ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គោលដៅ​ទេសចរណ៍​ដ៏​អស្ចារ្យ​ទាំង ៥ នៅ​កម្ពុជា សម្រាប់​ដំណើរ​កម្សាន្ត​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក

11 ម៉ោង មុន

រាជធានីភ្នំពេញ ៖ តើ​អ្នកមាន​គម្រោង​ចេញដំណើរ​កម្សាន្ត​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ចុង​ស​ប្តា​ហ៍​វែង​ខាង​មុខ​នេះ​មែន​ទេ ? ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​រយៈពេល ៣ ថ្ងៃ ក្នុង​ឱកាស​បុណ្យអុំទូក គឺជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​រៀបចំ​ឥ​វ៉ា​ន់ ចាក​ចេញពី​ភាព​មមាញឹក​ប្រចាំ​ថ្ងៃ និង​ចាប់ផ្តើម​ដំណើរ​កម្សាន្ត​ស្វែង​យល់​ពី​ទីកន្លែង​ថ្មី​ៗ ! ទោះបីជា​កម្មវិធី​ប្រារព្ធ​ពិធី​នៅ​រាជធានី​ភ្នំពេញ​មានការ​ផ្អាក​ក្នុងឆ្នាំនេះ​ក៏​ដោយ ក៏​កម្មវិធី​បុណ្យប្រពៃណី​ក្នុង​តំបន់ ទំនៀមទម្លាប់​វប្បធម៌​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​ទេសភាព​ដ៏​ស្រស់​ស្អាត​តាម​បណ្តា​ខេត្ត​នានា នៅ​តែ​ត្រៀមខ្លួន​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​ចេញដំណើរ​កម្សាន្ត​ ។

មិន​ថា​អ្នក​ចង់​ទស្សនាការ​ប្រណាំងទូក​ដ៏​រស់​រវើក​នៅ​តាម​បណ្តា​ខេត្ត សម្រាក​លំហែកាយ​នៅ​ក្បែរ​ដង​ទន្លេ​ដ៏​ស្ងប់ស្ងាត់ ឬ​ទទួលយក​ខ្យល់អាកាស​ត្រជាក់​នៅ​តំបន់​ភ្នំ​នោះ​ទេ យើង​បាន​ជ្រើសរើស​គោលដៅ​ទេសចរណ៍​ដ៏​អស្ចារ្យ​ចំនួន ៥ នៅ​កម្ពុជា សម្រាប់​ដំណើរ​កម្សាន្ត​ចុង​ស​ប្តា​ហ៍​វែង​ដ៏​មិន​អាច​បំភ្លេច​បាន​ ។ គោលដៅ​ទាំងនេះ​រួម​បញ្ចូល​ទាំង​តំបន់​ទេសចរណ៍​ដែល​ពេញ​និយម និង​តំបន់​កម្សាន្ត​តាម​បណ្តា​ខេត្ត​ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី​ៗ ហើយ​អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​បាន​យ៉ាង​ងាយស្រួល​តាម​រយៈ​រថយន្តក្រុង ដោយ​គ្រាន់តែ​កក់​សំបុត្រ​ជាមួយ redBus!

១. បាត់ដំបង​ ៖ ភាព​ទាក់ទាញ​នៃ​ខេត្ត និង​ការ​ប្រណាំងទូក​ដ៏​ស្វាហាប់

ប្រសិនបើ​អ្នក​ចង់​ទទួល​បាន​បទ​ពិសោធន៍​ទស្សនាការ​ប្រណាំងទូក​ដ៏​សប្បាយ​រីករាយ និង​ពោរពេញ​ដោយ​ភាព​រស់​រវើក​ក្នុង​ឱកាស​បុណ្យ​នេះ សូម​កំណត់​គោលដៅ​ធ្វើ​ដំណើរ​របស់​អ្នក​ទៅ​កាន់​ខេត្តបាត់ដំបង ​! ក្នុង​រដូវ​បុណ្យអុំទូក ដងស្ទឹង​សង្កែ​មាន​ភាព​រស់​រវើក​ជាមួយនឹង​ការ​ប្រណាំងទូក​តាម​បែប​ប្រពៃណី សំឡេង​ហ៊ោ​អបអរ​របស់​អ្នក​ទស្សនា និង​ផ្សារ​អាហារ​តាម​ដងផ្លូវ​ដែល​មាន​ភាព​អ៊ូអរ​នៅ​តាម​មាត់ទន្លេ ​។ ក្រៅពី​ភាព​សប្បាយ​រីករាយ​នៅ​តាម​មាត់ទន្លេ អ្នក​ក៏​អាច​ចំណាយពេល​រសៀល​ដើរ​ទស្សនា​វិចិត្រសាល​សិល្បៈ​ក្នុង​តំបន់ ជិះ​រថភ្លើង​ឫស្សី​ដ៏​ល្បីល្បាញ ឬ​គយគន់​ទេសភាព​ពីលើ​កំពូលភ្នំ​ប្រាសាទភ្នំបាណន់​ផង​ដែរ ​។

ឡូ​រី​ខេត្តបាត់ដំបង (​ប្រភព​រូបភាព​៖ Visit Cambodia)

តើ​អ្នកដឹង​ទេ ? អ្នក​អុំទូក​ក្នុង​តំបន់​នៅ​ខេត្តបាត់ដំបង​តែង​ចំណាយពេល​ជា​ច្រើន​ស​ប្តា​ហ៍​ហ្វឹកហាត់​ជាមួយ​គ្នា​នៅ​វត្ត​ក្នុងភូមិ មុន​ពេល​ចូលរួម​ការ​ប្រណាំង​ ។ ទូក​ដែល​ប្រើប្រាស់​ត្រូវ​បាន​ឆ្លាក់​ដោយ​ដៃ និង​លាប​ពណ៌​ជាមួយ​រូប​ភ្នែក ដែល​តាម​ជំនឿ​មាន​ន័យ​ជា​និមិត្តរូប​នៃ​ការ​ការពារ​ពី​វិញ្ញាណ​នៅ​ក្នុង​ទន្លេ ​។ កុំឱ្យ​ឱកាស​នេះ​កន្លង​ផុត​ទៅ​ ! អ្នក​អាច​ស្វែងរក និង​កក់​សំបុត្រ​រថយន្តក្រុង​ទៅ​កាន់​ខេត្តបាត់ដំបង
bus to Battambang ពី​ទីក្រុង​សំខាន់​ៗ​ចំនួន ៨ ដើម្បី​ទៅ​ទទួលយក​បទ​ពិសោធន៍​ទាំងនេះ​ដោយ​ផ្ទាល់​ ។

២. កំពង់ចាម ​៖ ដំណើរ​កម្សាន្ត​តាម​កោះ និង​ការ​សម្រាក​លំហែកាយ​ក្បែរ​មាត់ទន្លេ

តើ​អ្នក​ចង់​ជៀសវាង​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ ខណៈ​ពេល​ដែល​នៅ​តែ​អាច​រីករាយ​ជាមួយ​បរិយាកាស​ដ៏​ស្រស់​ស្អាត​ក្បែរ​មាត់ទន្លេ​មែន​ទេ ? ខេត្តកំពង់ចាម​គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ស្រស់​ស្អាត​មួយ​របស់​កម្ពុជា ដែល​មិន​ទាន់​មាន​អ្នក​ស្គាល់ ឬ​ទៅ​កម្សាន្ត​ច្រើន ប៉ុន្តែ​ស័ក្តិសម​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​ស​ប្តា​ហ៍​វែង ​។ ក្នុងអំឡុងពេល​ស្នាក់​នៅ អ្នក​អាច​ជិះ​កង់​ឆ្លងកាត់​ស្ពាន​ឫស្សី​តាម​រដូវ​ទៅ​កាន់​កោះ​ប៉ែន ដើរ​លេង​តាម​ចម្ការ​ក្រូចថ្លុង​ដ៏​ស្ងប់ស្ងាត់ ឡើង​ទៅ​គយគន់​ទេសភាព​ពី​ប៉ម​យាម​បារាំង​បុរាណ​នៅ​ត្រើយម្ខាង​នៃ​ទន្លេ ឬ​ទៅ​ទស្សនា​ប្រាសាទ​វត្ត​ហាន់ជ័យ ដែល​មាន​ដើម​កំណើត​តាំងពី​សម័យ​មុន​អង្គរ និង​ស្ថិត​នៅ​លើ​កំពូលភ្នំ​ដែល​អាច​គយគន់​ទេសភាព​ខ្សែទឹក​ទន្លេមេគង្គ​ដែល​ហូរ​កាត់​ជា​ខ្សែកោង​ដ៏​ស្រស់​ស្អាត​ ។

ស្ពាន​ឫស្សី (​ប្រភព​រូបភាព​៖ Emily Lush)

ស្ពាន​ឫស្សី​នៅ​កោះ​ប៉ែន​ត្រូវ​បាន​សាងសង់​ឡើង​វិញ​ដោយ​ដៃ​ជា​រៀង​រាល់​ឆ្នាំ បន្ទាប់​ពី​ទឹកជំនន់​រដូវវស្សា​ស្រក​ចុះ ​។ ដូច្នេះ រដូវ​បុណ្យអុំទូក​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​ទស្សនា​ស្នាដៃ និង​ជំនាញ​សិប្បកម្ម​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដោយ​ផ្ទាល់​ ! ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តកំពង់ចាម ចំណាយពេល​ធ្វើ​ដំណើរ​ប្រហែល ៣ ម៉ោង​ប៉ុណ្ណោះ ​។ អ្នក​អាច​ជ្រើសរើស​រថយន្តក្រុង​ដែល​ចេញដំណើរ​នៅ​ពេល​ព្រឹក ដើម្បី​ទៅ​ដល់​ទាន់​ពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់​ក្បែរ​មាត់ទន្លេ ​។

៣. កំពត និង​កោះ​រ៉ុ​ង​ ៖ ដំណើរ​កម្សាន្ត​តាម​ដង​ទន្លេ អាហារ​សមុទ្រ​ឆ្ងាញ់​ៗ និង​ការ​សម្រាក​លំហែកាយ​លើ​កោះ

ដោយសារ​ប្រជាប្រិយភាព​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​កាន់តែ​កើនឡើង ក្រសួងទេសចរណ៍​បាន​កត់ត្រា​ថា ក្នុង​ឆមាស​ទី ​១ ឆ្នាំ​ ២០២៦ មាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចំនួន ៤៩៥,៤៤៧ នាក់ និង​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៣៦,៥១៣ នាក់ បាន​ទៅ​កម្សាន្ត​នៅ​តំបន់ឆ្នេរ​សមុទ្រ​។ តួលេខ​នេះ​បង្ហាញ​ថា តំបន់ឆ្នេរ​សមុទ្រ​គឺជា​គោលដៅ​ដ៏​ពេញ​និយម​សម្រាប់​ថ្ងៃ​ឈប់​សម្រាក ​។ សាកល្បង​រៀបចំ​ដំណើរ​កម្សាន្ត​ចុង​ស​ប្តា​ហ៍​វែង​ដ៏​ពិសេស​មួយ ដោយ​រួម​បញ្ចូល​គ្នា​រវាង​ទីក្រុង​មាត់ទន្លេ​ដ៏​ស្ងប់ស្ងាត់ គឺ​ខេត្តកំពត និង​កោះ​រ៉ុ​ង ដែល​ជាទី​កន្លែង​សម្រាក​លំហែកាយ​ដ៏​ស្រស់​ស្អាត​លើ​កោះ ​។

ចាប់ផ្តើម​ដំណើរ​កម្សាន្ត​នៅ​ខេត្តកំពត ដោយ​ជិះទូក​កា​យ៉ាក់​តាម​ដងព្រែក​ទឹកឈូ​ដែល​មាន​ទេសភាព​បៃតង​ស្រស់​ស្អាត ឬ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឡើង​ភ្នំ​បូកគោ ដើម្បី​គយគន់​ទេសភាព​ដ៏​ធំ​ល្វឹងល្វើយ​នៃ​ឈូង​សមុទ្រ​ ។ បន្ទាប់​មក បន្តដំណើរ​ទៅ​កាន់​តំបន់ឆ្នេរ ដើម្បី​ជិះ​សាឡា​ង​ទៅ​កាន់​កោះ​រ៉ុ​ង ជាទី​ដែល​អ្នក​អាច​សម្រាក​លំហែកាយ​នៅ​លើ​ឆ្នេរ​ខ្សាច់​សទន់​ល្អ និង​ហែល​ទឹក​ក្នុង​ផ្ទៃ​ទឹក​ពណ៌​ខៀវ​ថ្លា​ ។ ម្យ៉ាងទៀត កុំ​ភ្លេច​ភ្លក្ស​រសជាតិ​ម្រេច​កំពត ដែល​ជា​ផលិតផល​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​ទទួល​បានការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​អន្តរជាតិ​ជា Protected Geographical Indication (PGI) ឬ​ស្លាក​សម្គាល់​ភូមិសាស្ត្រ​ការពារ​។ ម្រេច​កំពត​ត្រូវ​បាន​មេ​ចុងភៅ​ល្បី​ៗ​ជុំវិញ​ពិភពលោក​ទទួលស្គាល់ និង​ពេញ​និយម​ដោយសារ​ក្លិនក្រអូប​បែប​ផ្កា និង​រសជាតិ​ហឹរ​ខ្លាំង​ពិសេស​របស់​វា​ !

កោះ​រ៉ុ​ង (​ប្រភព​រូបភាព​៖ Cambodia Tourism Board)

៤. ឧទ្យាន​ជាតិ​គិរី​រម្យ​ ៖ ព្រៃ​ស្រល់​ដ៏​ត្រជាក់ និង​ការ​ស្នាក់​នៅ​បែប​ធម្មជាតិ

ប្តូរ​ពី​អាកាសធាតុ​ក្តៅ​ក្នុង​ទីក្រុង មក​ទទួលយក​ខ្យល់អាកាស​បរិសុទ្ធ និង​ត្រជាក់​ស្រួល​នៅ​ក្នុង​ព្រៃ​ស្រល់ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ឆ្ងាយ​ឆ្លងកាត់​ប្រទេស​នោះ​ទេ ​! ឧទ្យាន​ជាតិ​គិរី​រម្យ ស្ថិត​នៅ​លើ​ខ្ពង់រាប​នៃ​ខេត្តកំពង់ស្ពឺ គឺជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ដ៏​ល្អ​សម្រាប់​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ដែល​ចង់​សម្រាក​លំហែកាយ​ជាមួយ​ធម្មជាតិ ​។ តំបន់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា «​ភ្នំ​សប្បាយ​» ដែល​ជា​ឈ្មោះ​ហៅ​ក្រៅ​តាំងពី​ទសវត្សរ៍​ឆ្នាំ ​១៩៣០ នៅ​ពេល​ដែល​តំបន់​នេះ​ត្រូវ​បាន​កំណត់​ជា​ឧទ្យាន​ជាតិ​ដំបូង​គេ​របស់​កម្ពុជា ​។
តំបន់​ធម្មជាតិ​ដ៏​ស្ងប់ស្ងាត់​នេះ​មានព្រៃ​ស្រល់​ដុះ​លាតសន្ធឹង​លើ​ជួរ​ភ្នំ ផ្លូវ​ដីក្រហម​កាត់​តាម​ធម្មជាតិ និង​ខ្យល់​ភ្នំ​ដ៏​ត្រជាក់​ស្រួល ​។ អ្នក​អាច​ចំណាយពេល​ដើរ​ឡើង​ភ្នំ​ទៅ​កាន់​ទឹកជ្រោះ​លាក់ខ្លួន ជិះ​កង់​តាម​ផ្លូវ​ភ្នំ​ដែល​មាន​ម្លប់ឈើ ឬ​កក់​កន្លែង​ស្នាក់​នៅ​បែប Glamping ដែល​ជា​ការ​បោះ​តង់​បែប​មាន​ផាសុកភាព​ក្នុង​បរិយាកាស​ធម្មជាតិ និង​ព័ទ្ធ​ជុំវិញ​ដោយ​ដើម​ស្រល់​ខ្ពស់​ៗ​ ។

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ដំណើរ​ផ្សងព្រេង​តាម​ធម្មជាតិ អ្នក​អាច​សាកល្បង​ដើរ​តាម​ផ្លូវ​កម្សាន្ត​សហគមន៍​ចំបក់ ដើម្បី​ទស្សនា​ទឹកជ្រោះ​ចំបក់​ដែល​មាន​កម្ពស់​រហូត​ដល់ ៤០ ម៉ែត្រ ឬ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រៃ​ដែល​មាន​ជម្រាល​ចោត និង​ថ្ម​ច្រើន ដើម្បី​ទៅ​ហែល​ទឹក​ក្នុង​អាង​ទឹកធម្មជាតិ​ដ៏​ស្ងប់ស្ងាត់​នៅ​អូ​តា​សេក និង​អូរ​ក្រ​ច ​។ ក្នុងអំឡុងពេល​ដើរ​ផ្សងព្រេង អ្នក​ក៏​អាច​សង្កេត​មើល​សំណល់​អគារ​វីឡា​របស់​រាជវង្ស​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដែល​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ស្លែ និង​មាន​សភាព​ស្ងាត់ជ្រងំ​។ ទីតាំង​ទាំងនេះ​គឺជា​សំណល់​នៃ​ផ្ទះ​សម្រាក​រដូវក្តៅ​ដែល​មាន​ទំនាក់ទំនង​នឹង​សម័យ​ព្រះបាទ​នរោត្តម សីហ​នុ ​។

ឧទ្យាន​ជាតិ​គិរី​រម្យ (​ប្រភព​រូបភាព​៖ Visit Cambodia)

៥. សៀមរាប ​៖ ពន្លឺ​វប្បធម៌ និង​កម្មវិធី​កម្សាន្ត​ពេល​រាត្រី

ទោះបីជា​សៀមរាប​ល្បីល្បាញ​ទូ​ទាំង​ពិភពលោក​ដោយសារ​ប្រាសាទអង្គរវត្ត​ដ៏​អស្ចារ្យ​ក៏​ដោយ ខេត្ត​នេះ​ក៏​មាន​ភាព​ទាក់ទាញ​ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ក្នុងអំឡុងពេល​បុណ្យអុំទូក​ផង​ដែរ​ ។ វត្ត​អារាម​ក្នុង​តំបន់​នានា​តែង​រៀបចំ​ពិធី​ប្រពៃណី​អកអំបុក ឬ​ពិធី​សែន​ព្រះ​ខែ ដែល​ប្រជាពលរដ្ឋ​រៀបចំ​គ្រឿង​សក្ការៈ​ដូច​ជា អំបុក ចេក និង​ទឹកដូង​ស្រស់ នៅ​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញវង់​ ។ នៅ​ពេល​ព្រលប់ ស្ទឹង​សៀមរាប​ប្រែ​ក្លាយជា​ទីតាំង​ដ៏​មាន​ភាព​រស់​រវើក ជាមួយនឹង​ប្រទីប​បណ្តែត​ទឹក តូប​លក់​អាហារ​ក្នុង​តំបន់ និង​ការ​ប្រគំ​តន្ត្រី​ពេល​រាត្រី​តាម​បណ្តោយ​ផ្លូវ Pub Street និង​តំបន់​ផ្សារ​រាត្រី​ ។

ផ្លូវ Pub Street ខេត្តសៀមរាប (​ប្រភព​រូបភាព​៖ Visit Cambodia)

ក្នុង​ឱកាស​ពិធី​អកអំបុក ប្រពៃណី​ក្នុង​តំបន់​មួយ​មាន​ល្បែង​កម្សាន្ត​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ គឺ​មនុស្ស​ចាស់​តែង​យក​អំបុក​បញ្ចុក​មាត់​ក្មេង​ៗ ខណៈ​ពេល​សួរ​ថា ពួក​គេ​ចង់បាន​អ្វី ឬ​ប្រាថ្នា​អ្វីខ្លះ​ ។ ក្មេង​ៗ​អាច​ឆ្លើយ​បាន​តែ​នៅ​ពេល​ដែល​មាត់​របស់​ពួក​គេ​ពេញ​ទៅ​ដោយ​អំបុក​ប៉ុណ្ណោះ ​! ដោយសារ​តម្រូវការ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​សំខាន់​នេះ​កើនឡើង​ខ្លាំង​ក្នុងអំឡុងពេល​បុណ្យ​ឈប់​សម្រាក សូម​កក់​សំបុត្រ​រថយន្តក្រុង​ទៅ​កាន់​ខេត្តសៀមរាប​យ៉ាង​ហោច​ណាស់​មួ​យស​ប្តា​ហ៍​ជា​មុន ដើម្បី​ធានា​បាន​នូវ​ការ​ធ្វើ​ដំណើរ​ដ៏​ស្រួល និង​ផា​សុខភាព​ ។

ប្រជាជន​កម្ពុជា​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត ​! ចាប់ពី​កោះ​ដ៏​ស្ងប់ស្ងាត់​តាម​ដង​ទន្លេមេគង្គ ខ្ពង់រាប​ព្រៃ​ស្រល់​ដែល​មាន​អាកាសធាតុ​ត្រជាក់ រហូត​ដល់​ការ​ប្រណាំងទូក​ដ៏​រស់​រវើក​តាម​បណ្តា​ខេត្ត និង​តំបន់​កម្សាន្ត​តាម​ឆ្នេរសមុទ្រ ខេត្ត​នានា​នៅ​កម្ពុជា​កំពុង​រង់ចាំ​ស្វាគមន៍​អ្នក​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​ស​ប្តា​ហ៍​វែង​ដែល​មិន​អាច​បំភ្លេច​បាន​ ។ មិន​ថា​អ្នកមាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ណាមួយ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ក៏​ដោយ redBus នឹង​ជួយ​ធ្វើ​ឱ្យ​ការ​កក់​សំបុត្រ​ធ្វើ​ដំណើរ​រវាង​ទីក្រុង​នានា​កាន់តែ​រហ័ស ងាយស្រួល និង​មាន​ភាព​សាមញ្ញ​ ។

ជាមួយនឹង​បណ្តាញ​ដៃគូ​ដឹក​ជញ្ជូន​ដ៏​ទូលំទូលាយ ដែល​រួម​មាន​ក្រុមហ៊ុន​ប្រតិបត្តិការ​រថយន្តក្រុង និង​សាឡា​ង​ចំនួន ៦១ និង​ផ្លូវ​ធ្វើ​ដំណើរ​រថយន្តក្រុង និង​សាឡា​ង​ជាង ៥៨០ ខ្សែ​ទូ​ទាំង​ប្រទេស ការ​ស្វែងរក​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ស័ក្តិសម​សម្រាប់​ដំណើរ​កម្សាន្ត​របស់​អ្នក មិន​ដែល​ងាយស្រួល​បែប​នេះ​ឡើយ ។ ចាប់ផ្តើម​រៀបចំ​ផែនការ​ដំណើរ​កម្សាន្ត​របស់​អ្នក​ចាប់ពី​ថ្ងៃនេះ​ជាមួយ redBus! ប្រៀបធៀប​ក្រុមហ៊ុន​ដឹក​ជញ្ជូន ជ្រើសរើស​កៅអី​ដែល​អ្នក​ពេញចិត្ត និង​បញ្ចប់​ការ​កក់​សំបុត្រ​ដោយ​គ្រាន់តែ​ចុច​ពីរ​បី​ដង​ប៉ុណ្ណោះ ​។ ចំណែក​ការ​ធ្វើ​ដំណើរ សូម​ទុក​ឱ្យ​អ្នកជំនាញ​ផ្នែក​ដឹក​ជញ្ជូន​ជា​អ្នក​រៀបចំ​ជូន​អ្នក ​! ៕ អត្ថបទសហការ