ្តាញមន្ទីរពេទ្យ និងគ្រូពេទ្យជំនាញឯកទេស លើផ្នែកថែទាំជាច្រើន ។ តាមរយៈមន្ទីរពេទ្យដែលគួរឱ្យទុកចិត្តរបស់ខ្លួន រួមមាន ៖ មន្ទីរពេទ្យ Gleneagles, មន្ទីរពេទ្យ Island, មន្ទីរពេទ្យ Pantai, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Timberland ក្រុមហ៊ុន IHH ផ្តល់នូវជំនាញឯកទេសយ៉ាងទូលំទូលាយ រួមមាន ៖ ការថែទាំជំងឺមហារីក ការថែទាំបេះដូង សុខភាពខួរក្បាល និងឆ្អឹងកងខ្នង ផ្នែកជំងឺឆ្អឹង សន្លាក់ សុខភាពស្ត្រី និងកុមារ សុខភាពប្រព័ន្ធរំលាយអាហារ និងការថែទាំបង្ការជាមុន ៕ អត្ថបទសហការ