ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង ត្រៀមឡើងសង្វៀន K-1 REVENGE II នៅជប៉ុន ក្រោមការគាំទ្រពី Cambodia Sport+

12 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ពីសង្វៀនគុនខ្មែរទៅកាន់សង្វៀន K-1 នៅប្រទេសជប៉ុន កីឡាករ ឈុត សេរីវ៉ាន់ថង នឹងមានឱកាសបង្ហាញសមត្ថភាព និងតំណាងឱ្យកម្ពុជាក្នុងកម្មវិធីប្រកួត K-1 REVENGE II នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ Tokyo Korakuen Hall ប្រទេសជប៉ុន ក្រោមការឧបត្ថម្ភគាំទ្រពី Cambodia Sport+ ។

ការចូលរួមប្រកួតនេះជាឱកាសដ៏មានតម្លៃសម្រាប់កីឡាករគុនខ្មែរក្នុងការប្រកួតប្រជែងជាមួយកីឡាករអន្តរជាតិ និងបង្ហាញពីសមត្ថភាពកីឡាកម្ពុជាលើឆាកអន្តរជាតិ ។ ជាមួយគ្នានេះ Cambodia Sport+ ក៏បានឧបត្ថម្ភសំបុត្រចូលទស្សនាដោយឥតគិតថ្លៃចំនួន ១៥០ សន្លឹក តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជូនដល់បងប្អូនខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន ដើម្បីមានឱកាសចូលរួមទស្សនា និងផ្តល់កម្លាំងចិត្តដល់កីឡាករកម្ពុជាដោយផ្ទាល់ ។

ការគាំទ្រនេះបង្ហាញពីការបន្តចូលរួមរបស់ Cambodia Sport+ ក្នុងការជំរុញវិស័យកីឡាកម្ពុជា និងគាំទ្រអត្តពលិកឱ្យមានឱកាសបង្ហាញសមត្ថភាព ព្រមទាំងនាំយកមោទនភាពជូនជាតិលើឆាកអន្តរជាតិ ៕ អត្ថបទសហការ