ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហគ្រិន​ខ្មែរ លើក​ស្ទួយ​ឧត្តមភាព​នៃ​ការ​រចនា​សំបក​វេច​ខ្ចប់​ផលិតផល​ខ្មែរ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​១៣ ខែវិច្ឆិកា ឆ្នាំ ​២០២៦ ៖ សហគ្រិន​ខ្មែរ បាន​រៀបចំ «​ពិធី​ប្រកាស​ជ័យ​លា​ភី​ការ​ប្រកួត​រចនា សំបក​វេច​ខ្ចប់ ឆ្នាំ​ ២០២៦» ដើម្បី​អបអរសាទរ​ចំពោះ​ស្នាដៃ​ច្នៃប្រឌិត និង​សមិទ្ធផល​របស់​អ្នក​រចនា​វ័យក្មេង ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​ប្រមាណ ១៣០​នាក់ ដើម្បី​សហការ​គ្នា​ក្នុង ការ​បង្កើត​អត្តសញ្ញាណ​ថ្មី​និង​ការ​រចនា​សំបក​វេច​ខ្ចប់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​ផលិតផល​ក្នុងស្រុក ​។

ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ ប្រតិភូ​រាជរដ្ឋាភិបាល និង​ជានា​យក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ ៖ បាន​សម្តែង នូវ​កិច្ច​ស្វាគមន៍​ចំពោះ​គណៈកម្មការ​វិនិច្ឆ័យ សហគ្រាស​ធុន​តូច និង​មធ្យម អ្នក​រចនា ដៃគូ​សហការ និង​ភ្ញៀវ​កិត្តិយស​ទាំងអស់​ដែល​បាន​ចូលរួម ក្នុង​ឱកាស​អបអរសាទរ​សមិទ្ធផល​នា​ឆ្នាំ​នេះ​ដែល​បាន​បង្ហាញ​ពី របៀប​គំនិត​ច្នៃប្រឌិត ការ​អនុវត្ត​តាម​ស្តង់ដារ និង​ការ​គាំទ្រ​ជាក់ស្តែង អាច​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ​បាន​មាន​ប្រសាសន៍​ថា ​៖ «​កម្មវិធី​នេះ​បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ សោភ័ណ​ភាព​និង​គុណភាព​ក្នុង​ការ​វេច​ខ្ចប់​ប្រកបដោយ​ស្តង់ដា​ដែល​ជា​ឧបករណ៍​យុទ្ធសាស្ត្រ​មួយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម កសាង​តម្លៃ​ម៉ាក​ផលិតផល និង​សមត្ថភាព​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​» ​។

សំបក​វេច​ខ្ចប់​គឺ​លើស​ពី​រូបរាង​ខាងក្រៅ​នៃ​ផលិតផល វា​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​តម្លៃ បង្កើន​ភាព រឺ​ង​មាំ​របស់​អត្តសញ្ញាណ​នៃ​ម៉ាក​ផលិតផល​និង​ជួយ​ឱ្យ​សហគ្រាស​កម្ពុជា​បំពេញ​បាន​តាម​តម្រូវការ​នៃ​ការ​ចូល​ទៅ​កាន់​ទីផ្សារ ​។ ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់ ពី​សក្ដានុពល នៃ​ការ​វេច​ខ្ចប់ ក្នុង​ការ​លើកកម្ពស់​គុណ​តម្លៃ​ផលិតផល​គាំទ្រ​មូលដ្ឋាន​គ្រឹះ​នៃ​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​មាន​ភាព​ប្រកួតប្រជែង​ជាង​មុន និង​ជួយ​ធុរកិច្ច​ក្នុងស្រុក​ឱ្យ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ឧស្សាហកម្ម​តម្រង់ ទិស​នាំ​ចេញ ​។

តាម​រយៈ​កម្មវិធី ការ​ប្រកួត​រចនា​សំបក​វេច​ខ្ចប់​នេះ សហគ្រិន​ខ្មែរ បាន​ភ្ជាប់​ទំនាក់ទំនង​រវាង អ្នក​រចនា និង​សហគ្រាស​នានា ដើម្បី​ផ្លាស់​ប្តូរ​គំនិត​ច្នៃប្រឌិត​ឱ្យទៅ​ជា​ដំណោះស្រាយ​នៃ​ការ​រចនា សំបក​វេច​ខ្ចប់ ជាក់ស្តែង​ដែល​ឆ្លើយ​តប​ទៅ នឹង​តម្រូវការ​អាជីវកម្ម​ពិតប្រាកដ ។ តាម​រយៈ​ការ​ពង្រឹង សមត្ថភាព​នៃ ការ​វេច​ខ្ចប់ និង​ការ​កែ​លម្អ​ការ​បង្ហាញ រូបរាង​ផលិតផល សហគ្រិន​ខ្មែរ មាន​គោលបំណង​ជួយ​សហគ្រាស​កម្ពុជា​ក្នុង​ការ​កសាង​ជំហរ​ទីផ្សារ​ឱ្យ​កាន់ តែ​រឹង​មាំ​និង​រៀបចំ​ផលិតផល​របស់​ពួក​គេ​ដើម្បី​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​ដែល​កាន់តែ​ខ្ពស់​ទៅ​របស់​អតិថិជន ​។

«​ពិធី​ប្រកាស​ជ័យ​លា​ភី​ការ​ប្រកួត​រចនា​សំបក​វេច​ខ្ចប់ ឆ្នាំ ​២០២៦» គឺជា​ផ្នែក​មួយ​នៃ យុទ្ធនាការ​ផ្សព្វផ្សាយ ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព ឆ្នាំ ​២០២៦ ដែល​ផ្តួចផ្តើម​ឡើង​ដោយ សហគ្រិន​ខ្មែរ​។ យុទ្ធនាការ​នេះ​គឺជា​ស៊េរី នៃ​កម្មវិធី​ស្នូល ប្រចាំឆ្នាំ​សំខាន់​ៗ​របស់​សហគ្រិន​ខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​បណ្តាក់​គ្នា ចាប់ពី​ការ​ប្រកួតប្រជែង គំនិត​អាជីវកម្ម និស្សិត​សហគ្រិន ធុរកិច្ច​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម រហូត​ដល់​កិច្ចប្រជុំ សិក្ខាសាលា និង​ពិធី​ប្រគល់​ពានរង្វាន់​សហគ្រិន​ខ្មែរ​ ។

សហគ្រិន​ខ្មែរ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន Manulife ដែល​បាន​ចូលរួម ជា​អ្នក​ឧបត្ថម្ភ និង​គាំទ្រ​ដល់ «​យុទ្ធនាការ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព ឆ្នាំ ​២០២៦» ៕ អត្ថបទសហការ