រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុន សុីធី លីង ត្រេនស្ព័រ ថេសិន (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខនៃម៉ាកយីហោ Hertz និងក្រុមហ៊ុន អង្គរ ជេនេរ៉ល អ៉ិនសួរេន បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការបង្កើតភាពជា ដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងការរួមបញ្ចូលគ្នារវាងសេវាកម្មធានារ៉ាប់រង និងដំណោះស្រាយក្នុងការធ្វើដំណើរ ក្រោមប្រធានបទ «ពាណិជ្ជកម្ម និងការការពារគ្មានដែនកំណត់» (Unlimited Commerce and Protection) សម្រាប់វិស័យជួលរថយន្ត (Fleet) និងដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

កិច្ចព្រមព្រៀងនេះ គឺជារបត់ដ៏សំខាន់មួយក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងវិស័យដឹកជញ្ជូន និងវិស័យធានារ៉ាប់រងនៅកម្ពុជា ក្រោមគោលបំណងរួមក្នុងការគាំទ្រដល់ប្រតិបត្តិការពោរពេញដោយសុវត្ថិភាព ការលើកកម្ពស់និរន្តរភាពអាជីវកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ក្រោមលក្ខខណ្ឌនៃភាពជាដៃគូនេះ ភាគីទាំងពីរនឹងសហការគ្នា លើការការពារយានយន្តដែលកំពុងដាក់បម្រើការ ជូនសេវាកម្មជួល និងកំពុងប្រតិបត្តិការនៅលើទីផ្សារ ពិសេសជួយពង្រឹងភាពរឹងមាំនៃប្រតិបត្តិការសម្រាប់អាជីវកម្មជួលរថយន្តព្រមទាំងរួមចំណែកក្នុងការបង្កើនទំនុកចិត្តលើប្រព័ន្ធអេកូឡូស៊ីនៃការធ្វើដំណើរ និងដឹកជញ្ជូន(Mobility Ecosystem) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុន សុីធី លីង ត្រេនស្ព័រថេសិន (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខនៃម៉ាកយីហោ Hertz ពីសហដ្ឋអាមេរិកមកប្រទេសកម្ពុជាបាននាំមកនូវបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងសេវាកម្មជួលរថយន្ត ដោយផ្តល់ជូននូវដំណោះស្រាយដឹកជញ្ជូនដ៏ទូលំទូលាយទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង ដែលត្រូវបានកែច្នៃស្របតាមតម្រូវការទីផ្សារជាក់ស្តែង ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរមានគោលបំណងរួមបញ្ចូលគ្នានូវចំណុចខ្លាំងរបស់ខ្លួន ពោលគឺជំនាញខាងប្រតិបត្តិការរបស់ក្រុមហ៊ុន សុីធី លីង ត្រេនស្ព័រថេសិន (ខេមបូឌា) ឯ.ក និងសមត្ថភាពការពារផ្នែកធានារ៉ាប់រងយានយន្តរបស់ក្រុមហ៊ុន អង្គរ ជេនេរ៉ល អ៉ិនសួរេន ដើម្បីផ្តល់នូវតម្លៃបន្ថែមដ៏ប្រសើរជូនដល់ប្រតិបត្តិករ អ្នកបើកបរ អតិថិជនទាំងបុគ្គល និងដៃគូអាជីវកម្ម ។ ភាពជាដៃគូនេះ គឺស្របតាមចក្ខុវិស័យយុទ្ធសាស្ត្ររួមគ្នា ដើម្បីជំរុញវិស័យដឹកជញ្ជូន នៅកម្ពុជា តាមរយៈសេវាកម្មប្រកបដោយវិជ្ជាជីវៈ ដំណោះស្រាយធានារ៉ាប់រងដើម្បីកាត់បន្ថយហានិភ័យ និងការពង្រីកលទ្ធភាពនៃទីផ្សារក្នុងតំបន់ ។

នៅក្នុងប្រសាសន៍ថ្លែងក្នុងពិធីចុះហត្ថលេខានោះ តំណាងនៃអង្គភាពទាំងពីរបានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ ឆ្លុះបញ្ចាំងច្បាស់ពីការប្តេជ្ញាចិត្តរយៈពេលវែង ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការដឹកជញ្ជូន ឱ្យកាន់តែមានភាពរឹងមាំ និងមានរចនាសម្ព័ន្ធច្បាស់លាស់ ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានរំពឹងថានឹងដើរតួជាគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត ប្រកបដោយសក្តានុពលក្នុងការពង្រីកខ្លួនទៅកាន់ប្រតិបត្តិករពាក់ព័ន្ធនៅក្នុងវិស័យផ្សេងៗទៀត ក៏ដូចជាក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត និងសហគ្រាសដឹកជញ្ជូនទូទាំងប្រទេស ។
ដោយផ្អែកលើប្រធានបទ «ពាណិជ្ជកម្ម និងការការពារគ្មានដែនកំណត់» ភាពជាដៃគូនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមបញ្ចូលគ្នារវាងការពង្រីកអាជីវកម្ម និងការការពារហានិភ័យដោយសេវាធានារ៉ាប់រង ដើម្បីធានាថាការរីកចម្រើននៃទីផ្សារយានយន្តទីត្រូវបានគាំទ្រដោយសន្តិសុខហិរញ្ញវត្ថុ និងស្ថិរភាពប្រតិបត្តិការ ។

កិច្ចសហប្រតិបត្តិការនេះ ស្តែងឱ្យឃើញពីជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការជម្រុញស្តង់ដារឧស្សាហកម្មយានយន្ត និងគាំទ្រដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៃវិស័យដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ផលិតផលធានារ៉ាប់រងយានយន្តរបស់ ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ត្រូវបានបង្កើតឡើងដោយផ្អែកលើចំណុចលេចធ្លោសំខាន់ៗចំនួន ៨ ដែលផ្តោតលើការធានាពិត សេវាកម្មពិត និងសន្តិភាពផ្លូវចិត្តរបស់អតិថិជនជាចម្បង ៖
- ធានារ៉ាប់រងយានយន្តដែលគ្មានកម្រិតមិនធ្វើសំណង
- ប្តេជ្ញាអនុវត្ត “គោលការណ៍គ្មានកម្រៃក្រៅផ្លូវការ” គ្រប់ដំណាក់កាលនៃសេវាកម្ម
- ផ្តល់សេវាដោះស្រាយសំណង ២៤ម៉ោងក្នុង ១ថ្ងៃ ៧ថ្ងៃក្នុងសប្តាហ៍ និង៣ ៦៥ថ្ងៃក្នុង ១ឆ្នាំ
- សេវាកម្មបាញ់ថ្នាំរហ័ស គាំទ្ររហូតដល់ ២ផ្នែក និងធានាដោះស្រាយជូនលឿនបំផុតក្នុងពេល ២ថ្ងៃ
- ផ្តល់ជូនការត្រួតពិនិត្យយានយន្ត ១០ចំណុចដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលយានយន្ត អង្គរ អូតូ ឃែរ
- អតិថិជនអាចយកយានយន្តទៅជួសជុលដោយមិនតម្រូវឲ្យបង់ប្រាក់ជាមុន និងទទួលសេវាកម្មរហ័សពី
មជ្ឈមណ្ឌលយានយន្ត អង្គរ អូតូ ឃែរ - ផ្តល់ជូនសេវាសណ្តោងយានយន្តនៅក្នុងទីក្រុងភ្នំពេញដោយឥតគិតថ្លៃ
- ផ្តល់ជូនសេវាជួយទិញប្រេងសាំង ឬកូវអាគុយរថយន្ត ឬផ្លាស់ប្តូរកង់សាគួរនៅក្នុងទីក្រុងភ្នំពេញដោយឥតគិតថ្លៃ

អំពីក្រុមហ៊ុន អង្គរ ជេនេរ៉ល អ៉ិនសួរេន៖ គឺជាក្រុមហ៊ុនធានារ៉ាប់រងទូទៅជំនាន់ថ្មីដែលមានភាគទុនិកជាកូនខ្មែរ កសាងឡើងដោយទំនុកចិត្ត និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ។
សម្រាប់ព័ត៌មានបន្ថែម៖
- ឈ្មោះក្រុមហ៊ុន: ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ម.ក (Angkor General Insurance PLC.)
- ទីស្នាក់ការកណ្តាល: ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
- លេខទូរស័ព្ទដោះស្រាយសំណង ២៤/៧: 1800 20 24 24 (ឥតគិតថ្លៃ)
- ព័ត៌មានទូទៅ: +855 78 24 24 24 / +855 87 24 24 24
- អុីម៉ែល: info@agi.com.kh
តាមដានពួកយើងតាមរយៈបណ្តាញសង្គម៖
- Facebook: https://www.facebook.com/share/1BNd1o5tay/?mibextid=wwXIfr
- Telegram: t.me/angkorgeneral
- Linkedin: https://www.linkedin.com/company/angkor-general-insurance-hiring/ ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ