ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Convenience Store ដ៏​ធំ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង GS25 បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន GS25 ដែល​ជា​ម៉ាក​យីហោ​ហាង​លក់ទំនិញ​ម៉ាត​របស់​ប្រទេស​កូរ៉េ និង​ដំណើរការ​ដោយ​ក្រុមហ៊ុន GS Retail បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា ក្រុមហ៊ុន​កំពុង​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា តាម​រយៈ​កិច្ចព្រមព្រៀង​សិទ្ធិ​ផ្តាច់មុខ​មេ (Master Franchise) ជាមួយ​ដៃគូ​ក្នុងស្រុក​គឺ​ក្រុមហ៊ុន META Retail ដែល​គ្របដណ្តប់​លើ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន GS25 បានឱ្យ​ដឹង​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ក្នុង​ខែតុលា ឆ្នាំ ​២០២៦ បន្ទាប់​ពី​មានការ​សិក្សា​វាយតម្លៃ​យ៉ាង​ល្អិតល្អន់ និង​ការ​ពិនិត្យ​រួម​គ្នា​រយៈពេល​មួយ​ឆ្នាំ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​ ។

ក្រុមហ៊ុន GS25 បើក​សាខា​គោល​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី ​២០ ខែវិច្ឆិកា ឆ្នាំ ​២០២៦ ជាមួយនឹង​គោលដៅ​ពង្រីក​សាខា​ឱ្យ​បាន ៥០០ ហាង​នៅ​ទូ​ទាំង​ប្រទេស​ត្រឹម​ឆ្នាំ ​២០៣០​ ។ ក្រុមហ៊ុន​បាន​ចង្អុលបង្ហាញ​ពី​ការ​កើនឡើង​នៃ​អំណាច​ទិញ​របស់​អ្នក​ប្រើប្រាស់ និង​ចំនួន​ប្រជាជន​វ័យក្មេង ថា​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​នេះ​ ។ យោង​តាម​ក្រសួងពាណិជ្ជកម្ម ហាង​លក់ទំនិញ​ Convenience Stores និង​មី​នី​ម៉ាត គឺ​ស្ថិត​ក្នុង​ចំណោម​ផ្នែក​លក់រាយ​ដែល​មានការ​រីក​ចម្រើន​លឿន​បំផុត​នៅ​ក្នុង​ប្រទេស ​។

កម្ពុជា​មាន​ប្រជាជន​ជាង ៦០% នៃ​ចំនួន​ប្រជាជន​សរុប​មាន​អាយុ​ក្រោម ៣៥ ឆ្នាំ ហើយ​អ្នក​ដែល​មាន​អាយុ​ក្នុង​ចន្លោះ ២០ ទៅ ៣៩ ឆ្នាំ មាន​ចំនួន​លើស​ពី ៣០% ជា​ក្រុម​អតិថិជន​និយម​ទិញ​ទំនិញ​នៅ​តាម​ហាង​លក់ទំនិញ​ងាយស្រួល​ច្រើន​ជាងគេ ​។ ​សាខា​ដំបូង​នេះ​មាន​ទំហំ​ជាង ៣០០ ម៉ែត្រការ៉េ និង​មាន​ដាក់​លក់​ផលិតផល​ប្រមាណ ៣,០០០ មុខ ​។ ផលិតផល​ទាំងនោះ​រួម​មាន ម៉ាក​យីហោ​ផ្ទាល់ខ្លួន​របស់​ក្រុមហ៊ុន​គឺ YOUUS និង Real Price ក៏​ដូច​ជា​ម៉ាក​គ្រឿងសំអាង​កូរ៉េ Son&Park ផង​ដែរ ​។ ជម្រើស​អាហារ​នៅ​ក្នុង​ហាង​នេះ​រួម​មាន កាហ្វេ​ស្រស់​ៗ អាហារ​តាម​ផ្លូវ​បែប​កូរ៉េ អាហារ​សម្រន់​កូរ៉េ​ដែល​មាន​រូបរាង​ទាក់ទាញ អាហារ​ដែល​រៀបចំ​រួច​ជា​ស្រេច​សម្រាប់​ទទួលទាន​ភ្លាម​ៗ និង​អាហារ​វេច​ខ្ចប់​ងាយស្រួល​យក​ទៅ​តាម​ខ្លួន ដូច​ជា សាម​កាក់​គី​ម​បាប់ (samgak gimbap) គី​ម​បាប់ សាំង​វិច​បែប​កូរ៉េ បាយ​ប្រអប់​បែប​កូរ៉េ តុ​ក​បុក​គី (tteokbokki) និង​ស៊ុប​អូ​មុ​ក (eomuk) ​។

ទីតាំង​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ក្លាយជា​កន្លែង​ជួបជុំ​សង្គម​ដែល​បើក​ដំណើរការ ២៤ ម៉ោង​តែ​ម្តង ដោយ​រួម​បញ្ចូល​គ្នា​ជាមួយនឹង​គំនិត​នៃ បែប​ហាង​កាហ្វេ​ស៊ី​វិ​ល័យ ដែល​ផ្តោត​លើ​អតិថិជន​ក្នុងស្រុក​ដែល​ជា​យុវវ័យ​ជំនាន់ Gen Z និង​អ្នកធ្វើការ​វ័យក្មេង​ ។ ដោយ​ត្រូវ​បាន​រចនា​ឡើងជា​កន្លែង​ជួបជុំ​បែប​សង្គម​ដែល​បើក​បម្រើ​ការ ២៤ ម៉ោង​លើ ២៤ ម៉ោង ហាង​នេះ​បាន​រួម​បញ្ចូល​គ្នា​រវាង​ទម្រង់​ហាង​លក់រាយ​បែប​ប្រពៃណី ជាមួយនឹង​គំនិត​រចនា​បែប​ហាង​កាហ្វេ​ទាន់សម័យ ដែល​ផ្តោត​សំខាន់​លើ​អតិថិជន​ជំនាន់ Gen Z និង​អ្នកធ្វើការ​វ័យក្មេង ​។

ខណៈ​ដែល​ទីផ្សារ​ហាង​លក់ទំនិញ​ងាយស្រួល​នៅ​ប្រទេស​កូរ៉េ​កំពុង​ឈាន​ដល់​កម្រិត​ពេញលេញ ការ​ពង្រីក​ខ្លួន​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​គឺជា​ជំហាន​បន្ទាប់​ដ៏​សម​ហេតុផល​សម្រាប់​ក្រុមហ៊ុន GS25 ​។ វត្តមាន​របស់​ម៉ាក​យីហោ​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​នាំ​មក​នូវ​បទ​ពិសោធន៍​ហាង​លក់ទំនិញ​ងាយស្រួល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​កាន់​កម្រិត​ថ្មី​មួយទៀត ​។

អំពី​ក្រុមហ៊ុន GS Retail
ក្រុមហ៊ុន GS Retail Co., Ltd. គឺជា​ក្រុមហ៊ុន​លក់រាយ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន GS Group ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​អគារ GS Tower ក្នុង​សង្កាត់ Gangnam-gu ទីក្រុង​សេ​អ៊ូ​ល​។ ក្រុមហ៊ុន​នេះ​ជា​អ្នក​ដំណើរការ​ហាង GS25 ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​សាខា​សរុប​ប្រមាណ ២០,០០០ ហាង​នៅ​ទូ​ទាំង​ប្រទេស​កូរ៉េ​ខាងត្បូង​ត្រឹម​ចុងឆ្នាំ​២០២៦ ​។ GS25 ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​តាម​រយៈ​ភាព​សម្បូរ​បែប​នៃ​ភេសជ្ជៈ រួម​មាន ទឹកដោះគោ​មាន​រសជាតិ និង​ភេសជ្ជៈ​ត្រជាក់​ៗ ក៏​ដូច​ជា​អាហារ​សម្រន់​កូរ៉េ មី​កូរ៉េ ប្រហិត​ត្រី និង​គី​ម​បាប់​។ ហាង​នេះ​ក៏​មាន​ផ្តល់​ជូន​នូវ​ផលិតផល​ម៉ាក​យីហោ​ផ្ទាល់ខ្លួន​គឺ YOUUS និង Real Price រួម​ជាមួយនឹង​មុខម្ហូប​ជា​ច្រើន​ប្រភេទ​ទៀត​ផង​ដែរ ។

អំពី​ក្រុមហ៊ុន META Retail
ក្រុមហ៊ុន META Retail Co., Ltd. គឺជា​អ្នកគ្រប់គ្រង​សិទ្ធិ​ផ្តាច់មុខ​មេ​របស់ GS25 នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ជំរុញ​កំណើន និង​ការ​ពង្រីក​ខ្លួន​របស់​ម៉ាក​យីហោ​នេះ​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក ​។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​សមត្ថភាព​ដ៏​រឹង​មាំ​លើ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ទីផ្សារ និង​ការ​គ្រប់គ្រង​ទំនាក់ទំនង​អតិថិជន (CRM) ប្រតិបត្តិការ ការ​ជ្រើសរើស​បុគ្គលិក ការ​បណ្តុះបណ្តាល និង​ការ​រក្សា​បុគ្គលិក រួម​ទាំង​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ផ្ទាល់ខ្លួន​ផង​ដែរ ​។ ក្រុមហ៊ុន META Retail គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន META HOLDING ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​អាជីវកម្ម​ដ៏​សកម្ម និង​សម្បូរ​បែប ដែល​មាន​អាជីវកម្ម​គ្របដណ្តប់​លើ​ការ​អភិវឌ្ឍ​អចលនទ្រព្យ ការ​គ្រប់គ្រង​អចលនទ្រព្យ ការ​លក់រាយ បដិសណ្ឋារកិច្ច ការ​ផលិត​ចំណីអាហារ និង​ការ​គាំទ្រ​សហគមន៍​ ។ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៥ ក្រុមហ៊ុន META HOLDING បាន​រីក​ចម្រើន​ពី​អាជីវកម្ម​អចលនទ្រព្យ​ទៅ​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​រឹង​មាំ​មួយ​ដែល​មាន​បុគ្គលិក​ជាង ១,០០០ នាក់ និង​មាន​ប្រតិបត្តិការ​រួម​បញ្ចូល​គ្នា​យ៉ាង​ពេញលេញ ៕ អត្ថបទសហការ