ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សម្តេច ម៉ែ​ន សំ​អន គាំទ្រ​ដល់​ដំណើ​រការ​ផលិតផល​កូន​ខ្មែរ របស់​ក្រុមហ៊ុន​ដា​ណា​ទ្រី ​ខេ​ម​បូ​ឌា ត្រេ​ឌី​ង ខូ​អិ​ល​ធី​ឌី

10 ម៉ោង មុន


រាជធានីភ្នំពេញ ៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ជា​អធិបតី ​ក្នុងពិធី​សម្ពោធដាក់​ឲ្យ​ដំណើរការ​រោងចក្រ​សិប្បកម្ម​លី​មី ដែល​មាន​ទីតាំង ស្ថិត​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នា​រសៀលថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​។

ក្នុង​ពិធី​នោះ​ផង​ដែរ ​ក៏​បានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ភរិយា​ថ្នាក់ដឹកនាំ ឯកឧត្តម លោក​ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និង​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន​ដា​ណា​ទ្រី​ខេ​ម​បូ​ឌា ត្រេ​ឌី​ង ខូ​អិ​ល​ធី​ឌី​ តាម​បណ្តា​ខេត្ត​ជា​ច្រើន​កុះករ​។

វត្តមាន​របស់សម្តេច​កិត្តិ​សង្គហ​បណ្ឌិត នា​ឱកាស​នេះ បាន​បង្ហាញ​ពី​សក្ខីភាព និង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​ថ្នាក់ដឹកនាំ​ជា​ស្ត្រី ក្នុង​ការ​ផ្តល់​កម្លាំងចិត្ត លើកកម្ពស់​សហគ្រិនភាព​ស្ត្រី លើកកម្ពស់​វិស័យ​ឯកជន ឱ្យ​កាន់តែ​រឹង​មាំ និង​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក រស់ រា​ជ្ជា​សាល អគ្គនាយក​ក្រុមហ៊ុន​ដា​ណា​ទ្រី​ខេ​ម​បូ​ឌា ត្រេ​ឌី​ង ខូ​អិ​ល​ធី​ឌី ថា ក្រុមហ៊ុន​មាន​ផលិតផល​ជា​ច្រើន ដែល​ជា​ផលិតផល​កូន​ខ្មែរ​១០០​ភាគរយ ក្រោម​សង្វា​ក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ដា​ណា​ទ្រី ដោយ​ក្រុមហ៊ុន​មាន​ឧបករណ៍​ទំនើប ទាន់សម័យ ស្រប​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា និង​ផលិត​ដោយ​គោរព​តាម​បទដ្ឋាន​ច្បាប់​ដែល​បាន​កំណត់​ត្រឹមត្រូវ​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​គាំទ្រ និង​បាន​ថ្លែង​កោត​ស​សើរ​ដល់លោក រស់ រា​ជ្ជា​សាល និង​ឧកញ៉ា ទ្រី ដា​ណា ដែល​បាន​ចាប់ដៃ​គ្នា​បង្កើត​នូវ​ផលិតផល​ខ្មែរ ដើម្បី​បម្រើ​តាម​សេចក្តី​ត្រូវការ​នៅ​ក្នុង​ប្រទេស ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​​ជំរុញ​ផលិតផល និង​ជួយ​ឲ្យ​សេដ្ឋកិច្ច​ក្នុងស្រុក​កាន់តែ​មានការ​អភិវឌ្ឍន៍ ​ស្រប​តាម​ទិស​ស្លោក វិស័យ​ឯកជន ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​។

ជា​ចុង​ក្រោយ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត និង​ប្រិ​ភូ​អមដំណើរ​ក៏​បាន​អញ្ជើញ​ទស្សនា​សង្វា​ក់​ផលិតកម្ម​នៃ​ការ​ផលិត ផលិតផល​ឡេ​ដុំ​មាស និង​ថ្នាំដុសធ្មេញ​ខ្មែរ​ញញឹម ៕ (អត្ថបទ៖ សហការ)